លោក ចម​-​ប្រសិទ្ធដឹកជញ្ជូន​ទឹក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​ខ្វះខាត​ទឹក​ប្រើប្រាស់

0

ខេត្តកំពតៈ  ឯកឧត្តមទេសរដ្ឋមន្ត្រីចម-ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពត និងលោកចាន់-ចេស្តាជាអភិបាលខេត្ត លោកអ៊ឹង-ម៉េងហួរប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមន្ត្រីក្រុមការងារថ្នាក់ជាតិ ខេត្តមួយចំនួន នៅថ្ងៃទី២៧.០៤.២០១៦។បានចុះធ្វើយុទ្ធនាការជួយអន្តរាគម ដឹកជញ្ជូនទឹកចែកជូនប្រជាពលរដ្ឋដែលជួបប្រទះខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងឆ្នាំនេះ នៅក្នុងស្រុកដងទង់ខេត្តកំពត។

ប្រជាពលរដ្ឋដែលមកទទួលទឹកនាពេលនេះមកពីឃុំចំនួនពីរគឺឃុំស្រែជាខាងត្បូងមានពីរភូមិនិងឃុំស្រែជាខាងជើងមានមួយភូមិ សរុបស្មើ៥៧០គ្រួសារ ហើយក្នុងកិច្ចអន្តរាគមនេះមានការចូលរួមជាមធ្យោបាយដឹកជញ្ជូនទឹក ពីមន្ទីរ បរិស្ថានខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងស្នងការនគរបាលខេត្តដែលមានចំណុះទឹកប្រមាណជិត៥ម៉ឺនលីត្រនិងបានផ្តល់ទឹកសុទ្ធចំនួន១៧០យួរផងដែរ។ហើយយុទ្ធនាការនេះសម្រាប់ស្រុកដងទង់និងបន្តដឹកជញ្ជូនទឹកចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់នៅក្នុងឃុំមានឫទ្ធបន្ថែមទៀតនៅថ្ងៃបន្តដែលមានចំនួន១៤៣គ្រួសារ។

photo_2016-04-27_22-27-13 photo_2016-04-27_22-27-10 photo_2016-04-27_22-27-08 photo_2016-04-27_22-27-04 photo_2016-04-27_22-27-02 photo_2016-04-27_22-26-59 photo_2016-04-27_22-26-55 photo_2016-04-27_22-26-52