កំពង់ស្ពឺ=ក្រុមការងារដែលដឹលនាំដោយលោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការ ជាប្រធានគណៈកម្មាធិការប្រតិបត្តិ គ្រប់គ្រងគ្រោៈមហន្តរាយ អមដំណើរដោយ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ អភិបាលស្រុក ក្រុមប្រឹក្សាឃុំ បាននាំយកអំណោយទៅចែកជូនដល់គ្រួសារដែលបានជួបគ្រោៈធម្មជាតិនៅភូមិក្រវៀក ឃុំត្រពាំងជោ ស្រុក ឪរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលបានរងគ្រោះខូចខាតផ្ទៈ១៥ខ្នង ។ អំណោយដែលនាំទៅចែកនាថ្ងៃទី ២៨ខែមេសា ឆ្នាំ២០១៦មានអង្ក មុង កន្ទាល ត្រីខ និងប្រាក់មួយចំនួន ក្នុងនោៈគ្រួសារដែលជួបគ្រោៈធម្មជាតិ (ខ្យល់កន្ទាក់)មានចំនួនចំនួន ១៥គ្រួសារ ។ លោកអភិបាលខេត្តបានលើកឡើងថា បងប្អូនត្រូវប្រុងប្រយត្ន័ដាច់ខាតគ្រោៈធម្មជាតិ ហើយខែនេៈជារដូវរាំងស្ងួត ក៏ត្រូវប្រុងប្រយត្ន័ចំពោៈភ្លើង ដែលអាចបង្កជាអគ្គីភយ័ដែរ។ លោកអភិបាលខេត្តបានលើកឡើងទៀតថា បងប្អូនមានទីលំនៅឆ្ងាយ ហើយផ្លូវនោះទៀតឃើញថាមានលំបាក់ដូចនេះការជួយមានការយឺតយ៉ាវ និងសូមការអធ្យាស្រយ័ពីសំណាក់បងប្អូនផងដែរ ។មិនតែប៉ុណ្ណោះសុំឲ្យមានការប្រុងប្រយត្ន័ខ្ពស់ដោយអាជ្ញាធរមិនអាចប្រតិបត្តិជួយសង្គ្រោះទាន់ទេបើសិនជាគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង ដោយស្ថានភាពផ្លូវមានលំបាក់ខ្លាំង ។ដោយអភិបាលខេត្តបានណែនាំដល់មន្ត្រីជាកងកំលាំង មេភូមិ មេឃុំ និងលោកអភិបាលស្រុកផ្តលការយកចិត្តទុកដាក់អំពីសុខទុ្ខពួកគាតឲ្យបានជាប្រចាំ ជាពិសេសជួយរកដៃគូរអភិវឌ្ឍន៏មក អភិវឌ្ឍន៏នៅតំបន់របស់ពួកគាត់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការប្រតិបត្តិ គ្រប់គ្រងគ្រោៈមហន្តរាយ បានមានប្រសាស៏ ផ្តាំផ្ញើការសាកសួរទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល និងលោកជំទាវសម្តេចកតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី ហ៊ុន ប្រធានកបាទក្រហមកម្ពុជា នៅការចូលរួមសោកស្តាយចំពោះមុខនៅគ្រោៈធម្មជាតិដែលបានកើតឡើងមកភូមិរបស់ប្អូន ដែលបណ្តាលឲ្យខូចខាតលំនៅដ្ឋាននាពេលនេៈ ។ លោកទេសរដ្ឋមន្ត្រីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់គ្រប់ជំហ៊ានទាំងការផ្តល់ពត៏មាន ទាំងការជួយសង្គ្រោះ ទាំងការផ្តល់ជាជំនួញមនុស្សធម៏ អំពីបញ្ហាគ្រោះធម្មជាតិ ដូចជាខ្យល់កន្ទាក់ ការខ្វៈខាតទឹកប្រើប្រាស់គឺចំណុចដែលទាមទាឲ្យខ្លួនយើងចូលរួមឲ្យបានគ្របើគ្នាអំពីបញ្ហានេះឲ្យបានគ្រប់គ្នា ។ក្នុងនោះអាជ្ញាធរទាំងអស់បន្តការយកចិត្តទុដាក់ផ្តល់ដំបូន្មាន និងជួយបង្ហាត់បង្រៀនពួកគាត់ឲ្យបានយល់គ្រប់ៗគ្នា ដើម្បីឲ្យបងប្អូនចេះការពារនៅគ្រោះធម្មជាតិនានាដោយខ្លួនឯងផងនោះដែរ ៕