ឧត្តរមានជ័យ៖កាលពីវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៦ អាវុធហត្ថស្រុកចំនួន៨នាក់ ដឹកនាំដោយដោយមេបញ្ជាការស្រុក សហការណ៍ ជាមួយវរ:សេនាតូច៤១៥ចំនួន១០នាក់ដឹកនាំដោយលោកវរសេនីយ៍ឯក ធឿង ធា លោកមេឃុំត្រពាំងប្រិយ៍ និងក្រុមការងារ ឯកឧត្តម ព្រហ្ម ផេង ចំនួន២នាក់ បានចុះពិនិត្យភូមិសាស្ត្រដើម្បីផ្តល់ទឹកជូនប្រជាពលរដ្ឋ ដែលកំពុងទទួលរងនូវការខ្វះខាតទឹកចំនួន១២៨គ្រួសារនឹងគ្រួសារកងទ័ព៣៦គ្រួសារ ស្ថិតនៅភូមិអូរក្រញូង ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។លោកវរសេនីយ៍ត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក បានឲ្យដឹងថា ក្រោយពីធ្វើការសិក្សាក្រុមការងារយើងពិនិត្យឃើញថា យើងអាចយកទឹកពីចំណុច(៨៨០៥)ដោយប្រើប្រាស់ម៉ាសុីនបូមទឹក តជាទុយោ មកផ្ទុកទឹកនៅកងអនុសេនាធំលេខ៥ ដាក់សុីស្តែន រួចបង្ហូរជូនប្រជាពលរដ្ឋប្រើប្រាស់ បានចំងាយបូមទឹកប្រហែល៣គីឡូម៉ែត្រ ហើយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦ ស្អែកនេះ កងអនុសេនាធំលេខ៥និងយកចំនុចGPS ដើម្បីរៀបចំ ចំនុចនេះដាក់ម៉ាសុីនបូមទឹក ជូនប្រជាពលរដ្ឋនិងគ្រួសារកងទ័ព អោយបានប្រើប្រាស់។លោកវរសេនីត្រី ងួន ទ្ធីរិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថស្រុក បញ្ជាក់ថា ចំណុចខាងលើនេះ គឺនៅលើភ្នំដងរែកតែម្តង ទើបបណ្តាលឲ្យខ្វះខាតទឹកប្រើប្រាស់នោះ៕