អាជ្ញាធរ​ជាតិ​អប្សរា​ប្រគល់​លិខិត​ថ្លែង​អំណ​គុណ​ដល់​ប្រជាពលរដ្ឋ​ដែល​បានប្រគល់​វត្ថុ​បុរាណ​មក​រក្សា​ទុកជា​សម្បត្តិ​ជាតិ​

0

សៀមរាប៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦វត្ថុបុរាណដ៏មានតម្លៃដែលជាចម្លាក់ទេវរូប ធ្វើពីថ្មភក់ មានកម្ពស់៣៣៨ សង់ទីម៉ែត្រ ទទឹង ១៤សង់ទីម៉ែត្រ កម្រាស់ ៩ សង់ទីម៉ែត្រ ស្ថិតនៅក្នុងសម័យកាលសតវត្សទី១០ ត្រូវបានប្រទះឃើញដោយប្រជាពលរដ្ឋដែលស្ថិតនៅភូមិតា0429161440aប៉ាង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប។ដោយការស្រឡាញ់ចំពោះមរតបេតិកភណ្ឌជាតិ ក៏ដូចជាការរួចំណែកក្នុងកិច្ចការអភិរក្ស លោក វ៉ាត វាន់ ដែលប្រទះឃើញរូបចម្លាក់នេះ បានយកមកប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា ដើម្បីរក្សាទុកជាសម្បត្តិបេតិកភណ្ឌជាតិក្នុងសារមន្ទីរ ព្រះនរោត្តម សីហនុ-អង្គរ។ដើម្បីជាកិច្ចដឹងគុណនិងលើកទឹកចិត្តចំពោះកាយវិការដ៏ល្អរបស់ប្រជាពលរដ្ឋ ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចការអភិរក្សមរតកបេតិកភណ្ឌជាតិ អាជ្ញាធរជាតិអប្សរាបានរៀបចំពិធី ប្រគល់លិខិតសរសើរជូនចំពោះលោក វ៉ាត វាន់ ដែលបានប្រគល់វត្ថុបុរាណមករក្សាទុកជាសម្បត្តិជាតិ។ពិធីប្រគល់លិខិតសរសើរនេះ បានរៀបចំឡើងនៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ ក្រោមអធិបតីភាពឯកឧត្តម ត័ន ប៊ុនស៊ុយ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ស៊ុ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា។ ក្នុងឱកាសប្រគល់លិខិតសរសើរ ឯកឧត្តម តម សុខ សង្វារ បានកោតសរសើរចំពោះ លោក វ៉ាត វាន់ ថាសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញភាពជាគំរូដល់ប្រជាពលរដ្ឋទូទៅ ហើយក៏ជាស្មារតីខ្ពស់ផងដែរ ក្នុងការប្រគល់ជូនដល់អាជ្ញាធរជាតិអប្សរា។
ចំណែកលោក វ៉ាត វាន់ ទទួលបានលិខិតសរសើរនេះហើយ លោកក៏មានក្តីរំភើបឥតឧបមាដែលត្រូវបានស្ថាប័នរបស់ជាតិលើកតម្លៃ ហើយលោកក៏បានសន្យានឹងបណ្តុះនូវគំនិតជាគំរូបែបនេះដល់ប្រជាពលរដ្ឋដទៃទៀតក្នុងមូលដ្ឋានរបស់លោក៕0429161507d 0429161507b 0429161506