ស្ទឹងត្រែង៖ការដឹកជញ្ជូនឈើប្រណីតខុសច្បាប់ដែលក្រុម ឈ្មួញនៅតែងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃនោះ ក៏ចេះតែមានជាបន្តបន្ទាប់មិនឈប់ឈរ ។ ហើយ សកម្មភាពទាំងអស់នេះ ! ក៏បានបំបែករូបភាពតាំងពីទ្រង់ ទ្រាយធំរហូតមកជារូប ភាពទ្រង់ទ្រាយតូចតាច ។ក្នុងខេត្តស្ទឹងត្រែងសព្វថ្ងៃនេះ ត្រូវបានមហាជននិយាយថា កំពុងតែកើតមានយ៉ាងពេញបន្ទុកនូវបទល្មើសព្រៃឈើ។ ហើយការរកស៊ីបទល្មើសព្រៃឈើអស់ ទាំងនេះ មិនត្រឹមតែឈ្មួញនោះទេសូម្បីតែសមត្ថកិច្ចមួយចំនួនក៏មានការរកស៊ី បទល្មើសឈើប្រណីតខុសច្បាប់នេះផងដែរ។
គួររំលឹកថា៖លោកស៊ុន នូសិទ្ធឋានៈវរសេនីយ៍ទោនិងជាអនុប្រធានការិយាល័យនគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចប្រចាំខេត្តស្ទឹងត្រែងក៏ជាឈ្មួញរកស៊ីប ទល្មើសព្រៃឈើម្នាក់ដែរ ជាអ្នករកស៊ីខ្លួនឯងផងនិងជាអ្នករត់ការក្នុងសកម្មភាព ដឹកជញ្ជូនឈើឲ្យពួកឈ្មួញផងដែរ ។
ជាក់ស្តែងនៅព្រលប់ថ្ងៃទី១២ខែធ្នូ នេះលោកស៊ុន នូសិទ្ធអនុប្រធានការិយា ល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានរត់ការឈើដែលដឹកតាមរថយន្ត ម៉ាកធុនត្រាពណ៌ខ្មៅឆ្លងមកពីស្រុកថាឡាបរិវ៉ាត់ តាមរយះសាឡាងចូលមកក្នុង ខេត្តស្ទឹងត្រែង !លោកជាអ្នកកាងក្នុងសកម្មភាពនេះ ។
ពាក់ព័ន្ធនិងករណីបទល្មើស ព្រៃឈើខាងលើនេះ លោកស៊ុន នូសិទ្ធបានប ញ្ជាក់ឲ្យដឹងថា៖ការដឹកឈើរាល់ថ្ងៃ គឺលោកបានដឹកមែន! គឺដឹកឈើធ្វើផ្ទះឲ្យមេ! ចំណែករឿងលោករត់ការឲ្យឈ្មួញដឹកឈើតាមរថយន្តធុនត្រាឆ្លងមកពីខាង ស្រុកថាឡានោះ គឺមានគេពឹងគាត់ឲ្យជួយរត់ការ ៕-