លោក យី សំ​អូន មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្ត​ត្រូវបាន​ក្រុម​ម្ចាស់​ដី​៦​នាក់​ប្តឹងទៅ​សាលាដំបូង​ពីបទ​ឆបោក​

0

កំពង់ធំៈ លោកវរៈសេនីយ៍ទោ យី សំអូន មេបញ្ជាការង កងរាជអាវុធហត្ថខេត្តកំពង់ធំ ត្រូវបានប្រជាពលរដ្ឋចំនួន៦នាក់ ដែលជាតំណាងម្ចាស់ដីស្រែ បានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ធំ ពីបទឆបោកលុយ២៧ម៉ឺនដុល្លា ដែលយកលុយពីអ្នកវិនិយោគម្នាក់ តែពុំព្រមយកមកសងថ្លៃដីរបស់គាត់ កើតទុក្ខមិនសុខចិត្តនាំគ្នាប្តឹងទៅតុលាការ ។
យោងតាមពាក្យបណ្តឹង ដែលមានប្រជាពលរដ្ឋចំនួន ៦ បានក្នុងនោះមានឈ្មោះ ប៉ា ប៊ុនថង ,លោក ស៊ុំ យាត ,លោក សន ញឹង,លោក សួន សួង, លោក សាន សួរ ,លោក ឈួន ភី រស់នៅភូមិត្នោត ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ បានប្តឹងលោកវរៈសេនីយ៍ យី សំអូន រស់នៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំពីបទឆបោកទៅសាលាដំបូងខេត្តកំពង់ធំ ដោយបានអះអាងថា កាលពីដើមឆ្នាំ២០១៥ លោក យី សំអូន ជាអ្នកទទួលរៀបចំទិញដី ហើយបានឲ្យក្រុមតំណាងប្រជាពលរដ្ឋ ដើរប្រមូលទិញដីស្រែនិងចំការអោយលោកយីសំអូន ដីនៅចំនុចភូមិត្រាច ឃុំកំពង់ចិនជើងមានចំនួន ៧០,៤៤ហិចតាស្មើរនឹង ១៦២,០១២ដុល្លា ដីនៅស្ទឹងស្ទោងក្រោមទំនប់ប៉ុលពត ៧៧៥ហិចតា ស្ថិតនៅក្នុងឃុំប្រឡាយ ស្មើរនឹងទឹកប្រាក់៤៩២,១២៥ដុល្លា និងដីមួយកន្លែងទៀតស្ថិតនៅខាងលើទំនប់ប៉ុលពតចំនួន ៣៧៩ហិចតា ស្មើរ២៤០,៦៧៣ដុល្លា សរុបចំនួនទាំងអស់គឺ ១២២៤ហិចតា ស្មើរនឹងទឹកប្រាក់ ៨៩៤,៨១០ដុល្លា ក្នុងចំនួនទឹកប្រាក់ទាំងនេះ លោកយី សំអូន បានប្រគល់លុយជាបន្តបន្ទាប់សរុបបានត្រឹមតែ ៦១៥,០២៣ដុល្លា ហើយគាត់នៅជំពាក់សរុប ២៧៩,៧៨៧ដុល្លាដោយមិនទាន់សងនោះទេ ហើយនៅថ្ងៃទី ២២ខែមករា ឆ្នាំ ២០១៦នេះ លោក យី សំអូន បានយកបញ្ជីមកបូកទូទាត់ជាមួយក្រុមយើងខ្ញុំ បានទទួលស្គាល់ថាលោកនៅជំពាក់២៧៩,៧៨៧ដុល្លា ថែមទាំងបានផ្តិតមេដៃមិនមានការចូលរួមជាច្រើននាក់ នៅកែងគោលស្រុកស្ទោង ខេត្តកំពង់ធំ ហើយការដាក់ពាក្យបណ្តឹងនេះសុំឲ្យស្ថាប័នតុលាការជួយចាត់ការឲ្យមានការសងប្រាក់ចំនួនដែលនៅសល់។
ពាក់ព័ន្ឋនឹងបញ្ហាចោទប្រកាន់នេះ គឺពុំអាចធ្វើការទំនាក់ទំនង លោក វរៈសេនីយ៍ទោ យី សំអូន មេបញ្ជាការង កងរាជអាវុធហត្ថខេត្តកំពង់ធំបានទេ ដោយសារខលចូលជាច្រើនលើតែពុំមានអ្នកទទួល តែយោងតាមប្រភព ដែលលោកបានផ្តល់ព័ត៌មាន ឲ្យស្ថាប័នព័ត៌មានមួយ លោកបានបញ្ជាក់ថានេះជារឿងមិនពិតទេ គឺមានគេរៀបចំធ្វើបាបគាត់ ថែមទាំងមានពាក្យថាបើប្តឹងលោកគឺត្រូវប្តឹងដៃគូររបស់លោកផង ហើយលោកពុំបានជំពាក់អ្នកណាទេ គឺម្ចាស់ដីអ្នកវិនិយោគទេដែលជំពាក់លោក ជាង១០ម៉ឺនដុល្លានោះ។
តាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលជាម្ចាស់ដី ដើមបំណុល បានបញ្ជាក់ថា ក្រោយពីក្រុមពួកលោក បានដាក់ពាក្យបណ្តឹងនោះ គឺត្រូវបានលោកយី សំអូន គំរាមថា បើហ៊ានប្តឹងចាប់ខ្ញុំដាក់គុគ ទាល់តែ នាយឧត្តមសេនីយ៍ សៅ សុខា ឈប់ធ្វើមេអាវុធហត្ថ ហើយ លោក អ៊ុត សំអន ឈប់ធ្វើអភិបាលខេត្តកំពង់ធំ តែទោះជាយ៉ាងណានោះ អ្នកព័ត៌មានយើងព្យាយាម ខលជាច្រើនលើក សុំការបំភ្លឺលោក យី សំអូន តាមលេខទូរស័ព្ទ ០១២៤៣៥១១៥ តែពុំមានអ្នកលើកសោះ។ ដោយ ប៊ុន រដ្ឋា

download asset asset (4) asset (3) asset (2)