​អាជីវករ​ផ្សារ​ខេត្តស្ទឹងត្រែង​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​និង​រួច​ពន្ធ​រយៈពេល​៥​ឆ្នាំ​

0

ស្ទឹងត្រែង៖ បងប្អូនអាជីវកររងគ្រោះ ដោយភ្លើងឆេះផ្សារស្ទឹងត្រែងបាត់បង់ទ្រព្យសម្បត្តិអស់កាលពីថ្ងៃទី០៧មេសាកន្លងមក អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បានលើកឡើងថាអាជ្ញាធរនិងលើកលែងការបង់ពន្ធឬការយកផាស៊ីក្នុងរយៈពេល៥ឆ្នាំ។
អ្នកតំណាងរាស្ត្រមណ្ឌុលស្ទឹងត្រែងលោក ឡូយសុផាតលើកឡើងបែបនេះនៅក្នុងវីធីក្រុងពាលីសាងសង់ផ្សារស្ទឹងត្រែងនៅថ្ងៃទី២៧មេសាឆ្នាំ២០១៦ក្រុមកងវិស្វកម្មក្រសួងការពារជាតិនិងសាងសង់ក្នុងរយៈពេល៥ខែឬអាចលើសខ្វះតិចតួច ពីព្រោះនៅក្នុងរដូវវស្សា ភ្លៀងធ្លាក់មានការរំខានខ្លះៗដល់ដំណើរការសាងសង់។DSC08980 DSC08978 13059782
អ្នកតំណាងរាស្ត្រមានប្រសាសន៏បញ្ជាក់ថា៖ពេលផ្សារសាងសង់រួចរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តនៅតែបន្តគិតគូរជានិច្ចក្នុងការជួយសំរួលដល់បងប្អូនអាជីវក បន្ថែមទៀត គឺជាគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលគឺមិនឲ្យបង់ផាស៊ីក្នុងរយពេលយ៉ាងតិចក៏ប្រាំឆ្នាំដែរគឺថាមិនមានការបង់ទេ ការនេះគឺមិនទាន់បញ្ជាក់ជាផ្លូវការប៉ុន្តែយើងខ្ញុំដឹងថាក្នុងរយៈពេល៥ឆ្នាំនេះមិនមានការបង់ផាស៊ីទេគ្រាន់តែមានការបង់សេវាណាដែលទាក់ទងដល់ការចំរើទីផ្សានេះឲ្យមានអនាម័យមានសណ្តាប់ធ្នាប់ មានសណ្តាប់ធ្នាប់ល្អនៅក្នុងក្របខណ្ធ័នៃការគ្រប់គ្រងទីផ្សាតែប៉ុណ្ណោះ។
លោកជាពៅអាជីវករផ្សាស្ទឹងត្រែងបានទទួលស្គាល់ថា៖ការបាត់បង់ទ្រព្យសម្បត្តិរបស់បងប្អូនអាជីវករជាបន្ទុករបស់គ្រួសានិមួយៗដោយមិនមានអ្នកណាចេញសងនោះទេ ចំណែកបងប្អូនអាជីវការក៏មិនចង់ឲ្យកើតមានរឿងបែបនេះដែរហើយការសន្យារបស់អ្នកតំណាងរាស្ត្រ បើធ្វើបានមែននោះបងប្អូនអាជីវកអាចហ្នឹងធូរស្រាលខ្លះឯកឧត្តម ឡូយសុផាត ហ្នឹងដែលបានពន្យាមិនមានការបង់ ផាស៊ី បង់អីក្នុងរយៈពេល៥ឆ្នាំហ្នឹង អាហ្នឹងក៏ជាបន្ទុកមួយរបស់រាជរដ្ឋាភិបាលជួយដល់ប្រជារាស្ត្រដែលបានឆេះផ្សារទាំងអស់ហ្នឹង ក៏បានបន្ធូរបន្ថយច្រើនហើយក៏បានអរគុណដល់រាជរដ្ឋាភិបាលទាំងមូល។
លោក ម៉ូវ ចាន់នី តំណាងក្រុមកងវិស្វកម្ម ប្រធានផ្នែកបច្ចេកទេសសាងសង់គ្រិះផ្សារបានបញ្ជាក់ថា៖ក្រុមកងវិស្វកម្មនិងខិតខំប្រឹងប្រែងស្ថាបនាផ្សានេះទៅតាមផែនការ ដែលអង្គភាពក៏ដូចជារាជរដ្ឋាភិបាលប្រគល់ឲ្យ ដែលគ្រោងសាងសង់រយៈពេល៥ខែតែប៉ុណ្ណោះ។
លោកអះអាងថា៖ ក្រុមការងារនឹងអាចធ្វើការសាងសង់ទាំងយប់ទាំងថ្ងៃ ប្រសិនទទួលបានកិច្ចសហការល្អ ពីប្រជាពលរដ្ឋក៏ដូចជាបងប្អូនអាជីវករ ពីព្រោះលោកមិនចង់ឃើញ ការលក់ដូរគ្មានសណ្តាប់ធ្នាប់ ប៉ះពាល់ អនាម័យបរិស្ថាន និងធ្វើឲ្យខេត្តបាត់បង់សោភណ័ភាពនោះទេ ។
សូមបញ្ជាក់ថា៖ផ្សារថ្មធំក្នុងក្រុងស្ទឹងត្រែង ត្រូវបានអគ្គីភ័យឆេះបំផ្លាញនៅយប់ថ្ងែទី៧មេសាឆ្នាំ២០១៦បាត់បង់តូបលក់ដូររបស់អាជីវករ ចំនួន ១២២០តូប ធ្វើអោយខាតបង់ព្រទ្យសម្បត្តិទំនិញគិតជាទឹកប្រាក់ប្រមាណជាង៦លាន ដូល្លាហើយអាជ្ញាធរខេត្តសន្យាសាងសង់ផ្សាថ្មីនិងរៀបចំតូបទាំងនេះជូនអាជីវករបានលក់ដូរវិញឲ្យគ្រប់ចំនួន៕