ហ្វូជានៈ ការបំបៅដោះទារក ទារិកាពិទជាមានន័យសំខាន់ណាស់សម្រាប់សុខភាពមាតា និងទារក ហេតុនេះហើយទើបអ្នកម្តាយទាំងឡាយបានចូលរួមទិវាជាតិមួយនៅប្រទេសចិន ដើម្បីផ្សព្វផ្សាយពីការបំបៅដោះកូននេះ។ នេះបើយោងតាមគេហទំព័របរទេស ផ្សាយកាលពី ថ្ងៃទី១៨ ខែ
ឧសភា ឆ្នាំ២០១៤។
តាមរយៈរូបថតនៅថ្ងៃទី 17 ខែឧសភា ឆ្នាំ២០១៤ មាតាទារក ទារិកាចិនទាំងឡាយ បានថតនៅក្រុងហ្វូហ្សូ (Fuzhou) ខេត្តហ្វូជាន (Fujian) ដោយបានបង្ហាញស្ត្រីបំបៅដោះកូនទារករបស់ខ្លួនជាសាធារណៈដែលជាផ្នែកមួយនៃសកម្មភាពសម្គាល់ពីទិវាជាតិនៃការបំបៅដោះកូន (National Day of Breastfeeding) ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី 20 ខែឧសភា ជារៀងរាល់ឆ្នាំ។ សកម្មភាពនេះមានការចូលរួមពីលើស្ត្រី 30 រូបដែលមានគោលបំណងដើម្បីបង្កើនការយល់ដឹងពីអត្ថប្រយោជន៍នៃការបំបៅដោះកូនសម្រាប់សុខភាពទាំងទារក និងម្តាយ៕