​លោក​អភិបាលខេត្ត​បាន​ចុះ​ចែក​ទឹក​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសា​នៅក្នុង​ភូមិ​សន្ទៃ​ ​ឃុំ​ពង្រ​ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​ជាង​២​ខែ​មកហើយ​

0

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋជាង១០០គ្រួសារខ្វះខាតទឹកប្រើប្រាស់ ជាង២ខែមកហើយនោះ នរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ ត្រូវបានលោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារកាកបាទក្រហម និងអាជ្ញាធរស្រុក ចុះចែកទឹក ដោ យផ្ទាល់តាមផ្ទះ អស់ទឹក៤រថយន្ត ស្នើនិង២ម៉ឺនលីត្រ នៅក្នុងភូមិសន្ទៃ ឃុំពង្រ ស្រុករលាប្អៀរ។
លោក ម៉ែន ចាន់យឿន មេភូមិសន្ទៃ ឃុំពង្រ បានអោយដឹងថា៖ ប្រជាពលរដ្ឋនៅក្នុងភូមិសន្ទៃមានចំនួន១៤៦គ្រួសារ ស្មើនិ៦០នាក់ នៅក្នុងរយះពេល២ខែកន្លងមកនេះប្រជាពលរដ្ឋប្រមាណ៥០ភាគរយបានខ្វះខាតទឹកប្រើប្រាស់ ដោយនៅតាមអណ្តូងលូ អណ្តូងស្នប់ និងអណ្តូងបូរាណ ដែលមាននៅក្នុងភូមិសរុបចំនួន៤៥អណ្តូង បានរីងទឹកអស់ដោយនៅសល់តែអណ្តូងបុកដោយម៉ាស៊ីនចំនួន៣អណ្តូងតែប៉ុ ណ្ណោះ ដែលអាចនៅមានទឹកប្រើប្រាស់នៅឡើយ។
ចំណែកប្រជាពលរដ្ឋនៅក្នុងភូមិសន្ទៃវិញបានអោយដឹងថា ឆ្នាំមុនៗទឹកអណ្តូងមិនដែលរីងស្ងួតដូច្នេះទេ មកដល់ពេលនេះអ្នកស្រុកក្នុងភូមិខ្វះខាតទឹកប្រើប្រាស់ជាង២ខែមកហើយ ដោយអ្នកដែលមានលទ្ធភាពបានទិញទឹកគេប្រើដែលមានតម្លៃក្នុងមួយឡានមានចំណុះទឹក១,៥០ម៉ែត្រគូប ថ្លៃ២ម៉ឺនរៀល។ ចំណែកអ្នកគ្មានលទ្ធភាពទិញទឹកគេវិញត្រូវដើរសុំទឹកគេតាមភូមិជិតៗយកមកប្រើប្រាស់ តែឥឡូវនេះនៅតាមភូមិទាំងនោះក៏កំពុងប្រឈមនិងការខ្វះទឹកផងដែរ។
លោក ឈួរ ចន្ទ័ឌឿន អភិបាលខេត្ត បានថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពេលចែកទឹកនៅក្នុងភូមិសន្ទៃថា៖ អនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ថ្ងៃនេះអាជ្ញាធរខេត្ត កាកបាទក្រហមខេត្ត និងអាជ្ញាធរស្រុក បានដឹកទឹក៤រថយន្តស្មើនិង២ម៉ឺនលីត្រតាមរយះរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការនគបាលខេត្ត ដើម្បីចែកជូនបងប្អូនប្រជាពលរដ្ឋដែលខ្វះខាតទឹកដោយផ្ទាល់នៅតាមផ្ទះ។ ទន្ទឹមនេះដែរនៅក្នុងភូមិសន្ទៃនេះ លោកលាង សេង ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត និងជួយឧបត្ថម្ភអណ្តូងស្នប់ធុនធំចំនួ ន២អណ្តូងទៀត ដែលមានតម្លៃក្នុងមួយអណ្តូងៗ ២ពាន់ដុល្លា ដើម្បីជួយសម្រួលការដល់ខ្វះខាតជូនប្រ ជាពលរដ្ឋយើង។
លោកអភិបាលខេត្តបានបញ្ជាក់អោយដឹងទៀតថា៖ តាមរយះប្រមុខរាជរដ្ឋាភិបាលក្រុមហ៊ុនទឹកស្អាតអានកូ នៅក្នុងក្រុងកំពង់ឆ្នាំងចាប់ពីថ្ងៃនេះទៅ និងជួយឧបត្ថម្ភចំនួន២០០ម៉ែត្រគូប ស្មើនិង២០ម៉ឺនលីត្រក្នុងមួយថ្ងៃ។ ដូច្នេះចាប់ពីពេលនេះទៅអាជ្ញាធរគ្រប់ស្រុកត្រូវពិនិត្យមើលប្រជាពលរដ្ឋរបស់ខ្លួនដែលខ្វះខាតទឹក និងត្រូវមកទាក់ទងជាមួយអាជ្ញាធរខេត្ត ដឹកយកទឹកពីក្រុមហ៊ុនទឹកស្អាតអានកូ យកទៅចែកចាយជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់ដោយមិនត្រូវទុកអោយប្រជាពលរដ្ឋណាម្នាក់អត់ទឹកប្រើប្រាស់នោះឡើយ។IMG_8696 IMG_8724 IMG_8722 IMG_8703
ប្រជាពលរដ្ឋនៅក្នុងភូមិសន្ទៃបានសម្តែងនូវទឹកចិត្តសប្បាយរីករាយណាស់ ក្នុងពេលដែល លោកអភិបាលខេត្តកំពង់ឆ្នាំង និងក្រុមការងារកាកបាទក្រហមខេត្ត ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រី ដែលតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា គឺនៅទីណាមានការលំបាកគឺមានសម្តេចដែលតែងជួយដោះស្រាយជូនប្រជាពលរដ្ឋជានិច្ច៕