កំពង់ធំ: មន្ទីរករិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំ បានយកចិត្តទុកដាក់មកលើ ក្រុមអជីវករ ព្រមទាំងបាន បើកវគ្គបណ្ដុះបណ្ដាលអប់រំសមត្ថភាពវិជ្ជាជីវះដល់អាជីវករលក់ដុំនិងរាយឲ្យកាន់តែមានការយល់ដឹងប្រសើឡើងថែទៀត។
លោកកាន់ សាឡន អនុប្រធានមន្ទីកសិកម្ម ខេត្តកំពង់ធំ បានផ្តល់ចំណេះដឹងដល់ប្រជាកសិករប្រមាណជិត១០០នាក់នៅព្រឹកថ្ងៃច័ន្ទ វេលាម៉ោង ៨ព្រឹក ខែមេសា ឆ្នាំ ២០១៦ ដើម្បីផ្តល់ការយល់ដឹង អំពីជីគីមី និងសារធាតុសំខាន់ៗរបស់ជី.លក្ខណះនិងទំរង់របស់ជី.មុខងារនិងតួនាទីនៃសារធាតុចិញ្ចឹម សរីរាងរបស់រុក្ខជាតិ និងដំណាំផ្សេងៗធ្វើជីគេមីមានប្រសិទ្ធិភាព និងសុវត្តិភាពរបស់អ្នប្រប្រាស់ រួមទាំងសុខភាពរបស់ប្រជាពលរដ្ឋដែលជាអ្នកបរិភោគ ដើម្បីបន្ថែចំណេះដឹងអំពីរោគសញ្ញានៃកង្វះសារធាតុចិញ្ចឹម ប្រភេទជីគីមី.ការទុកដាក់និងការតាំងលក់ ជាពិសេសជីដែលមានសារធាតុគីមីថ្នាំសម្លាប់សត្វល្អិតថ្នាំសម្លាប់ជំងឺផ្សិតថ្នាំសម្លាប់សត្វកណ្ដុរនិងថ្នាំសម្លាប់ខ្យងនៅក្នុងស្រែ។
លោក តាន់ ម៉េងឆាង ប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ធំ បានមានប្រសាសន៍ ណែនាំដល់ ក្រុមប្រជាកសិករ និងអជីរក ដែលបានប្រើប្រាស់សាធាតុជីគេមី ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការស្តប់ជីគេមី សម្រាប់លក់ វាអាចនិងមានផលប៉ះពាល់ដល់សុខភាព សម្រាប់ប្រជាកសិករ ត្រូវជ្រើសរើសគ្រាប់ពូជដំណាំដើម្បីធ្វើការដាំដុះ ឲ្យមានប្រសិទ្ធិភាពនិងទទួលបានផលល្អនោះ គួរសិក្សាបច្ចេកទេសក្នុងការថែរក្សាពូជដំណាំដោយសំអាតគ្រាប់ពូជសំរាប់ដាំដុះ និងត្រូវពាក់សម្ភារៈសម្រាប់ការពារ ក្នុងការដាំដំណាំ ឬក្នុងពេល ប្រើប្រាស់ជីគេមី ។ដោយ ប៊ុន រដ្ឋា




































