ស៊ែប៊ី៖ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសដោយ ទូក និងរថយន្តកងទ័ព ខណៈពួកគេភៀសខ្លួនពីលំនៅឋានពួកគេនៅស៊ែប៊ី និងបូស្ន៊ី កាលពីថ្ងៃអាទិត្យ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង និងទឹកទន្លេសាវ៉ាហូរខ្លាំងសម្លាប់មនុស្សច្រើន និងបង្កជាទឹកជំនន់ដ៏អាក្រក់បំផុតនោះ។ នេះបើតាមវេបសាយ
បរទេសផ្សាយកាលពីថ្ងៃចន្ទ។
នៅក្រុងអូប្រេនណូវ៉ាក (the town of Obrenovac) ដែលមានចម្ងាយ៣០គម ពីក្រុងបែលក្រាដ តាមដងផ្លូវទឹកបានឡើងកម្ពស់២ ទៅ៣ម៉ែត្រ មនុស្សប្រមាណ៧០០នាក់ បានជាប់នៅលើអគារ ក្នុងនោះក៏មាននៅលើដំបូលសាលាបឋមសិក្សាជីហ្វីមីកា (the Jefimija primary school) ផងដែរ។ ទីក្រុងដែលមានមនុស្សប្រមាណ៣០០០០នាក់ ហាក់ស្ថិតនៅក្រោមទឹក ខណៈផ្ទះ៩៥០០ខ្នង បានរងការលិចលង់។
ភ្លាមៗ លោកនាយករដ្ឋមន្ត្រី Aleksandar Vucic បានឱ្យដឹងថា មានអ្នកស្លាប់កើនឡើង នៅក្នុងក្រុង Obrenovac ប៉ុន្តែអាជ្ញាធរ នឹងមិនទាន់អាចបញ្ជាក់ ថាតើមានចំនួនច្រើនប៉ុន្មាននាក់ទេ រហូតដល់ទឹកស្រកទើបដឹងពីទំហំនៃការខូចខាតនេះ បានច្បាស់លាស់។ បីនាក់ ត្រូវបានគេ អះអាងថាបានស្លាប់កាលពីថ្ងៃសុក្រ
ខណៈនៅក្នុងប្រទេសជិតខាង បូស្ន៊ី, ចំនួនមនុស្សស្លាប់ កើនឡើងដល់ 11នាក់ ដោយមាន សាកសព ចំនួនប្រាំមួយ បានរកឃើញ កាលពីថ្ងៃសៅរ៍ នៅក្នុងក្រុងភាគឦសាននៃ Doboj , និង មួយផ្សេងទៀត នៅក្នុងទីក្រុងភាគខាងជើងនៃ Samac ។
ទោះបីជាយ៉ាងណា ប្រភពពីក្រុមមន្ត្រីនិយាយថា មហន្ដរាយនេះ មកទល់ពេលនេះបានសម្លាប់មនុស្សយ៉ាងតិច៤៤នាក់។ មនុស្សប្រមាណជាមួយម៉ឺននាក់ត្រូវបានជម្លៀសពីតំបន់រងប៉ះពាល់ ដ៏ធ្ងន់ធ្ងរបំផុតនៅភាគខាងជើងបូស្ន៊ី ប៉ុន្តែនៅកន្លែងខ្លះដូចជា ទីប្រជុំជនសាម៉ាក់ មនុស្សដែលជាប់ទៅណាមិនរួចរាប់រយនាក់ នៅតែកំពុងរង់ចាំគេសង្គ្រោះនៅឡើយ។
សូមរំឭកថា ទឹកជំនន់ភ្លៀងធ្លាក់អាក្រក់បំផុតចាប់តាំងពីឯតទគ្គកម្មភ្លៀងធ្លាក់ បានចាប់ផ្ដើមនៅចុងសតវត្សរ៍ទី១៩មក ក៏បានបង្កការបាក់ដីដែលបាននាំមកនូវការបំផ្លិចបំផ្លាញជាច្រើន ទៀត មានន័យថា ១២០ឆ្នាំទើបជួបគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមួយនេះ៕