សៀមរាប៖លោកគ្រូអ្នកគ្រូដែលបង្រៀននៅសាលាគោកត្រប់ ក្នុងភូមិស្លាត ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាបកាលពីព្រឹកថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៦ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពកូនសិស្សរបស់ពួកគាត់ គេប្រទះឃើញក្បាលគ្រាប់ និងសំបកគ្រាប់ នៅជិតបរិវេណសាលារៀន។ សាលាគោកត្រប់នេះ បានកសាងតាំងពីឆ្នាំ២០១៣ ក្រោមជំនួយរបស់ប្រទេសដាណឺម៉ាក ជាឧបសម្ព័ន្ធរបស់សាលាបឋមសិក្សាគោករាជ្យ។ ចាប់តាំងពីបង្កើតមកសាលានេះមានការខ្វះខាតយ៉ាងខ្លាំង សូម្បីតែផ្លូវចូលសាលាក៏ដើរតាមផ្ទះប្រជាពលរដ្ឋដែរ។លោកភឹង ដៀត ដែលគ្រូបង្រៀនម្នាក់នៅសាលាគោកត្រប់ បានឲ្យដឹងថា ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយដល់ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាក្មេងៗសិស្សសាលាផងដែរ។ពាក់ព័ន្ធនឹងករណីនេះលោក ភ្លក់ ផុស អភិបាលស្រុកអង្គរជុំ បានប្រាប់តាមទូរស័ព្ទថា នៅក្នុងភូមិសាស្ត្រទីនោះ គឺជាអតីតសមរភូមិក្តៅនៅក្នុងសម័យសង្គ្រាមស៊ីវិល។ ប៉ុន្តែលោកថា មុននឹងមានការសាងសង់សាលាទាំងមេភូមិ និងមេឃុំ ពួកគាត់បានស្គាល់ច្បាស់អំពីភូមិសាស្ត្រនេះច្បាស់ណាស់ ។ បើទោះជាយ៉ាងនេះក្តីលោកភ្លុក ផុស បាននិយាយថា លោកនឹងទាក់ទងជាមួយអង្គការស៊ីម៉ាកដើម្បីចុះទៅត្រួតពិនិត្យនៅតំបន់នោះ ឲ្យកាន់តែល្អប្រសើរនិងមានទុំនុកចិត្តជាមួយប្រជាពលរដ្ឋថែមទៀត។ដោយ ស៊ាន សុផាត