បែកធ្លាយ​រឿង​ផ្លាស់​ប្តូរដំណែង​លោក​សូ​សុខប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សិរិ​យោ​ដី​និង​សំណង់​ខេត្ត​ព្រះសីហនុ​ដោយសារតែ​រឿង​ដី​បឹង​ព្រែក​ទប់​

0

ខេត្តព្រះសីហនុៈ បែកធ្លាយ​រឿង​ផ្លាស់​ផ្តូ​រ​ដំណែង​លោក​សូ​សុខប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សិរិ​យោ​ដី​និង​សំណង់​ខេត្ត​ព្រះសីហនុ​ដោយសារតែ​រឿង​ដី​បឹង​ព្រែក​ទប់​ .​ខេត្ត​ព្រះសីហនុ​.​រឿង​រាវ​គ្រប់យ៉ាង​ពាក់​ព​ន្ធ័​ការផ្លាស់​ផ្តូ​រក៍​ដូចជា​ការដកដំណែង​លោក​សូ​សុខ​ចេញពីរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​កន្លង​ទៅនោះ​ត្រូវបាន​មន្ត្រី​មន្ត្រី​រៀបចំ​ដែនដី​មួយ​ចំនូ​ន​លូច​ខ្សិ​ប​ប្រាប់​ឲ្យ​ដឹងថា​បញ្ហារ​ផ្លាស់ប្តូរ​ដំ​ណែ​កលោក​សូរ​សុខ​ចេញពីរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​នេះ​គឺធ្វើឡើង​ខណៈពេល​លោក​សូ​សុខ​មិន​យល់ព្រម​ឯកភាព​ស៊ី​ញ៉េ​រ​ប្លង់​កាន់​ដីធ្លី​មិន​ប្រក្រតី​ជុំ​វ​ញ​បឹង​ព្រែក​ទប់​របស់​ក្រុមអ្នកមានអំណាច​មាន​លុយ​(​ក្រៅបញ្ជីរ​ប្រជាពលរដ្ឋ​រស់នៅ​ពិតប្រាកដ​៥១​គ្រូ​សារ​)​។

​ដោយសារតែ​ភាពមិន​ចុះសំរុង​រវាង​លោក​សូ​សុខ​បែបនេះ​ក្រុម​អ្ន​មាន​លុយ​មានអំណាច​ទាំង​នោះបាន​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ​តាមតែ​ពូគគេ​អាច​ធ្វើបាន​ដើម្បី​ធ្វើការ​ផ្លាស់ប្តូ​រក៍​ដូចជា​ដកដំណែង​លោក​សូ​សុខ​ចេញពីរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​។

​ជា​លទ្ធផល​ក្រុម​អ្នកមាន​លុយ​មាន​អ​ណា​ច​ទាំងនោះ​ពូកគេ​បាន​ចំណាយលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ចំនូ​ន​ប្រមាណ​ជាង​១០​ម៉ឺន​ដុល្លា​សហរដ្ឋអាមេរិក​រូ​ម​ផ្សំ​និង​គំនិត​ឯកភាព​ពីរ​សំណាក់​លោក​ស្បោង​សារ៉ាត់​អភិបាលខេត្ត​ដែល​គាត់​មាន​ដី​នៅ​តំបន់​នោះ​(​ដី​ក្រៅបញ្ជី​ប្រជាពលរដ្ឋ​៥១​គ្រូ​សារ​)​ទំហំ​ប្រមាណ​៦​ហិកតា​ផង​នោះ​លុយ​ទាំងនោះ​ត្រូវបាន​គេ​យកទៅ​ប្រើប្រាស់​ក្នុងការ​ផ្លាស់ប្តូរ​ដំណែង​លោក​សូ​សុខ​ចេញពីរ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​បាន​ដោយ​ជោគជ័យ​រូ​ច​ហើយ​រៀបចំ​ដាក់​លោក​ហ៊ុន​ភី​ឡើង​ធ្វើជា​ប្រធាន​ជំ​នូ​ស​វិញ​ដែល​ពូកគេ​យល់ថា​លោក​ហ៊ុន​ភី​នេះ​ជា​មនុស្ស​ងាយ​ស្រូល​ក្នុងការ​ប្រើប្រាស់​លើ​កិច្ចការ​គ្រប់យ៉ាង​លើ​ដីធ្លី​របស់​ពូកគេ​។​

