ខេត្តពោធិ៍សាត់៖ មន្ត្រីនគរបាលយុត្តិធម៏របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានបំពេញតួនាទីរបស់ខ្លួនចុះជួយប្រជាចែកទឹកប្រជាពលរដ្ឋពោពេញដោយស្នាមញញឹមរើករាយបំផុត ស្របពេលដែលពលរដ្ឋបីភួមិប្រឈមនឹងកាខ្វះទឹកប្រើប្រាស់។ សកម្មភាពចុះផ្ដល់ទឹកជូនពលរដ្ឋនេះធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។បើតាមលោក ម៉ម ឆៃលី នាយការិយា៉ល័យខាងវិទ្យុទាក់ទងរបស់ស្នងការខេត្តបានឲ្យដឹងថា៖ ក្រោមកាចង្អុលបង្ហាញពីលោកមៅ៉ ធនិន្ទ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់នឹងលោកឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ។ ដែលពលរដ្ឋកំពុងប្រឈមនឹងកាខ្វះខាតទឹកប្រើប្រាស់នោះ នៅព្រឹកថ្ងៃទី២៨នេះ រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការបានចេញទៅដឹកទឹកចំនួនពីរគ្រឿង ជាមួយនឹងរថយន្តមួយគ្រឿងទៀតរបស់សាខាកាកបាតក្រហមខេត្តពោធិ៍៍សាត់ ។ ដោយក្នុងនោះដែលមានកាចូលរួមពីលោកប្រធានសាខាកាកបាតក្រហមខេត្ត លោកប្រធានមន្ទីរ៉ែនឹងថាមពល លោកស្នងការងនឹងអាជ្ញាធរស្រុក និង មន្ត្រីនគរបាលជាច្រើន ។ លោកបន្តថា៖ ប្រជាជនដែលរងគ្រោះប្រឈមនឹងកាខ្វះខាតទឹកប្រើប្រាស់នោះមានចំនួនបីភួមិដែលក្នុងនោះមានភួមិចំបក់មាស ភួមិទួលខ្មែរ និងភួមិត្រាំពែរ ដែលមានចំនួន១៨៦គ្រួសារ ហើយត្រូវបានក្រុមការងារទាំងអស់រួមជាមួយកម្លាំងមន្ត្រីនគរបាលយុត្តិធម៏ ចែកចាយប្រជាពលឲ្យបានប្រើប្រាស់គ្រប់គ្រាន់ ទាំង១៨៦គ្រួសារនេះ។

លោក ឧត្ដមសេនីយ៍ទោ សារុន ចាន់ធី ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃដដែលនេះថា៖ នេះជាជំហា៊នទីមួយរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយកម្លាំងនគរបាលជាតិរបស់ស្នងការយើងនឹងបន្តសកម្មភាពនេះនៅគ្រប់កន្លែងទូទាំងខេត្តពោធិ៍សាត់មិនថានៅតំបន់ណាទេ ។ ឲ្យតែប្រជាពលគាត់មានកាខ្វះខាតទឹកប្រើប្រាស់គឺកម្លាំងនគរបាលយើងនឹងដឹកជញ្ជូនទឹកទាំងនេះទៅផ្គត់ផ្គង់ទឹកជូនពួកគាត់មិនឲ្យខ្វះខាតប្រើប្រាស់ឡើយ ព្រោះនេះគឺជាកាខ្វល់ខ្វាយយា៉ងខ្លាំងពីកាលំបាកប្រជាជន របស់រាជរដ្ឋាភិបាល ក៍ដូចជាអាជ្ញាធរខេត្តក្នុងកាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបដែលនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ៕


































