រពិសដៃយករំសេវផាវ បុកធ្វើជាគ្រាប់ ខុសបច្ចទេសរបួស៤នាក់

0

ខេត្ដ​ប៉ៃលិន ៖ យ៉ាងហោចណាស់ មនុស្ស​៤​នាក់​រង​បាន​របួសធ្ងន់​ស្រាល ប៉ុន្ដែ​ពុំមាន​នរណាម្នាក់​ស្លាប់​នោះទេ​គ្រា ដែល​ពួកគេ​ទាំង​៤​នាក់​បាន​យក​រំសេវ​ផាវ​ទៅ​ដាក់​ក្នុង​កំប៉ុង​បុក​ច្នៃ​ធ្វើ​គ្រាប់ បែក​ដើម្បី​យកទៅ​បោក​ត្រី ។​ ​ករណី​ផ្ទុះ​រំសេវ​ផាវ​ពេល​កំពុង​បុក​ច្នៃ បង្ក​ឱ្យ​មនុស្ស​៤​នាក់​រងរបួស​នេះ​បានកើត ឡើង​នៅវេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច ស្ទឹង​កុយ ស្ថិតក្នុង​ឃុំ​សាលា​ក្រៅ ស្រុក សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។​ ​

នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ជន រងរបួស​ព្រោះ​ព្រហើន​យក​ម្សៅ​ផាវ​ទៅ ច្នៃ​ធ្វើ​គ្រាប់បែក​បោក​ត្រី​ទី​១-​ឈ្មោះ និល ធី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជា​កម្មករ ទី​២-​ឈ្មោះ និល វាសនា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​កម្មករ ទី​៣-​ឈ្មោះ ម៉ៅ ចុន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កម្មករ និង​ទី​៤-​ឈ្មោះ សួ ចាន់​ធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ អ្នក​ទាំង​៤ រស់នៅ​ភូមិ​សំបូរ ឃុំ​-​ស្រុក​សាលា​ក្រៅ ខេត្ដ​ប៉ៃលិន ។​ ​

ស្ដ្រី​ម្នាក់​ដែល​បានឃើញ​ហេតុការណ៍ នេះ​បាន​អះអាងថា មុនពេល​កើតហេតុ គាត់​បានឃើញ​បុរស​ទាំង​៤​នាក់​កំពុង អង្គុយ​ជុំគ្នា ពេលនោះ​គាត់​ក៏​ដើរទៅ​មើល ហើយ​សួរ​ទៅកាន់​បុរស​ម្នាក់​ឈ្មោះ និល ធី ថា “​នាំគ្នា​ធ្វើ​អី​?” គ្រានោះ​ឈ្មោះ​និល ធី បាន​ឆ្លើយតប​ថា​“​ខ្ញុំ​យក​រំសេវ​ផាវ មក​ច្នៃ​ធ្វើ​គ្រាប់បែក​បោក​ត្រី​” ។​

​ស្ដ្រី​ដដែល​បាន​បន្ដថា ក្រោយពី​សួរ រួចហើយ​គាត់​ក៏​ធ្វើដំណើរ​ចេញមក​អង្គុយ នៅ​រោង​ចាំចម្ការ​ដំឡូង​មិន​ឆ្ងាយ​ពី​កន្លែង កើតហេតុ​ប៉ុន្មាន ។ លុះ​មួយសន្ទុះ​ក្រោយ មក ស្រាប់តែ​ឮ​សំឡេង​ផ្ទុះឡើង​និង ឃើញ​ផ្សែងហុយ​ខ្មៅ​ឡើង​ទៅលើ​។ ពេល នោះ​រូបគាត់​ក៏បានរ​ត់ទៅ​មើល​ចំណុច កើតហេតុ​ក៏​ឃើញ​បុរស​ទាំង​៤​នាក់​ស្រែក ហៅ​ឱ្យជួយ ខណៈ​ឃើញ​បុរស​ទាំង​៤​នាក់ នៅលើ​មុខមាត់​របស់​ពួកគេ​មាន​ស្នាម របួស​និង​ផ្សែង​រោល​ខ្មៅ​ពេញមុខ​ទៀត ផង ។

ភ្លាមៗ​នោះ​គាត់​ក៏បាន​ប្រកូក ប្រកាស​ហៅ​អ្នកផ្សេង​ទៀត​ជួយ​ដឹក​បុរស​ទាំង​៤​តាម​រទេះគោ​ឡើងមក​កាន់​ផ្លូវ ជាតិ​លេខ​៥៩​ដើម្បី​រង់ចាំ​រថយន្ដ​ដែល បាន​ទាក់ទង​ទៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ ដឹក​យកទៅ​ព្យាបាល ។​ ​តាម​សេចក្ដីរាយការណ៍​ពី​មន្ទីរពេទ្យ បង្អែក​ខេត្ដ​ប៉ៃលិន​ឱ្យដឹងថា រហូតមក ដល់​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៤ នេះ​បុរស​ទាំង​៤​នាក់​បាន​ធូរស្រាល​ពីមុខ របួស​វិញ​ហើយ ហើយ​បុរស​៣​នាក់​បាន ចេញទៅ​ផ្ទះ​ហើយ​ដែរ ។​

​គួរ​បញ្ជាក់ថា ករណី​ផ្ទុះ​រំសេវ​ផាវ ដែល​គេ​យកទៅ​ច្នៃ​ធ្វើ​គ្រាប់បែក​ដើម្បី បោក​ត្រី​ដូចគ្នានេះ​បានកើត​ឡើង​២​លើក រួចមកហើយ ក្នុងអំឡុង​ចុងខែ​មករា និង​ដើមខែ​កុម្ភៈ​នៅ​ខេត្ដ​កំពង់ឆ្នាំង និង ខេត្ដ​ប៉ៃលិន​បង្ក​ឱ្យ​បុរស​៣-៤​នាក់​រង របួសធ្ងន់​ហើយ​ក្នុងចំណោម​បុរស​ទាំង នោះ​មាន​បុរស​ម្នាក់​ត្រូវ​គ្រូពេទ្យ​ជំនាញ ខ្វេះ​យក​ភ្នែក​ចេញ​ព្រោះតែ​ជាតិ​រំសេវ​ផ្ទុះ​ខ្ទាតចូល​បណ្ដាលឱ្យ​ខូច​ប្រ​ស្រី​ភ្នែក ។

ដូច្នេះ​ទង្វើ​និង​សកម្មភាព​ខាងលើនេះ​អាចនិយាយបាន​ថា ការច្នៃ​រំសេវ​ដើម្បី​យក ទៅ​បោក​ត្រី​ពុំមែន​ត្រឹមតែ​បង្ក​របួស ប៉ុណ្ណោះ​ទេ តែ​សកម្មភាព​យក​រំសេវ​ទៅ ច្នៃ​នេះ​ជា​ទង្វើ​ខុសច្បាប់​និង​ច្បាប់​បាន​ហាម ឃាត់​ទៀតផង ៕