ជំនាញ​អង្ក​ការ​ហេ​ឡូ​ត្រា​ស់រាវ​គ្រាប់​មិនទាន់​ផ្ទុះ​ម្នាក់​បាន​របួស​ធ្ងន់ធ្ងរ​បន្ទាប់ពី​រាវ​មីន​នៅ​តំបន់​ព្រំដែន​ខុស​ប​ច្ចែក​ទេស​រូ​ចមក​

0

 

ខេត្តពោធិ៍សាត់៖ បុរសម្នាក់ផ្នែកខាងជំនាញដោះគ្រាប់មីនមិនទាន់ផ្ទុះធ្វើកានៅក្នុងអង្កាហេឡូត្រាស់បានរាវដោះគ្រាប់មីនមិនទាន់ផ្ទុះសល់ក្នុងសម័យសង្គ្រាមខុសបច្ចែកទេសក៍គ្រាប់មីមិនទាន់ផ្ទុះនោះ បានផ្ទុះឡើងបណ្ដាលរាងកាយផ្នែកខាងមុខរងអំបែងគ្រាប់ព្រមទាំងដៃឆ្វេងរបួសយា៉ងធ្ងន់ធ្ងរ ខណះដែលបេសកម្មរាវគ្រាប់មិនទាន់ផ្ទុះនៅតំបន់ព្រំដែន។ ហេតុការនេះបានកើតឡើងកាលពីវេលាមោ៉ង ១០នឹង០០នាទីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំនុចទល់មុខមណ្ឌលសុខភាពឃុំថ្មដា ស្ថិតក្នុងភូមិឯកភាព ឃំុថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។ជនរងគ្រោះត្រូវបានលោក រ័ត្ននាយរងប៉ុស្ត៍នគរបាលថ្មដាប្រាប់ថា៖ជនរងគ្រោះឈ្មោះ ផែន ណារ័ត្ន ភេទប្រុស អាយុ ៣៦ ឆ្នាំ មុខរបរដោះមីុននៅអង្គការហេឡូត្រាស់ រស់នៅភូមិកែវសុវ៉ាន់ ឃំុបន្ទាយដី ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

លោកបានបន្តឲ្យដឹងទៀតថា៖នៅមុនពេលកើតហេតុករណីនេះខាងអង្កការហេឡូត្រាស់បានបញ្ជូនកម្លាំងជំនាញដោះគ្រាប់មីនមិនទាន់ផ្ទុះដែលសល់ពីសម័យសង្គ្រាមនៅព្រំដែនខ្មែរថៃច្រកថ្មដាភួមិសាស្ត្រខាងលើព្រោះទីតាំងនេះមានបន្សល់ទុកនៅគ្រាប់មីនមិនទាន់ផ្ទុះច្រើនដែលកាលសម័យសង្គ្រាមជាទីតាំងសមោរភួមិប្រយុទ្ធដ៍ក្ដៅគគុក។លោករ័ត្នឲ្យដឹងទៀតថាស្របពេលដំណើរបេសកម្មនេះចាប់ផ្ដើមចែកមុខសញ្ញារាវដោយជនរងគ្រោះខាងលើបានចាប់ផ្ដើមប្រើឧប្បករណ៍រាវគ្រាប់មីនត្រង់ចំនុចទល់មុខមណ្ឌលសុខភាពឃុំថ្មដា313d9c899462fcf7e94982b7addd5a8c 40aa04aca25797fb300f23f7c05dccb8

នៅវេលាមោ៉ង១០និង០០នាទីនោះក៍បានរាវប៉ះប្រទះគ្រាប់មីនមិនទាន់ផ្ទុះមួយគ្រាប់ ស្រាប់តែគេដាក់ឧប្បករណ៍រាវមីននោះចេញរូចហើយក៍ជីយកគ្រាប់មីនមិនទាន់ផ្ទុះនោះខុសបច្ចែកទេសត្រូវចំគ្រាប់ក៍ផ្ទុះឡើងបណ្ដាលឲ្យជនរងគ្រោះខាងលើរងបួសនឹងអំបែងគ្រាប់មីនត្រូវរាង្គកាយផ្នែកខាងមុខត្រង់ដើមទ្រូងយា៉ងធ្ងន់ធ្ងររួមទាំងរងរបួសដៃខាងឆ្វេងផងដែរដោយជនរងគ្រោះត្រូវបានគេបញ្ជូនភ្លាមៗទៅសង្គ្រោះនៅឯមណ្ឌលសុខភាពប្រទេសថៃ៕