​ពលរដ្ឋ​១៨​គ្រួសារ​ចោទ​ប្រធាន​មន្ទី​ឧស្សាហកម្ម​និង​សិប្បកម្ម​បង្កក​សំណុំរឿង​សង្ស័យ​ពាក់ព័ន្ធ​អំពើពុករលួយ​

0

 

តាកែវ ÷ ប្រជាពលរដ្ឋ១៨គ្រួសាររស់នៅភូមិកំហ្លួង ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវបានចោទប្រធានមន្ទីឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវថាមិនបានដោះស្រាយកង្វល់ជូនពួកគាត់ខណៈពាក្យបណ្តឹងដាក់ជាងពីរឆ្នាំមកហើយសង្ស័យពាក់ព័ន្ធនិងអំពើពូករលួយ។បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ពួកគាត់បានដាក់ពាក្យបណ្ដឹងជាង២ឆ្នាំមកហើយតាមរយៈសាលាស្រុកអង្គរបូរីសុំជួយអន្ដរាគមន៍រឿងសិប្បកម្មផលិតទឹកត្រីបំពុលបរិស្ថានដល់ពួកគាត់ធ្ងន់ធ្ងរ តែបែជាលោកប្រធានមន្ទីខាងលើបង្កកសំណុំរឿងពួកគាត់ចោលមិនព្រមដោះស្រាយរហូតមកដល់សព្វថ្ងៃ។ យោងតាមពាក្យបណ្ដឹងរបស់ពលរដ្ឋទាំង១៨គ្រួសារដែលបានប្ដឹងទៅលើលោកស្រី វ៉ាន់ សៀវម៉ី ម្ចាស់សិប្បកម្មផលិតទឹកត្រីដែលមានទីតាំនៅចំនុចទីតាំងខាងលើនូវផលផះពាល់ជាច្រើនករណី មានដូចជាធ្វើឲ្យមានសម្លេងខ្លាំងរំខានដល់ការរស់នៅរបស់ពួកគាត់ មានផ្សែងហុយចូលផ្ទះធ្វើឲ្យពួកគាត់ពិបាក់រស់នៅ បង្ករក្លិនស្អុយរកដកដង្ហើមស្ទើរមិនរួច និងជះផ្កាអំបិលចេញសាយមកក្រៅ។ បើតាមការឲ្យដឹងពីប្រជាពលរដ្ឋបានបន្តទៀតថា រយៈពេលជាង២ឆ្នាំមកហើយ លោកកេត ព្រុង ប្រធានមន្ទីឧស្សាហកម្មនិងសិប្បកម្មខេត្តតាកែវមិនដែលមានវត្តមានចុះមកពិនិត្យដល់ទីតាំងខាងលើនោះទេ គឺប្រើតែកូនចៅសហការីរបស់លោកចុះមកត្រួតពិនិត្យសិប្បកម្មតែប៉ុណ្ណោះ។ពួកគាត់បន្ថែមថា លោកស្រី វ៉ាន់ សៀវម៉ី ម្ចាស់សិប្បកម្មខាងលើបានដើរអួតប្រាប់គេឯងថា បើចង់ប្ដឹងលោកស្រីដល់ណាក៏ប្ដឹងទៅ ព្រោះលោកកេត ព្រុង ជាមនុស្សរបស់លោកស្រីនិងជាខ្នងបង្អែកដ៏រឹងមាំព្រោះលោកស្រីបានជះលុយច្រើនណាស់ទម្រាំបានបើកធ្វើអាជីវកម្មផលិតទឹកត្រីរហូតដល់ថ្ងៃនេះ។ ជុំវិញករណីខាងលើលោកពួយ រដ្ឋា អភិបាលរងស្រុកអង្គរបូរីបានឲ្យដឹងថាពិតជាមានប្រជាពលរដ្ឋ១៨គ្រួសារប្ដឹងលោកស្រី វ៉ាន់ សៀវម៉ី ម្ចាស់សិប្បកម្មផលិតទឹកត្រីខាងលើមែនហើយខាងអជ្ញាធរស្រុកបានប្រជុំគណៈបញ្ជាការឯកភាពសម្រេចឲ្យបញ្ឈប់ជាបន្ទាន់នៅទីតាំងសិប្បកម្មខាងលើ និងបានឲ្យម្ចាស់សិប្បកម្មរកកន្លែងផ្សេងដើម្បីធ្វើអាជីវកម្មបន្ដព្រោះទីតាំងដែលប្រជាពលរដ្ឋប្ដឹងគឺពិតជាមានផលប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ធ្ងន់ធ្ងរមែន តែលោកស្រី វ៉ាន់ សៀវម៉ី មិនព្រមធ្វើតាមការសម្រេចរបស់អាជ្ញាធរស្រុកទេដោយលោកស្រីអះអាងថាមានតែប្រធានមន្ទីឧស្សាហកម្មនិងសិប្បកម្មខេត្តទេទើបមានសិទ្ធបិតទីតាំងអាជីវកម្មរបស់លោកស្រីបាន។គួរកត់សម្គាល់ដែរថា លោក កេត ព្រុង ប្រធានមន្ទីឧស្សាហកម្មនិងដិប្បកម្មខេត្តតាកែវកន្លងមកធ្លាប់បានសន្យាជាមួយប្រជាពលរដ្ឋទាំង១៨គ្រួសារដែលរងផលប៉ះពលយ៉ាងច្បាស់ណាស់គឺលោកនិងចុះបិតទីតាំងផលិតទឹកត្រីនេះឲ្យបាន តែ២ឆ្នាំមកហើយសន្យាបានតែសន្យា ឯកន្លែងសិប្បកម្មនៅដំណើរការដដែល៕IMG-20160427-WA0015 IMG-20160427-WA0014 20160427_092313