​សប្បុរសជន​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ជួយឧបត្ថម្ភ​ថវិកា​ជូន​ ​កុមារកំព្រា​មណ្ឌល​ខេត្តកំពង់ឆ្នាំង​

0

ខេត្តកំពង់ឆ្នាំង៖ លោក មិន សារី ជាសប្បុរសជន រស់នៅភូមិក្នុងចំបក់កន្ទ្រាញ ឃុំតាំងក្រ សាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងជាពលករទៅធ្វើការនៅប្រទេសកូរ៉េ នៅល្ងាចថៃ្ងទី២៦ ខែមេសា ឆ្នាំ២០១៦ បាននាំយកថវិកាចំនួន២០០ដុល្លាសហរដ្ឋអាមេរិក ឧបត្ថម្ភដល់ម ណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ដែលនៅក្នុងពិធីនេះមានការទទួលស្វាគមន៍ពីលោក ថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្ត លោក នុត ត្រសុំ ប្រធានមណ្ឌលកុមារកំព្រាខេត្ត និងប្អូនៗជាកុមារកំព្រាក្នុងមណ្ឌលផងដែរ។
លោក មិន សារី បានអោយដឹងថា៖ គោលបំណងរបស់លោកគឺចង់ជួយឧបត្ថម្ភដល់កុមារកំព្រាក្នុងមណ្ឌល មួយផ្នែកជួយសំរួលក្នុងដល់ជីវភាពរបស់ប្អូនៗប្រចាំថ្ងៃ និងមួយផ្នែកទៀតសំរាប់ទិញសំភារះប្រើប្រាស់។ លោកបានបន្តថាទៀតថា ទោះបីថវិការបស់លោកមិន
មានច្រើនតាមតម្រូវការរបស់ប្អូនៗកុមារកំព្រា តែក៏អាចចូលរួមជួយដោះស្រាយបានមួយផ្នែកជាមួយរបបឧបត្ថម្ភរបស់រដ្ឋផងដែរ។4
លោក មិន សារី ក៏បានផ្តាំផ្ញើដល់ប្អូនៗកុមារកំព្រាទាំងអស់ មិនត្រូវអស់សង្ឃឹមក្នុងជីវិតនោះទេ គឺប្អូនត្រូវតស៊ូខិតខំរៀនសូត្រឡើង ដើម្បីអនាគតរបស់ខ្លួនកសាងគ្រួរសារអោយមានសុភមង្គល និងចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិនាថៃ្ងអនាគតអោយកាន់តែរីកចំរើនថែមទៀត ជាពិសេសប្អូនៗត្រូវខិតខំថែទាំសុខភាពដោយរស់នៅស្អាតហូបស្អាត ផឹកស្អាត និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។
លោក នុត ត្រសុំ ប្រធានមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងបានថ្លែងអំណរគុណយ៉ាង
ជ្រាវចំពោះ លោក មិន សារី ដែលមានទឹកចិត្តមនុស្សធម៌ដ៏ល្អប្រពៃ ដែលបានរួមចំណែកជា មួយប្រមុខរដ្ឋាភិបាល ជួយឧបត្ថម្ភថវិកាខាងលើនេះ ដើម្បីជួយដល់កុមារកំព្រាក្នុងមណ្ឌល ខេត្តកំពង់ឆ្នាំង និងសុំជូនពរអោយលោកមានសុខភាពល្អ និងទទួលបានជ័យជំនៈគ្រប់ការ ងារ និងភារកិច្ចរហូតទៅ៕