សិប្បកម្ម​ស្លជ័រ​មួយកន្លែង​ដែល​បំពុលបរិស្ថាន​លើ​ពលរដ្ឋ​រយះពេល​ជាង​២​ឆ្នាំ ត្រូវបាន​អភិបាលខណ្ឌ​ឫស្សីកែវ​បញ្ជា​បិត​ចោល​

0

ភ្នំពេញ៖លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី ២៧ ខែ មេសា ឆ្នាំ ២០១៦នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌរួមសហការនិងកម្លាំងនគរបាលមូលដ្ឋានប៉ុស្ដិ៍គីឡូម៉ែត្តលេខ៦បន្ទាប់ពីអាជ្ញាធរខណ្ឌទទួលបានពាក្យបណ្ដឹងពីរបងប្អូនប្រជាពលរដ្ឋតាមមូលដ្ឋានបានចុះអនុវត្តន៍ឈានដល់ការបិតចោលនូវទីតាំងសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងដែលរងផលប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ធ្ងរលើពលរដ្ឋជាច្រើនគ្រួសារ ។ទីតាំងសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះ ត្រូវបានគេស្គាល់ថាមានម្ចាស់ឈ្មោះវង សាយ ភេទប្រុស ស្នាក់នៅផ្ទះលេខ ២២២៦ តាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ។

សិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារនិយាយតៗគ្នាថា បានបើកដំណើរការទាំងយប់ ទាំងថ្ងៃប្រមូលផលរយះពេលជាង២ឆ្នាំមកហើយដោយម្ចាស់សិប្បកម្មស្លជ័រខាងលើពុំបានគិតពីផលប៉ះពាល់ផ្នែកបរិស្ថានជុំវិញការរស់នៅរបស់ពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ឡើយដោយឡែកពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់បានត្រឹមតែដេកដើរហិតក្លិនឥទ្ធិពលនៃការស្លជ័រចំហាយចេញពីសិប្បកម្មដ៍ធំមួយកន្លែងនេះតែប៉ុណ្ណោះ។ជាមួយគ្នានោះប្រជាពលរដ្ឋបានបន្តថាក្រៅពីដេកដើរហិតក្លិននៃចំហាយពលដែលជះចេញពីសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះ ពួកគាត់បាននាំគ្នាមករកសមត្ថកិច្ចពាក់ព័ន្ធរួមទាំងអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ និងខណ្ឌ ដើម្បីដាក់ពាក្យបណ្ដឹងសុំឲ្យ ជួយអន្តរាគមន៍២លើកមកហើយប៉ុន្តែគ្មានប្រសិទ្ធភាពសោះដោយឡែកនារសៀលថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋបានសម្ដែងនូវការសប្បាយរីករាយយ៉ាងខ្លាំងដោយបានឃើញវត្តមានលោក ជា ពិសី ដែលជាអភិ បាលខណ្ឌឫស្សីកែវថ្មី ទើបប្រកាសតែងតាំងដំណែងបានប៉ុន្មានខែប៉ុណ្ណោះបានចុះមកអន្តរាគមន៍ភ្លាមៗដោយបានបិតទីតាំងសិប្បកម្មស្លជ័រដ៍ធំមួយកន្លែងនេះចោលផងដែរ។ជាចុងក្រោយប្រជាពលរដ្ឋជាច្រើនគ្រួសារបានស្ងើចសរសើរមិនដាច់មាត់ថា ការអត់ទ្រាំនិងហិតក្លិនពុលពីសិប្បកម្មស្លជ័ររយះពេលជាង២ឆ្នាំមកហើយនោះត្រូវបានដោះស្រាយដាច់ស្រលះត្រឹមតែរយះពេលមួយម៉ោងប៉ុណ្ណោះព្រោះមានវត្តមានលោក ជា ពិសី ជាអភិបាលខណ្ឌឫស្សីកែវបានចុះអនុវត្តន៍ផ្ទាល់ ៕ហាស់ កំសាន្ដ

photo_2016-04-27_18-50-07 photo_2016-04-27_18-50-04 photo_2016-04-27_18-50-01 photo_2016-04-27_18-49-59 photo_2016-04-27_18-49-53 photo_2016-04-27_18-49-49