​លោក ពុទ្ធ សារ៉ាន មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត ​ចំណាយ​ថវិកា​ធ្វើ​ផ្ទះ​ជូន​និវត្តន៍​ជន ១​គ្រួសារ​ក្នុងស្រុក​អន្លង់វែង​

0

ឧត្តរមានជ័យ៖.ផ្ទះឈើប្រក់ស័ង្កសីមួយខ្នងទំហំ៧.៥គុណ៦.៥០ម៉ែត្រ ក្រាលការ៉ូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអន្លង់វែង២១នាក់ដឹកនាំដោយលោក វរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុកអន្លង់វែង បានចាប់ផ្តើមសាងសង់កាលពីវេលាម៉ោ៨និង២០នាទីព្រឹក ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ធ្វើជូនគ្រួសារនិវត្តជនមួយខ្នង សរុបទឹកប្រាក់អស់៣២០០$ ដែលជាអំណោយរបស់លោក ឧត្តមសេនីយ៍ ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជវុធហត្ថខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានបន្តទៀតថា លោកអុំដែលជានិវត្តជននិងជាអ្នកទទួលផ្ទះខាងលើមានឈ្មោះ កយ គឿម ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ៕IMG_2490 IMG_2488 IMG_2486 IMG_2484