​អាជ្ញាធរ​ស្រុក​វ៉ារិន ចុះ​រើ​តូប​លក់ដូរ​បែប​អាណាធិបតេយ្យ​នៅតាម​ដងផ្លូវ ​លេខ​៦៧​ក្នុង​ឃុំ​ស្រែ​ណូយ​

0

ខេត្តសៀមរាប៖ អាជ្ញាធរស្រុកវ៉ារិនដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន៖ប៉េអឹមប៉ូលិសស្រុកវ៉ារិនចុះមករុះរើតូបរបស់អាជីវករដែលសាងសង់បែបអាណាធិបតេយ្យនៅតាមដងផ្លូវ ក្នុងផ្សារស្រែណូយ ក្រោយពីបានជូនដំណឹងដល់ពួកគាត់រយះពេលពីរខែមកហើយដែលមិន
ព្រមធ្វើការរុះរើ។ បើតាមសម្តីរបស់លោកនាក់ណេរ៉ុនអភិបាលស្រុកវ៉ារិនបានបញ្ជាក់ប្រាប់ថានេះជាគោលការណ៍របស់អាជ្ញាធរដែលធ្វើការរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ។
ហេតុការសមត្ថកិច្ចចុះរុះរើតូបអាជីវករនោះបានធ្វើ ឡើងនៅវេលាម៉ោង៣និង៣០នាទីហើយចប់រុះរើនៅម៉ោង៥និង៣០នាទីថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦ស្ថិតនៅចំនុចជាប់ស្ពានរលំក្នុងភូមិវត្តឃុំស្រែណូយស្រុកវ៉ារិនខេត្តសៀមរាបខណៈពេលនោះកម្លាំងបានរុះរើតូបរួចដឹកឥវ៉ាន់របស់ពួកគាត់យករក្សាទុកនៅ សាលាស្រុក វ៉ារិនរងចាំអោយម្ចាស់តូបដែលសាងសង់បែប
អាណាធិបតេយ្យចូលខ្លួនមកដោះស្រាយ។
ហើយការុះរើនេះអាជ្ញាធរក៏បានជូនដំណឹងហើយផងដែរ តែជននេះមិនព្រមរុះរើទើបឈាន
ដល់ធ្វើការរុះរើតែម្តង។
អាជីវករដែលត្រូវបានកំលាំងចំម្រុះធ្វើការរុះរើតូបនេះបាននិយាយថា មូលហេតុអ្វីបានជា
ធ្វើការរុះរើតែតូបរបស់គាត់ ហើយតូបជាច្រើនដែលសាងសង់នៅតាមដងផ្លូវដែរមូលហេតុ
អ្វីបានមិនរុះរើ។20160428_091344 2016-04-26 16.00.45 2016-04-26 15.53.38
ជុំវិញករណីខាងលើនេះលោកនាក់នេរ៉ុនអភិបាលស្រុកវ៉ារិនបានប្រាប់អ្នក កាសែតយើងថា តាមទូរស័ព្ទនៅល្ងាចវេលាម៉ោងជាង៤ថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦នេះថាពិតជាមានការរុះរើតូបនោះមែន ពីព្រោះម្ចាស់សាងសង់តូបលើចំណីផ្លូវ ដែលជាដីរបស់រដ្ឋ។ មុនពេលរុះរើអាជ្ញាធរបានជូនដំណឹងពីរខែមុនរួចមកហើយ តែគាត់មិនត្រឹមតែមិនស្តាប់នោះទេ ថែមទាំងទៅសាងសង់តូបថ្មីមួយទៀត បំពានទៅលើលិខិតជូនដំណឹងនោះទៀត។ ចំណែកថា មានតូបលក់ដូរជាច្រើនដែលសាងសង់លើចំណីផ្លូវនោះ គឺនឹងត្រូវរុះរើជាបន្តបន្ទាប់ តែធ្វើតាមជំហ៊ាន។ លោកបន្តថា ចំពោះអាជីវករឈ្មោះតាំងដេ វិទ និងប្រពន្ធ នោះ លោកពុំបានគំរាមវាយខ្នោះអី ដូចពាក្យសម្តីពួកគាត់នោះទេ។ដោយមើលឃើញពីការសាងសង់តូបប៉ះពាល់មកលើចំណីផ្លូវជាតិលេខ៦៧(ហៅផ្លូវហាយវេ)របស់អាជីវករ២នាក់ប្តីប្រពន្ធឈ្មោះតាំងដេវិទ(ប្តី)អាយុ៣៨ឆ្នាំនិងប្រពន្ធឈ្មោះហេងស៊ីមអាយុ៣៦ឆ្នាំមុខរបរលក់ដូរនៅផ្សារស្រែណូយ។លោកបន្តទៀតថាប៉ុន្តែជាក់ស្តែងពួកគាត់នៅតែរឹងទទឹងថ្គើននឹងបទបញ្ជារបស់អាជ្ញាធរ ហ៊ានធ្វើតូបថ្មីថែមមួយទៀតទើបលោកបានឱ្យលោកអភិបាលរងស្រុកចុះទៅប្រាប់ម្តងទៀតនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៦រហូតដល់ម៉ោងជាង៣មិនឃើញពួកគាត់រុះរើទៀតថែមទាំងបានធ្វើសកម្មភាពបិទបាំងដូចជាធ្វើទ្វារដើម្បីបំរ៉ុងទុកលក់ដូរនោះទើបលោកក៏បានឱ្យគណៈបញ្ជាការឯកភាពស្រុកដាក់កម្លាំងសមត្ថកិច្ចចម្រុះរួមមានៈប៉ូលិសប៉េអឹមនិងមានមេភូមិមេឃុំស្រែណូយនាំគ្នាចុះមករុះរើតូបខាងលើមិនទាន់ដល់ទីតាំងផងស្រាប់តែ២នាក់ប្តីប្រពន្ធនោះស្រែកជេរយកតែម្តង។លោកបានបញ្ជាក់ថាបន្ទាប់ពីរុះរើតូបនោះរួចមកកម្លាំងសមត្ថកិច្ចចម្រុះក៏បានដាក់ដឹកអីវ៉ាន់របស់លោកដេវិទដាក់គោយន្តយកទៅរក្សាទុកនៅសាលាស្រុកដើម្បីទុកជាគំរូដល់ដល់អ្នកដទៃនៅក្នុងភូមិសាស្ត្រផ្សារស្រែណូយទាំងអស់កុំឱ្យសាងសង់ផ្ទះឬធ្វើតូបលក់ដូរនៅជាប់នឹងដងផ្លូវ៦៧បែបអាណាធិបតេយ្យវា ងាយ ឱ្យមានការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើររបស់គណៈប្រតិភូឬកុំឱ្យមានគ្រោះថ្នាក់ហេតុការណាមួយ កើតទ្បើងក៏ថាបាននៅដងផ្លូវ៦៧(ហៅផ្លូវហាយវេនេះ។ ហើយផ្លូវនេះតែងមានគណៈប្រតិភូចេញចូលជាញឹកញាប់ណាស់ដូច្នេះលោកត្រូវតែចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវ៦៧នេះឱ្យមានសណ្តាប់នៅតាមដងផ្លូវ ហើយនេះក៏ ជាជំហ៊ានទី១ក្នុងការរៀបចំសណ្តាប់ធ្នាប់ហើយឈានដល់ធ្វើ ការចុះរុះរើតូបដែលសាងសង់ បែបអាណាធិបតេយ្យនៅតាមដងផ្លូវផងដែរ ។លោកបានបញ្ជាក់បន្ថែមថាចំពោះតូបលក់ដូរនិងផ្ទះដែលនៅជាប់ដងផ្លូវ៦៧ទាំងអស់នោះលោកនឹងសុំគោលការទៅលោកអភិបាលខេត្តនិងតុលាការដើម្បីរៀបចំចុះរុះរើនៅគោលការទី២បន្តទៀត ។
លោកបានបញ្ជាក់បន្ថែមថាចំពោះរឿង២នាក់ប្តីប្រពន្ធតាំង ដេវិទ ដែលបានជេរប្រមាថនិងដាក់ទំនាយ(បរិហារគេរិ៍)លោកនោះលោកនឹងរៀបចំដាក់ពាក្យបណ្តឹងទៅតុលាការរួចរាល់អស់ហើយឆាប់ៗនេះព្រោះនេះជាសិទ្ធរបស់លោក។
ចំណែកលោកប៊ុនថាប្ញទ្ធិអភិបាលរងខេត្តអ្នកនាំពាក្យរបស់សាលាខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ដែរថា នៅវេលាម៉ោង៦និង៣០នាទីល្ងាចនេះថាករណីរឿងសមត្ថកិច្ចចុះរុះរើតូបរបស់លោកដេវិទជាអាជីវករផ្សារស្រែណូយនេះលោកបានដឹងអស់ហើយព្រោះ២នាក់ប្តីប្រពន្ធនោះ បានសាងសង់តូបរំលោភមកលើចំណីផ្លូវហើយថែមទាំងហ៊ានប្រមាថជេរដល់អាជ្ញាធរនិងសម្ថកិច្ចទៀតផង។លោកបានបន្តថាដូច្នេះលោកត្រូវតែឱ្យមន្ត្រីរបស់លោកដាក់ពាក្យបណ្តឹងទៅតុលាការក្នុងពេលឆាប់ៗនេះព្រោះ២នាក់ប្តីប្រពន្ធនោះព្រហើនហ៊ានជេរប្រមាថមកលើអាជ្ញាធរ និងសមត្ថកិច្ចដែលកំពុងចុះបំពេញភារកិច្ច។
លោកបានបញ្ជាក់បន្ថែមថាបន្ទាប់ពីអាជ្ញាធរចុះរុំរើតូបនោះព្រោះតូបនេះកំពុងសាងសង់ថ្មីមិនមែនតូបចាស់នោះទេដូច្នេះខាងអាជ្ញាធរត្រូវតែមានវិធានការទប់ស្កាត់ជាមុនកុំឱ្យអ្នកផ្សេងធ្វើតាម នេះជាជំហានទី១និងបន្តទៅជំហានទី២ទៀតដែលពួកគាត់បាននាំគ្នាធ្វើផ្ទះឬតូបមកលើចំណីផ្លូវដូច្នេះត្រូវតែកាត់តំរឹម ដូចក្នុងគំនូសប្លង់ ២៥ម៉ែត្រ សងខាងផ្លូវជាតិលេខ៦៧នោះដើម្បីកុំឱ្យមានការកកស្ទះចរាចរណ៍។
ដោយ គឿនវេត