សៀមរាប៖ លោកគ្រូបង្រៀននៅសលាបឋមសិក្សារស្រែខ្វាវស្នើសុំឲ្យអាជ្ញាធរមូលដ្ឋាននិងអង្គការស៊ីម៉ាក់ជួយរាវរកគ្រាប់ម៉ឺនដែលសេសសល់ពីសម័យសង្គ្រាមកប់នៅក្នុងដីនៅជិតបរិវេនសាលាបឋមសិក្សារស្រែខ្វាវស្ថិតក្នុងភូមិស្លាត ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាបលោកភឹង ដៀត គ្រូបង្រៀនសិស្សនៅសាលាគោកត្រប់ បានឲ្យដឹងថា សាលាគោកត្រប់នេះ បានកសាងតាំងពីឆ្នាំ២០១៣ ក្រោមជំនួយរបស់ប្រទេសដាណឺម៉ាក សាលានេះ ជាឧបសម្ព័ន្ធរបស់សាលាបឋមសិក្សាគោករាជ្យ។
បន្ទាប់ពីសិស្សរបស់គាត់រត់លែងនៅជិតសាលាក៍ប្រទះឃើញគ្រាប់ម៉ឺននៅក្នុងព្រៃក្បែនោះ ទើបរូបគាត់រាការណ៍ជូន ស្ថាប័ន្ថជំនាញក៍ដូចជាអាជ្ញាធរមូលដ្ឋានធ្វើការរាវរកនិងដាក់សញ្ញាសំគាល់ថាជាតំបន់គ្រោះថ្នាក់នោះដែរ លោកបន្តថាក្នុងនាមលោកជាគ្រូបង្រៀនសិស្សនៅសាលាមានការព្រួយបារម្ភពីសុវត្ថភាពសិស្សក្មេងតូចៗក៍ដូចជាពលរដ្ឋដែលរស់នៅក្នុងភូមិនិងប្រកបរបរធ្វើស្រែចំការ ទើបលោកបានដាក់សញ្ញាសំគាល់និងហាមសិស្សកុំឲ្យទៅលែងកន្លែងក្បែនោះតទៅទៀតព្រោះវាអាចឆក់យកជីវិតយើងបាន។
លោក ភ្លក់ ផុស អភិបាលស្រុកអង្គរជុំ បានប្រាប់តាមទូរស័ព្ទថា នៅក្នុងភូមិសាស្ត្រស្រុកអង្គរជុំ គឺជាអតីតសមរភូមិក្តៅនៅក្នុងសម័យសង្គ្រាមស៊ីវិល។ ប៉ុន្តែលោកថា មុននឹងមានការសាងសង់សាលាទាំងមេភូមិ និងមេឃុំ ពួកគាត់បានស្គាល់ច្បាស់អំពីភូមិសាស្ត្រនេះច្បាស់ណាស់ ។
បើទោះជាយ៉ាងនេះក្តីលោកភ្លុក ផុស លោកនឹងទាក់ទងជាមួយអង្គការស៊ីម៉ាកដើម្បីចុះទៅតំបន់នោះ ដើម្បីឲ្យប្រជាពលរដ្ឋបានស្ងប់ចិត្ត៕ ខេង ឧត្តម