ខេត្តកណ្តាល ៖ អ្នកភូមិម្នាក់ត្រូវអ្នកភូមិដូចគ្នាយកឈើជ្រុងវាយពីក្រោយត្រូវក្បាលនិងដងខ្លួនបណ្តាលអោយរបូសជាទងន់ហើយសាច់ញាត្តិបងប្អូនចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រក្រោយមកក៍ថាច់ខ្យល់ស្លាប់។ ការសំលាប់នេះទាំងសាក្សីក៍ដូចសមត្តកិច្ចជំនាញបាននិយាយថាជាការយល់ច្រឡំដែលជនដៃដល់គិតថាជនរងគ្រោះនិយាយអោយខ្លួនហើយម្យាងទៀតជនល្មើសនេះស្រវឹងស្រាផងក៍ប្រើអំពើហឹង្សាមកលើជនរងគ្រោះរហូតដល់ស្លាប់រួចគេចខ្លួចបាត់។តែយ៉ាងណាសមត្តកិច្ចកំពុងតាមប្រម៉ាញ់ចាប់ខ្លួន ជនដៃដល់ចាត់ការតាមផ្លូវច្បាប់។ ហេតុការណ៍ប្រើអំពើហឹង្សាបណ្តាលអោយស្លាប់នេះកើតឡើងនៅថ្ងៃទី២៨ខែមេសា២០១៦វេលាម៉ោង២១និង៣៥នាទី នៅចំនុចភូមិព្រែកឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ លោកវរសេនីយ៍សេង សុជាតិអធិការនគរបាលស្រុកស្អាង បានអោយដឹងថាជនរងគ្រោះ
ឈ្មោះលុកប៊ុនធឿន ភេទប្រុស អាយុ៥៥ឆ្នាំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិក ( ស្លាប់ពេលបញ្ជូនទៅដល់មន្ទីពេទ្យកាល់ម៉ែត្រភ្នំពេញ ) ។
ជនសង្ស័យឈ្មោះ ចាំម៉ាប់ ភេទប្រុស អាយុ ២៦ឆ្នាំនៅភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល មុខ របរ កសិករ ( គេចខ្លួន )។វត្ថុតាងចាប់យក ឈើជ្រុងចំនួនមួយប្រវែង១០២សង់ទីម៉ែត្រទទឹង១០សង់ទីម៉ែត្រ ។បើតាមលោកអធិការអោយដឹងទៀតថាមុនពេលកើតហេតុឈ្មោះលុកប៊ុនធឿនបានមកអង្គុយលេងកំដរផ្ទះបុណ្យសពឈ្មោះហុីមដែលទើបនិងស្លាប់។ ពេលនោះមានឈ្មោះថុកភេទប្រុស បានអោយលុយចំនួន២០០០៛ទៅឈ្មោះប៊ុនធឿនទៅទិញស្រាផ្ទះឈ្មោះនួនលីឡា (ម៉ាប់ ) តែមិនបើកទ្វាលក់ស្រាអោយក៏ត្រឡប់មកវិញមកអង្គុយលេងជាមួយឈ្មោះថុកនៅផ្ទះបុណ្យសពដដែល។ ពេលកំពង់អង្គុយនិយាយគ្នាជាមួយឈ្មោះថុក ឈ្មោះប៊ុនធឿនបាននិយាយរឿងទៅទិញស្រាផ្ទះឈ្មោះម៉ាប់អត់បើកទ្វា ស្រាប់តែពេលនោះឈ្មោះចាំម៉ាប់ ( មនុស្សផ្សេង ម្នាក់ទៀតជាជនដៃដល់)មានសភាពស្រវឹងស្រាបានដើរមកដល់លឺឈ្មោះលុកប៊ុនធឿននិយាយចំឈ្មោះខ្លួនក៏ខឹងបានដើរយកឈើជ្រុងនៅក្បែនោះវ៉ៃទៅលើឈ្មោះលុកប៊ុនធឿនចំក្បាលនិងខ្លួនចំនួនបីឈើជ្រុងបណ្តាលអោយដួលទៅដី។ ចំណែកឈ្មោះចាំម៉ាប់ពេលវ៉ៃទៅលើឈ្មោះ លុកប៊ុនធឿនរួចបានទំលាក់ឈើជ្រុងចោលនៅកន្លែងកើតហេតុរួចគេចខ្លួនបាត់តែម្តង។ភ្លាមនោះឈ្មោះលុកប៊ុនធឿនត្រូវបានបងប្អូនបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រភ្នំពេញក៏បានស្លាប់នៅមន្ទីពេទ្យតែម្តង។
លោកអធិការបញ្ជាក់ថានៅព្រឹក ថ្ងៃទី២៩/០៤/២០១៦ក្រុមគ្រួសារបានយកសពជនរងគ្រោះមកដល់ផ្ទះហើយសមត្តកិច្ចបច្ចេកទេសស្រុកពិនិត្យសាកសពឃើញថាជនរងគ្រោះស្លាប់ដោយសារមានស្នាមមុតផុងលលាដ៏ក្បាលផ្នែកខាងលើស្នាមជាំឆ្អឹងជំនីខាងស្តាំនិងស្នាមជាំនៅស្មាខាងឆ្វេង។បន្ទាប់ពីបានពិនិត្យសាកសពរួច ក្រុមជំនាញបានប្រគល់សាកសពជូនក្រុមគ្រួសាដើម្បីធ្វើបុណ្យតាមប្រពៃណី៕