កំពង់ធំ=នៅរសៀល ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦ ឯកឧត្តម ញឹមវណ្ណដា ទេសរដ្ឋមន្ដ្រីអនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំង ឯកឧត្តម គង់វិមាន តំណាងអោយអភិបាលខេត្តកំពង់ធំនិងក្រុមការងារ ចុះពិនិត្យស្ថានភាពខ្វៈខាតទឹកនិង
ដោះស្រាយទឹកជូនប្រជាពលរដ្ឋប្រើប្រាស់នៅសង្កាត់ស្រយ៉ូវក្រុងស្ទឹងសែនឃុំត្បូងក្រពើ ស្រុកសន្ទុក និងស្រុកស្ទោងតាមដងស្ទឹងស្ទោងដែលកំពុងប្រឈមក្នុងការខ្វៈខាតទឹកប្រើប្រាស់ ។
ឯកឧត្តម ញឹមវណ្ណដា ទេសរដ្ឋមន្ដ្រីអនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានពាំនាំយកថវិការ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីផ្តល់ថវិកាផ្ទាល់ដល់អភិបាលខេត្តកំពង់ធំចំនួន ៣០ ០០០ ០០០រៀលដើម្បីទិញប្រេងនិងប្រើប្រាស់ជាមធ្យោបាយដោះស្រាយទឹកបន្ទាន់ជូនប្រជាពលរដ្ឋ និងតបតាមសំណូមពររបស់ប្រជាពលរដ្នសុំអោយរដ្ឋាភិបាលធ្វើទំនប់កាត់ស្ទឹងស្ទោងដើម្បីទប់ទឹក និងបង្ហៀរទឹកតាមប្រឡាយកំពង់ប្រដំបញ្ចូលស្រែត្រង់ចំនុច ភូមិកំពង់ប្រដំ ឃុំម្ស៉ាក្រង ស្រុកស្ទោង ព្រោះប្រជាពលរដ្នចំនួន៨ឃុំលើ១៣ឃុំ ដែលបានប្រយោជន៍ពីទឹកស្ទឹងស្ទោងដែលមានប្រវែង៣០គីឡូម៉ែត្រនេះកំពុងតែខ្វះទឹកប្រើប្រាស់ ក្នុងឪកាសនោះប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ព្រមទាំង ឯកឧត្តម ញឹមវណ្ណដា និងថ្នាក់ដឹកនាំខេត្តកំពង់ធំ ថ្នាក់ទឹកនាំស្រុក ដែលបានយកចិត្តទុកដាក់ជួយដល់ប្រជាពលរដ្នដែលកំពុងតែជួយប្រទះនិងការលំបាកជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ។
ពាកព័ន្ធនិងបញ្ហាគ្រោះរាំងស្ងួត ប្រជាពលរដ្នខ្វះទឹកប្រើប្រាស់នេះ ឯកឧត្តម គង់វិមាន អភិបាលរងខេត្តកំពង់ធំ បានដាក់ផែនការអោយរដ្ឋាករទឹកស្ទោង ដឹកចែកជូនប្រជាពលរដ្នដែលកំពុងខ្វៈខាតប្រើប្រាស់ និងបានផ្តល់ថវិកាទិញសសរសំរាប់ជួសជុលស្ពានកំពង់ប្រដំឃុំម្សាក្រងផងដែរ។
ញឹមវណ្ណដា ឯកឧត្តម ទេសរដ្ឋមន្ដ្រីអនុប្រធានទី១គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា ខ្ញុំបានពាំនាំយកថវិការ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីផ្តល់ថវិកាជូនអាជ្ញាខេត្តដើម្បីដោះស្រាយបញ្ហាទឹកនិងមធ្យោបាយទឹកជាបន្ទាន់ជូនប្រជាពលរដ្នក្នុងមូលដ្ឋាន ដោយពុំនឹកស្មានថាទឹកស្ទឹងសែននិងស្ទឹងស្ទោងរីងខះអស់ទឹកនោះទេ ហើយយើងក៏បានពិនិត្យជាក់ស្ដែងនៅទីតាំងនៃគំរោងសាងសងទំនប់ទប់ទឹកនេះផងដែរដើម្បីអោយរដ្ឋាភិបាលសម្រេចការសងសងឆាប់់ៗនេះ៕ប៊ុនរិទ្ធី





































