អភិបាលស្រុក​ព្រៃកប្បាស់​និង​ចាត់វិធានការ​ក្តៅ​លើ​គ្លិ​និ​ច​ឯកជន​មួយ​បន្ទាប់ពី​មានប្រតិកម្ម​ពី​ប្រជាពលរដ្ឋ​

0

 

តាកែវ ÷ អភិបាលស្រុកព្រៃកប្បាស់លោក អ៊ិត សារ បានមានប្រសាសថា លោកនិងបើកការស៊ើបអង្កេតផ្លូវច្បាប់និងស្នើរឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ក្នុងការទៅទទួលសេវ៉ាព្យាបាលពីមន្ទីសម្រាកព្យាបាលនិងសម្ភពយីហោ សោមា។ ករណីនេះកើតឡើងក្រោយពេលដែលមានការរិះគន់ខ្លាំងៗដ៏ចម្រួងចម្រាស់ពីសំណាក់ប្រជាពលរដ្ឋទៅលើមន្ទីសម្រាកព្យាបាលនិងសម្ភពរឿងយកថ្លៃសេវ៉ានិងពិនិត្យព្យាលបាលរបៀបកាប់ឆៅឬកោមិនដាក់ទឹក មិនត្រឹមតែប៉ុណ្ណោះមន្ទីសម្រាកមួយនេះបានបំភ័យអ្នកជំងឺពីជំងឺស្រាលទៅធ្ងន់ដើម្បីបន្ថែមថ្លៃសេវ៉ាឲ្យច្រើនកប់ពពកទើបបានជាមានប្រត្តិកម្មដឹងដល់លោកអភិបាលស្រុកព្រៃកប្បាស់។ បើតាមសម្តីលោកអ៊ិត សារ អភិបាលស្រុកព្រៃកប្បាស់បានឲ្យដឹងទៀតថាលោកនិងកោះប្រជុំជាបន្ទាន់រឿងលោកនួន សុផាត ប្រធានមន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស់និងជាម្ចាស់មន្ទីសម្រាកព្យាបាលខាងលើជុំវិញការលើកឡើងពីប្រជាពលរដ្ឋពេលនេះ ហើយលោកក៏បានដាក់ការសង្ស័យដែរថាទីតាំងខាងលើនេះមិនមានច្បាប់គ្រប់គ្រាន់នោះទេ តែបើមិនមានច្បាប់ត្រឹមត្រូវក៏មានចំនុចខុសច្បាប់ជាច្រើនទៀតដែរ ករណីដូចជាប្រពន្ធលោកនួន សុផាត គឺមិនមានសិទ្ធលក់ថ្នាំឬចេញវិក័យបត្រឲ្យអ្នកជំងឺនិងសេវ៉ាផ្សេងៗទៀតនោះទេ។ ពេលនេះដើម្បីដោះស្រាយជុំវិញប្រតិកម្មរបស់ពលរដ្ឋ លោកអភិបាលស្រុកប្រាប់ថានិងធ្វើការផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់ក្នុងការទៅទទួលសេវ៉ាពីមន្ទីសម្រាកព្យាបាលនិងសម្ភពខាងលើ ហើយលោកនិងកោះហៅលោកហ៊ីង សាមិត្រ ប្រធានការិយាល័យសុខាភិបាលប្រត្តិប័ត្រស្រុកព្រៃកប្បាស់ឲ្យចូលមកបំភ្លឺជុំវិញករណីខាងលើនេះផងដែរ។ លោកបានសង្កត់ធ្ងន់ថា ការបើកលក់ថ្នាំពេទ្យ បន្ទប់សម្រាកព្យាបាល ពេទ្យធ្មេញ យ៉ាងអណាធិប្បតេយ្យដោយគ្មានច្បាប់ទម្លាប់គឺវាប៉ះពលដល់សុខភាពប្រជាជន ពិសេសប៉ះពាល់មុខមាត់មន្ត្រីមូលដ្ឋានទៀតផង។ ចំណែកលោកនួន សុផាត ប្រធានមន្ទីពេទ្យបង្អែកស្រុកព្រៃកប្បាស់និងជាម្ចាស់មន្ទីសម្រាកព្យាបាលនិងសម្ភព សោមា ដែលមានទីតាំងនៅក្នុងភូមិព្រៃល្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស់ខេត្តតាកែវ បានថ្លែទទួលស្គាល់ថាខ្លួនពិតជាបានប្រព្រត្តិដូចការលើកឡើងពីសំណាក់ប្រជាពលរដ្ឋពិតមែនតែលោកនិងធ្វើការកែលំអទៅទៀត ព្រោះប្រពន្ធរបស់លោកមិនសូវយល់ដឹងច្រើនIMG-20160426-WA0014 FB_IMG_1461815360154 FB_IMG_1461815337011