កងទ័ព​ថៃ​ប្រកាស​ច្បាប់អាជ្ញាសឹក​ប្រឆាំង​ក្រុម​តវ៉ា និង​ថា​មិនមែន​ជា​រដ្ឋប្រហារ​

ក្រុង​បាងកកៈ ទោះបីជា​កងទ័ព​ប្រទេស​ថៃ បាន​សម្រេច​ប្រកាស​ប្រើប្រាស់ ច្បាប់អាជ្ញាសឹក​នៅ​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្តារ​នូវ​ស្ថិរភាព​សង្គម​បន្ទាប់​ពី​ការតវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​អស់​ជាច្រើន​ខែ​ក្តី ក៏​ការ​ដាក់​ពង្រាយ​កងទ័ព​ចូលទៅ​ក្នុង​ទីក្រុង និង​ការ​ចល័ត​កងទ័ព​នេះ មិនមែន​ជា​ការ​ធ្វើ​រដ្ឋ​

ប្រហារ​យោធា​នោះទេ​( Troops deployed in Bangkok as military insists its assumption of responsibility for national security "is not a coup")​។ នេះ​បើ​តាម​វេបសាយ​អា​ល់ហ្សា​ហ្សី​រ៉ា បាន​ផ្សាយ​កាលពី​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១៤​នេះ​។​
​កងកម្លាំង​ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ រថយន្ត​កងទ័ព​បំពាក់​ដោយ​អាវុធ ត្រូវបាន​ចល័ត​មក​កណ្តាល​ទីក្រុង​បាងកក ។​កងទ័ព​ទាំង​នេះ ថែមទាំង​បាន​ឈរជើង នៅ​តាម​ស្ថានីយ​ទូរទស្សន៍ តាម​ដងផ្លូវ ក្នុង​លក្ខណៈ​ប្រុង​ជើង​ការកម្រិត​ខ្ពស់​មួយ​។ លេណដ្ឋាន​តាម​ដងផ្លូវ​ត្រូវគេ​រៀបចំ និង​ប្រុងប្រៀប​រួចជាស្រេច​។​
​សូមបញ្ជាក់​ថា ការបណ្តេញ​លោកស្រី​នាយករដ្ឋមន្ត្រី យី​ង ឡាក់​កាលពីដើម​ខែ​ឧសភា​នេះ ដោយ​តុលាការ​ធម្មនុញ្ញ​ដែល​បាន​ធ្វើ​ការកាត់ក្តី​ដ៏​ចម្រូងចម្រាស បាន​បង្ក​ឲ្យ​ភាព​តានតឹង​នៅក្នុង​ប្រទេស​កាន់តែ​កើនឡើង​ថែម​ទៀត ក្នុង​វិបត្តិ​នយោបាយ​ថៃ​នេះ បន្ទាប់​ពី​ការតវ៉ា​ជាង​៧​ខែ ដ៏​អូសបន្លាយ​តាម​ដងផ្លូវ បណ្តាលឲ្យ​មនុស្ស​យ៉ាងហោចណាស់​២៨​នាក់​ស្លាប់ និង​ជាង​១០០ នាក់​បាន​រងរបួស​។​
​ទន្ទឹមនឹងនេះ​ដែរ ក្រុម​អាវ​ក្រហម ដែល​គាំទ្រ​លោកស្រី​យី​ង​ឡាក់ ស៊ីណាវ៉ាត្រា ជា​ប្អូនស្រី​លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ត្រូវ​គេ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០០៦ បាន​ធ្វើការ​ព្រមាន​អំពី​ការ​កើត​មាន​សង្គ្រាម​ស៊ីវិល ប្រសិនបើ​អំណាច​ធ្លាក់​ទៅក្នុង មេដឹកនាំ​ដែល​មិន​បាន​បោះឆ្នោត តាម​ការទាមទារ​របស់​ក្រុម​ប្រឆាំ​ងអាវ​លឿង ខណៈ​ក្រុម​អាវ​លឿង​ចង់ឲ្យ​មាន​ការ តែងតាំង​នាយករដ្ឋមន្ត្រី ដែល​មិនមែន​ជា​ខ្សែស្រឡាយ​របស់​ត្រកូល​ថាក់ស៊ីន ឬ​ក៏​ពុំ​ចង់ឲ្យ​មាន​ការបោះឆ្នោត​នោះ​ឡើយ​។​
​ទោះបីជា​យ៉ាងណា សេចក្តីជូនដំណឹង​ដែល​ត្រុវបាន​ប្រកាស​តាម​ទូរ​ទស្សន៍​បញ្ជាក់ថា នេះ​ជា​ការ​ស្ថិរភាព រក្សា​សន្តិសុខ​សង្គម​ឡើងវិញ ហើយ​មិនមែន​ជា​រដ្ឋប្រហារ​នោះទេ​។ ប្រជាពលរដ្ឋ​អាច​រស់នៅ រកស៊ី​ជា​ធម្មតា​ចុះ​។ ប៉ុន្តែ​បណ្តា​ប្រទេស​មួយចំនួន​បាន​ជូន​ដំ​ណឺង ឲ្យ​ជន​ជា​តិខ្លួន​ប្រុងប្រយ័ត្ន​ក្នុង​ដំណើរ​ទេសចរណ៍ ឬ​រកស៊ី​នៅ​ប្រទេស​ដែល​មាន​ការតវ៉ា រាប់​ខែ​នេះ​៕
Thailand1a Thailand1b