​គណៈកម្មការ​ទប់ស្កាត់​ប​ង្ក្រា​ប​បទល្មើស​ព្រៃឈើ ត្រួតពិនិត្យ​វត្ថុតាង បទល្មើស​ព្រៃឈើ​នៅក្នុង​ក្រុមហ៊ុន

0

ខេត្តមណ្ឌលគិរីៈបើគ្មានអ្វីប្រែប្រួលនោះទេនោះ នៅថ្ងៃទី28.04.2016ស្អែកនេះគណៈកម្មការទប់ស្កាត់បង្ក្រាបបទល្មើសព្រៃឈើ របស់ថ្នាក់ជាតិដែលមានសហសភាពចំនួន15នាក់និងអ្នកថតរូបម្នាក់ផងបានអញ្ជើញមកកាន់ខេត្តមណ្ឌលគិរីដើម្បីចូលរួម ត្រួតពិនិត្យវត្ថុតាង បទល្មើសព្រៃឈើនៅក្នុងក្រុមហ៊ុនទាំងអស់ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ប្រភពបានប្រាប់ថាៈសមាសភាពរបស់ប្រតិភូដែលបានអញ្ជើញមកនាថ្ងៃស្អែកនេះរួមមានៈ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តមនាយឧត្តម សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ អ ហ លើផ្ទៃប្រទេស ឯកឧត្តម កើត
រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ឯកឧត្តមរដ្ឋលេខាធិការតំណាងសម្តេចក្រឡាហោម ស ខេង ឯកឧត្តមផៃ ប៊ុនឈឿនរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ចាយ សាមិត្ត ប្រធានប្រតិភូរាជរដ្ឋាភិបាលនិងការពារតំបន់អភិរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជការរងនិងជានាយសេនាធិការ អ ហ លើផ្ទៃប្រទេស ឯកឧត្តម ឆេង គឹម ស៊ុន ប្រធាន
រដ្ឋបាលព្រៃឈើ ឯកឧត្តម ហ៊ុល សាគុណ អគ្គស្នងការរងអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម សាង ប៊ុនធឿន ស្នងការស្នងការដ្ឋានប្រត្តិបតិការ អ ហ លើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ីស្នងការរងស្នងការដ្ឋានកងកំលាំងអាវុធហត្ថលើផ្ទៃប្រទេស និងមានអ្នកថតរូបម្នាក់ផងដែរបានរួមដំណើរ។ពុំទាន់មានព័ត៌មានជាក់លាក់ណាមួយជុំវិញដំណើរអញ្ជើ
ញមកដល់របស់ប្រត្តិភូនៅលើទឹកដីនៃខេត្តមណ្ឌលគិរីនេះនៅឡើយទេ។ប៉ុន្តែបើតាមមន្ត្រីសាលាខេត្តមណ្ឌលគិរី និយាយប្រាប់ថា អាចអណ្ជើញមកពិនិត្យនិងធ្វើការប្រគល់ឈើខុសច្បាបប្រមាណជា7ម៉ឺនម៉ែត្រគូបនៅតាមបណ្តាក្រុមហ៊ុននានានៃទឹកដីមួយនេះ ប្រគល់ឈើទាំងនោះឱ្យទៅក្រសួងអប់រំប្រើប្រាស់តាមតម្រូវការតាមការការចាត់ចែងរបស់ប្រមុខរាជរដ្ឋាភិបាល៕ ម៉ារ៉េត

photo_2016-04-28_08-07-33 photo_2016-04-28_08-07-29