​ប្រាំ​ភូមិ​ក្នុង​ឃុំ​ពីរ​ផ្សេងគ្នា​រងគ្រោះ​ខ្យល់​កន្ត្រាក់​ ​ខូចខាត​ផ្ទះ​២៩​ខ្នង​និង​កងទ័ព​ម្នាក់​រងរបួស​ធ្ងន់​

0

ខេត្តព្រះវិហារ ភូមិចំនួន០៣ក្នុងឃុំកន្ទួតនិងភូមិចំនួន០២ក្នុងឃុំស្រអែមស្រុកជាំក្សាន្តក្បែរតំបន់ព្រំដែនប្រាសាទព្រះវិហារទទួលរងខ្យល់ព្យុះរឺខ្យល់កន្ត្រាក់ខ្លាំងលាយទ្បំភ្លៀងកក់ខែបានបោកបក់បំផ្លាញលំនៅដ្ឋានប្រជាពលរដ្ឋនិងគ្រួសារកងទ័ពអស់ចំនួន២៩ខ្នងផ្ទះកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២៧ខែមេសាឆ្នាំ២០១៦។
គួរកត់សម្គាល់ថាគ្រោះធម្មជាតិខ្យល់កន្ត្រាក់រឺខ្យល់ព្យុះរដូវប្រាំងឆ្នាំនេះនៅតំបន់ព្រំដែនប្រាសាទព្រះវិហារបានទទួលរងគ្រោះមហន្តរាយឈរក្នុងលេខរៀងនាំមុខគេបើធៀបស្រុកក្រុងផ្សេងទៀតនៅទូទាំងខេត្តព្រះវិហារ។
លោកមូលម៉ាប់មេឃុំកន្ទួតបានអោយដឹងថាផ្ទះនៅក្នុងភូមិចំនួន០៣រួមមានភូមិសុខសែនជ័យភូមិស្រអែមត្បូងភូមិកន្ទួតបានទទួលរងគ្រោះខ្យល់កន្ត្រាក់ខ្លាំងសរុបមានចំនួន២២ខ្នងដោយខូចខាតដូចជារលំដួលទាំងស្រុងប៉ើងជញ្ជាំងប៉ើងដំបូលប្រក់ក្បឿងនិងស័ង្កសី។
លោកមេឃុំបន្តថាផ្ទះគំរូកងទ័ពក្នុងអង្គភាពវរសេនាតូចអន្តរាគមន៍លេខ៣៨៣ចំនួន០៥ខ្នងបានរលំដួលទាំងស្រុងនិង១១ខ្នងខូចខាតស្រាលនៅភូមិសុខសែនជ័យ។ភូមិកន្ទួតផ្ទះ០១ខ្នងរបើកដំបូលក្បឿង២០សន្លឹកនិង០៥ខ្នងទៀតនៅភូមិស្រអែមត្បូងរងការខូចខាតរបើកដំបូលស័ង្កសីចំនួន០៤ខ្នងនិងរលំដួលចំនួន០១ខ្នងសរុបទាំងអស់២២ខ្នង។លោកមេឃុំថ្លែងថាកងទ័ពម្នាក់ឈ្មោះអឿថាភេទប្រុសអាយុ៤៥ឆ្នាំនៅវរះលេខ៣៨៣ចំណុះកងពលតូចលេខ៨ដែលមានផ្ទះគំរូនៅភូមិសុខសែនជ័យត្រូវផ្ទះរលំត្រូវហើយរងរបួសរយះក្បាលដេរចំនួន០៥ថ្នេរប៉ុន្តែអាចដើរបានធម្មតា។k4 k3
រីឯនៅឃុំស្រអែមត្រូវបានអាជ្ញាធរមូលដ្ឋានរាយការណ៍អោយដឹងថានៅយប់ថ្ងៃដដែលនោះកំលាំងខ្យល់កន្ត្រាក់បានបោកបក់ខ្លាំងបំផ្លាញផ្ទះប្រជាពលរដ្ឋអស់ចំនួន០៧ខ្នងគឺចំនួន០៤ខូចខាតស្រាលប៉ើងដំបូលនិងជញ្ជាំងស្ថិតនៅភូមិស្រអែមនិងចំនួន០៣ខ្នងទៀតខូចខាតស្រាលដូចគ្នាស្ថិតនៅភូមិធម្មជាតិសម្តេចតេជោប៉ុន្តែមិនមានមនុស្សណាម្នាក់រងបួសនោះទេ៕