ខេត្តព្រះសីហនុ៖ស្របពេលដែលតាមបណ្តាស្រុករបស់ខេត្តព្រហសីហនុមួយចំនួយមានការខ្វះទឹក លោក ប្រាក់ ប្រាកដ ប្រធានមន្ទីឧស្សាហកម្ម និង សិប្បកម្ម និងជាប្រធានរដ្ឋាករទឹកស្អាត ខេត្ត ព្រះសី ហនុ បានធ្វើការអះអាង បញ្ជាក់ថា សម្រាប់ក្រុងព្រះសីហនុមិនខ្វះទឹកប្រើប្រាស់ ផ្គត់ផ្គង់ភ្ញៀវទេសចណ៏ ទេនារដូវ ប្រាំងនេះទេ ។
.លោកប្រធាន រដ្ឋាករទឹកស្អាតខេត្តព្រះសីហនុ បានថ្លែងបែបនេះ នៅក្នុងឪកាសដែលលោក ចុះបំបែក ត បណ្តាញទឹកស្អាតជូនប្រជាពលរដ្ឋពលរដ្ឋ នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ប្រើប្រាស់ ដោយមិនបង់ប្រាក់ខណៈដែលប្រជាពលរដ្ឋតំបន់នោះកំពុងមានការខ្វះខាតទឹកប្រើប្រាស់ដោយ លោក បាន បញ្ជាក់ផងដែរថាបើគិតមកដល់ពេលនេះខេត្តព្រះសីហនុទាំងមូល បានជួបនៅកង្វះទឹកប្រើប្រាស់ ជាច្រើនកន្លែងក្នុងនោះស្រុកព្រៃនប់ទទួលរងគ្រោះធ្ងន់ជាងគេ ព្រោះតែប្រភពទឹក បឹងបួរ មួយចំនួន ដែល ធ្លាប់តែស្តុបទឹកសម្រាប់ប្រើប្រាស់ជារៀងរាល់ឆ្នាំកន្លងមកត្រូវបានរីង រឹងស្ងួត ហើយកាផ្គត់ផ្គង់ទឹក មួយចំនួនធំនៅចំពោះមុខតម្រ៉ូវ នាំយកទឹកពីរប្រភពទឹកក្បាលឆាយរបស់ក្រុមហ៊ុន (អានកូរ)ហើយ ការផ្តល់ទឹកនេះនឹងធ្វើរហូត លុះត្រាតែ មានភ្លៀវធ្លាក់ ដែលប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកបាន។
លោក ពូ ស៊ុន ហាត ជាប្រជាពលរដ្ឋពលរដ្ឋ នៅភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ដែលបានមក ទទួលយកទឹកស្អាតដែលខាងរដ្ឋាកទឹកដាក់អោយប្រើប្រាស់បានសម្តែង ការត្រេកអរជាពន្លឹក ខណៈ ដែល ក្រុមគ្រួសាររបស់គាត់ កំពុងជួបនៅបញ្ហារកង្វះខាតយ៉ាងខ្លាំង នៅរដូវប្រាំងនេះ ។លោក ស៊ុន ហាត បានបញ្ជាក់ប្រាក់ឲ្យដឹងថា តំបន់ស្រុកព្រែនប់ខេត្តព្រះសីហនុជាពិសេសគឺ ឃុំរាមនេះតែម្តង បានខ្វះខាតយទឹកប្រើប្រាស់ ជាច្រើនខែមកហើយ គឺចាប់តាំងពីរខែ វិច្ឆិកាឆ្នាំ២០១៥មកម្លេះ ហើយ ការប្រើប្រាស់ទឹក គ្រូសាររបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋក្នុងភូមិទាំងមួយ ត្រូវចំណាយ លុយទិញ ទើបបានទឹកប្រើ ។ប៉ុន្តែរសំរាប់ពេលនេះ ពួកគាត់ មិនមានការលំបាកឬចំណាយទិញទឹកដូចមមុន ទៀតទេដោយតែបានអាជ្ញាធរខេត្ត ក៏ដូចជាមន្ត្រីរដ្ឋាករទឹក ចុះមកតបណ្តាញទឹកឲ្យប្រើប្រាស់មិន គិតលុយ ។
.ជាមួយគ្នានេះនៅរសៀលថ្ងៃដ៏ដែល នេះដែរ គេក៏សង្កេតឃើញ លោក យន្ត មីន អភិបាល នែគណៈអភិបាលខេត្តព្រះសីហនុ លោក លូ គឹម ឈុន អគ្គនាយកកំពង់ផៃស្វយត័ខេត្ត ព្រះសីហនុ នឹងជាប្រធានកាកបាទប្រហម ខេត្ត រូមនិងមន្ត្រីកាកបាទប្រហមជាច្រើន បានចុះទៅពិនិត្យមើល សក ម្មភាព ការជីកស្រះដ៍ធំនៅក្នុងឃុំ ទឹកល្អក ស្រុកព្រែនប់ សំរាប់ការផ្គត់ផ្គង់ទឹកប្រប្រាស់ប្រជាពលរដ្ឋ ទូទៅ ។នៅក្នុងឧកាស នោះ លោក យន្ត មីន បានមានប្រសាសន៍ថាឆ្នាំនេះប្រជាពលរដ្ឋរស់ នៅក្នុង ខេត្តព្រះសីហនុ ពិតជាជូយការខ្វះខាតទឹកស្អាតប្រើប្រាស់ ធ្ងន់ធ្ងរ ប៉ុន្តែរសំរាប់ឆ្នាំក្រោយៗទៀត ខេត្តព្រះសីហនុ នឹងមិនខ្វះទឹកស្អាតប្រើប្រាស់ទៀតទេ ពីព្រោះនៅចំពោះមុខ បញ្ហារនេះ អាជ្ញាធរ ខេត្ត ក៏ដូចជាមន្ត្រីជំនាញពាក់ពន្ធ័ បានរូមគ្នាគិតរូមគ្នាធ្វើ រុករកគ្រប់វិធីដើម្បីធ្វើយ៉ាង ធានាឲ្យបាន ការប្រើ ប្រាស់ ទឹកស្អាត មិនឲ្យមានការខ្វះខាត តាមរយៈការ ចុះជូយស្តារ បឹងបូរ ក៏ដូចជាការជីកស្រះ បន្ថែម ដើម្បីអាចស្តុបទឹកបាននៅរដូវវស្សា។ហើយសំរាប់ការជីកស្រះដ៏ធំនៅក្នុង ឃុំទឹក ល្អកខាងលើនេះ គឺអាចស្តុបទឹក បានក្នុងកំរិត ១០០០០ម៉ែត្រគូប ដែលផ្គត់ផ្គង់ទឹកឲ្យប្រជាពលរដ្ឋក្នុងភូមិទាំងមួល ប្រើប្រាស់បានគ្រប់រដូវ និងមិនមានការខ្វះខាតទៀតទេ៕