កំពង់ស្ពឺ នៅព្រកនេៈ មន្ត្រីនគរបាលចរាចរណ៏ម្នាក់ បាននិយាយប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមេសាឆ្នាំ២០១៦ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តកំពង់ស្ពឺបានធ្វើការឃាត់ខ្លួនអ្នកបើកបររថយន្តដឹកកម្មករឈ្មោះ ឆេង ប៊ុនរឿន ភេទប្រុសអាយុ ២៤ ឆ្នាំបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន(លក្ខណះបច្ចេកទេស)បែកកង់ក្រឡាប់ បណ្តាលឲ្យរងរបួសអ្នកជិះលើរថយន្ត ជាកម្មករចំការស្វាយ.ធ្ងន់និងស្រាលចំនួន ៦៤ នាក់ កាលពីព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៦នៅលើផ្លូវលេខ ៤៤ ឃុំវាលពង់ស្រុកឧត្តុង បញ្ជូនខ្លួនទៅកាន់តុលាការខេត្តកំពង់ស្ពឺចាត់ការតាមនិតិវិធី។