អង្គភាពប្រឆាំង អំពើពុករលួយ ចាប់ខ្លួនមន្រ្តីរដ្ឋបាលជលផលម្នាក់ នៅខេត្តសៀមរាប ពាក់ព័ន្ធនឹងលុយ ពុករលួយជាង៣០ម៉ឺនដុល្លារSophatNews

0

សៀមរាប៖ អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួន លោក រឹម សំអ៊ុន នាយរងទទួលបន្ទុករួម ផ្នែករដ្ឋបាលជលផលដំដែក ខណ្ឌរដ្ឋបាលជលសៀមរាប ពាក់ព័ន្ធនឹងអំពើពុក រលួយជាង៣សែនដុល្លារ។ នេះបើតាមសេចក្តីប្រកាសរបស់ ACU នៅល្ងាចថ្ងៃទី២៧ ខែមេសានេះ។លោក រឹម សំអ៊ុន13082722_991128317642716_2039996160502984523_n ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួននៅថ្ងៃទី២៦ ខែមេសា ហើយបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប នៅវេលាម៉ោង២៖០០នាទីរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦នេះ។សេចក្តីប្រកាសរបស់ ACU បានឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ បានរកឃើញថា ឈ្មោះ រឹម សំអ៊ុន បានប្រព្រឹត្តអំពើពុករលួយ «បទវីតិក្រម» មាត្រា៥៩៧ នៃក្រមព្រហ្មទណ្ឌ ដោយបានទាមទារ និងទទួលប្រាក់ប្រមាណ១.៤៦០លានរៀល ដែលមាន(ប្រមាណជាង៣៦៥.០០០ដុល្លារអាមេរិក) ពីប្រជានេសាទ និងបទល្មើសជលផល ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឥឡូវត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីរងចាំការកាត់ទោសទៅតាមនិតិវិធី៕ដោយ ស៊ាន សុផាតImage7 13082722_991128317642716_2039996160502984523_n 13115609_1812341555661192_1396324473_n DSC04032 DSCN2445 Image8