.​គូរ​បញ្ជាក់ថា​លោក​សូ​សុខ​អ​តី​តៈ​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​កាល​រូបគាត់​នៅមាន​ដំណែង​ជា​ប្រធាន​មន្ទីរ​លោក​បាន​មានប្រសាសន៍ប្រាប់​ឲ្យ​ដឹងថា​ដី​ជុំវិញ​បឹង​និង​ផ្ទៃ​បឹង​ព្រែ​ទប់​មាន​ទំហំ​សរុប​ជិត​៩០​ហិកតា​ហើយ​សំរាប់​ប្រជ​ពលរដ្ឋ​ចំនូ​ន​៥១​គ្រូ​សារ​ដែល​រាជរដ្ឋាភិបាល​សម្រេច​ចេញ​ប្លង់​ជូន​នោះ​មាន​មាន​ទំហំ​ជាង​១៧​ហិកតា​ស្មីរ​និង​១១០​ក្បាល់ដី​តែ​ប៉ុ​ណ្ណុះ​ចំណែកឯ​ដី​ដែល​នៅ​សេះសល់​ក្រៅពីរ​ផ្តល់ជូន​ប្រជាពលរដ្ឋ​ចំនូ​ន​៥១​គ្រូ​សារ​ខាងលើ​គឺជា​ដី​រដ្ឋ​(​ដី​គំរប់​ទឹកភ្លៀង​)​មិនមាន​អ្នកណាម្នាក់​មាន​សិទ្ធិ​យក​ដី​ទាំង​នោះមក​ធ្វើជា​កម្មសិទ្ធិឯកជន​បាន​នោះទេ​។

​ហើយ​ការចេញ​ប្លង់​កម្ម​សិទ្ធ​ទាប​សោត​លោក​សូ​សុខ​នៅតែ​ប្រកាន់​ភ្ជាប់​នៅ​ឆ​ន្ទះ​របស់​ខ្លូន​ក្រៅពី​ប្រជាពលរដ្ឋ​រស់នៅ​ពិតប្រាកដ​ចំនូ​ន​៥១​គ្រូ​សារ​ខាងលើ​លោក​មិន​ទ​ទូល​ស្គាល់​និង​មិន​ស៊ី​ចេញ​ប្លង់​ឲ្យ​នោះទេ​ព្រោះ​ដី​ដែល​នៅ​សេសសល់​ទាំងនោះ​គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​ទាំងអស់​។​ភាពមិន​ឯកភាព​ក៍​ជាការ​ជំទាស់​បែបនេះ​បានធ្វើ​លោក​សូ​សុខ​ក្លាយទៅជា​ជនរងគ្រោះ​ត្រូវគេ​ទំលាក់​ពីរ​ដំណែង​យ៉ាង​អយុត្តិធម៌​បំផុត​ក្នុងពេលនោះ​តែម្តងទៅ​។​

.​ដោយឡែក​សំរាប់​លោក​ហ៊ុន​ភី​ដែលជា​ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ​ដែល​ទើប​គេ​លើក​ឡើងជា​ប្រធាន​ថ្មី​វិញ​បានធ្វើការ​បញ្ជាក់​ផ្ទុយគ្នា​ដាច់ស្រឡះ​ពី​លោក​សូ​សុខ​ថា​ក្បាល់ដី​ដែល​បាន​ចុះបញ្ជីរ​រូ​ចរាល់​ដើម្បី​ចេញ​ប​ណ្ណ័​កម្ម​សិ​ទ្ទិ​មាន​ចំនូ​ន​ប្រមាណ​ជាង​២៥១​ក្បាល់ដី​ស្មីរ​និង​ទំហំ​ប្រមាណ​៧៨​ហិកតា​ហើយ​មកដល់ពេលនេះ​នៅក្នុង​ចំណោម​ជាង​២៥១​ក្បាល់ដី​ខាងលើ​ខាង​មន្ទីរ​ទើបតែ​ចេញ​ប​ណ្ណ័​កាន់កាប់​បាន​មួយ​ចំនូ​ន​ប៉ុ​ណ្ណុះ​ហើយ​និង​ត្រៀម​ផ្តល់ជូន​ជា​បន្តទៀត​រហូតទល់​តែ​អស់​ពោលគឺ​ដី​នៅ​តំបន់​ព្រែក​ទប់​គឺ​ត្រូវ​ចេញ​ប​ណ្ណ័​ទាំងអស់​លើកលែងតែ​ផ្ទៃ​បឹង​ទំហំ​១៤​ហិកតា​តែ​ប៉​ណ្ណុះ​។​រាល់ ការអះអាង​របស់លោក​ហ៊ុន​ភី​ដូច​បាន​រៀបរាប់​ខ​ង​លើ​នេះ​វា​ជា​ទំ​ង្វើ​ផ្ទុយ​ពីរ​ខ្លឹម​សារស​.​ជ​.​ណ​លេខ​៤៩៨​ចុះ​ថ្ងៃទី​១១​ខែឧសភា​ឆ្នាំ​២០១២​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ទាំងស្រុង​។

​សរុបសេចក្តី​មក​រឿង​រាវ​អយុត្តិធម៌​របស់លោក​សូ​សុខ​ដែល​ត្រូវគេ​ដកចេញ​ពីរ​ដំណែង​គឺ​ផ្តើមចេញពីរ​ការចង់​ការ​ពារ​ដី​និង​បរិស្ថាន​បឹង​ព្រែ​ទប់​រក្សា​ទុកជា​សម្បត្តិរ​ដ្ឋ​សំរាប់​បំរើ​ប្រជាពលរដ្ឋ​ទូទៅ​ប្រើប្រាស់​ទឹកស្អាត​ប៉ុ​ណ្ណុះ​។​ហើយ​ចំពោះ​បញ្ហារ​អំពើ​ពុករ​លូ​យ​ជុំវិញ​ការ​ឃុ​ឃិត​គ្នា​រំលោភ​យក​ដី​បឹង​ព្រែក​ទប់​បើ​អធិការកិច្ច​របស់​ក្រ​សូង​ក៍​ដូ​ជា​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុករ​លុយ​ចង់​ចុះមក​ពិនិត្យ​និង​ស្រាវជ្រាវ​វា​មិនជា​លំបាក​នោះឡើយ​ពីព្រោះ​ប្រជាពលរដ្ឋ​នៅ​ក្រុង​.​ខេត្ត​ព្រះសីហនុ​ន​ណា​ម្នាក់​ក៍​ដឹង​ច្បាស់​រឿង​រាវ​បឹង​ព្រែ​ទប់​នេះដែរ​។

​ដោយឡែក​សំរាប់​លោក​ឈិ​ត​សុខុន​អភិបាលខេត្ត​ព្រះសីហនុ​ដែល​ទើប​ឡើងកាន់​តំ​ណែ​ក​ថ្មី​ចំពោះ​បញ្ហា​របឹង​ព្រែក​ទប់​នេះ​លោក​ក៍មាន​ការចាប់​អារ​ម្ម​ផងដែរ​ចំពោះ​ការ​អនុ​វរ​ត្ត​ន៍​ច្បាប់​កន្លងមក​របស់​ថ្នាក់ដឹកនាំ​ខេត្ត​ដោយ​លោក​កំពង់​ឲ្យ​មានការ​ពិនិត្យឡើងវិញ​រាល់​ឯកសារ​ពាក់​ព​ន្ធ័​មុន​និង​ឈានដល់​ការចេញ​ប្លង់​កម្ម​សិទ្ធ​ស្រប់ច្បាប់​៕​កោះពស់​(​រូបភាព​ចាក់ដី​លុប​បឹង​ព្រែក​ទប់​) ​IMG_4549IMG_4557