​គណៈកម្មាធិកា​រ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​ទូទាំងប្រទេស​អញ្ជើញ​មកដល់​ខេត្តមណ្ឌលគិរី​ហើយ

0

ខេត្តមណ្ឌលគិរីៈគណៈកម្មាធិការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសថ្នាក់ជាតិដែលមានសហសភាពចំនួន13រូបនៅម៉ោង9និង20នាទីព្រឹកថ្ងៃទី28.04.2016នេះ បានអញ្ជើញមកដល់ខេត្តមណ្ឌលគិរីហើយ រួមនិងថ្នាក់ដឹកនាំខេត្ត ដើម្បីចូលរួម ត្រួតពិនិត្យវត្ថុតាង បទល្មើសព្រៃឈើនៅក្នុងក្រុមហ៊ុនទាំងអស់ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ប្រភពបានប្រាប់ថាៈសមាសភាពរបស់ប្រតិភូដែលបានអញ្ជើញមកនាថ្ងៃនេះក្នុងស្រុកកោះញែកនៅទីតាំងក្រុមហ៊ុនម៉ាស្ទ័រខេសាន់ រួមមានៈ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំ យុវជននិងកីឡា ឯកឧត្តមនាយឧត្តម សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ អ ហ លើផ្ទៃប្រទេស ឯកឧត្តរដ្ឋលេខាធិការតំណាងសម្តេចក្រឡាហោម ស ខេង ឯកឧត្តមផៃ ប៊ុនឈឿនរដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម ចាយ សាមិត្ត ប្រធានប្រតិភូរាជរដ្ឋាភិបាលនិងការពារតំបន់អភិរក្ស ឯកឧត្តម នាយឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជការរងនិងជានាយសេនាធិការ អ ហ លើផ្ទៃប្រទេស ឯកឧត្តម ឆេង គឹម ស៊ុន ប្រធានរដ្ឋបាលព្រៃឈើ ឯកឧត្តម ហ៊ុល សាគុណ អគ្គស្នងការរងអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម សាង ប៊ុនធឿន ស្នងការស្នងការដ្ឋានប្រត្តិបតិការ អ ហ លើផ្ទៃប្រទេស ឯកឧត្តម ឧត្តមសេនីយ៍ត្រី អេង ហ៊ីស្នងការរងស្នងការដ្ឋានកងកំលាំងអាវុធហត្ថលើផ្ទៃប្រទេស និងមានអ្នកថតរូបម្នាក់ផងដែរបានរួមដំណើរ។ពុំទាន់មានព័ត៌មានជាក់លាក់ណាមួយជុំវិញដំណើរអញ្ជើញមកដល់របស់ប្រត្តិភូនៅលើទឹកដីនៃខេត្តមណ្ឌលគិរីនេះនៅឡើយទេ។ប៉ុន្តែបើតាមមន្ត្រីសាលាខេត្តមណ្ឌលគិរី និយាយប្រាប់ថា អាចអណ្ជើញមកពិនិត្យនិងធ្វើការប្រគល់ឈើខុសច្បាបជាច្រើនម៉ឺនម៉ែត្រគូបនៅតាមបណ្តាក្រុមហ៊ុននានានៃទឹកដីមួយនេះ ប្រគល់ឈើទាំងនោះឱ្យទៅអាជ្ញាធ័រខេត្តថែរក្សាទុកមួយរយៈសិននិងត្រៀមប្រគល់ឈើទាំងនោះឱ្យទៅ ក្រសួងអប់រំប្រើប្រាស់តាមតម្រូវការ តាមការចាត់ចែងរបស់ប្រមុខរាជរដ្ឋាភិបាល ។ មន ម៉ារ៉េតphoto_2016-05-28_20-55-28 photo_2016-05-28_20-55-25 photo_2016-05-28_20-55-21 photo_2016-05-28_20-55-19 photo_2016-05-28_20-55-17