ខេត្តព្រះសីហនុ៖ ដោយ ខៀវ សាវ៉ុន ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុសំដែងកង្វល់ថា៖ ដីគំរបព្រៃឈើរាប់រយហិចតាមានទីតាំងនៅចំណុចចុងឆ្នេរអូរត្រេះ(ហៅពយម៉ាចូវ) ស្ថិតក្នុងភូមិគគី ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុកំពុងតែរងការវិនាសហិនហោចដោយសារតែការទន្ទ្រានរបស់បុគ្គលមានទ្រព្យធននិងមន្ត្រីមានអំណាចខ្លះឃុបឃិតគ្នាជាមួយអាជ្ញាធរមូលដ្ឋាន។ប្រភពសុំមិនបញ្ចេញឈ្មោះលើកឡើងថា៖ទីតាំងខាងលើនេះពីដើមពោរពេញដោយព្រៃឈើតូចធំយ៉ាងក្រាស់ឃ្មឹកតែដោយសារមានការទន្ទ្រានជាបន្តបន្ទាប់ក៏បានបណ្តាលឲព្រៃនេះត្រូវវិនាសហិនហោច រិចរិលដូចសព្វថ្ងៃនេះ។
ប្រភពបន្ថែមថា៖ក្រុមអ្នកមានទ្រព្យនិងអ្នកធំទាំងនោះបានប្រើយុទ្ធវិធីជួលអ្នកក្រឲទៅកាប់រានដុតព្រៃនៅទីតាំងខាងលើនេះឲពួកគេនិងមានបុគ្គលខ្លះជំុរុញឲកម្មករឬកសិករក្រីក្រខ្លះចូលទៅកាប់គាស់រានព្រៃឲខ្លួនដោយសន្យាថា”ពេលកាប់ព្រៃអស់នឹងចែកចំណែកឲម្នាក់មួយឡូតិ៍ៗ”។
គួរបញ្ជាក់ថាទីតាំងខាងលើនេះបន្ទាប់ពីកាប់ព្រៃចោលអស់នៅកន្លែងខ្លះគេដាំដើមកាស្យាជំនួសវិញដើម្បីចាំដីដោយមានបោះបង្គោលថ្មទុកសំរាប់សំគាល់ព្រំដីរៀងៗខ្លួន។កន្លែងខ្លះទៀតធ្វើរបងពទ្ធ័ជុំវិញដោយមានសង់ខ្ទមសំរាប់ទុកឲអ្នកស៊ីឈ្នួលយាមដីឬចាំដីស្នាក់នៅផងដែរ។
យោងតាមប្រភពដ៍គួរឲទុកចិត្តបានសុំមិនបញ្ចេញឈ្មោះឲដឹងថា៖ទីតាំងតំបន់ព្រៃគំរបឆ្នាំ២០០២នៅពយម៉ាចូវខាងលើនេះគេមានគំរោងអភិវឌ្ឍឲក្លាយជាតំបន់អភិវឌ្ឍន៍ដ៍ប្រណីតនៅពេលអនាគតដ៍ខ្លីខាងមុខមានកាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយ ក្លឹបកំសាន្ត ផ្សារទំនើប…។ល។ដូច្នេះហើយបានអ្នកមានលទ្ធភាពមួយចំនួនមានមហិច្ឆតាទន្ទ្រានយកយ៉ាងសកម្មដូច្នេះ។
លោក បួន ណារិទ្ធ មន្ត្រីសំរបសំរួលអង្គកាលីកាដូខេត្តព្រះសីហនុ លើកឡើងថា៖(ស្តាប់ការលើកឡើងរបស់លោកបួន ណារិទ្ធ )លោក សុខ ចាន់ដារ៉ា មេភូមិគគី ឲដឹងថា៖ដីនេះបច្ចុប្បន្នមានម្ចាស់កាន់កាប់អស់ហើយ…។(ស្តាប់លោក សុខ ចាន់ដារ៉ា,មេភូមិគគី)លោក យី សាវរេត ប្រធានការិយាល័យភូមិបាលស្រុកព្រៃនប់បញ្ជាក់ថា៖ទីតាំងខាងលើនេះគេធ្លប់បានកសាងណ្ណ័សំគាល់សិទ្ធអស់ហើយ។(ស្តាប់ការលើកឡើងរបស់លោក យី សាវរេត)
លោក ឌី សុខុម នាយខណ្ណ័រដ្ឋបាលព្រៃឈើខេត្តព្រះសីហនុបានបញ្ជាក់ថា៖ទីតាំងដែលរងការទន្ទ្រានកាន់កាប់នេះជាតំបន់ព្រៃគំរបរបស់រដ្ឋពិតមែន។ដូច្នេះសូរិយោដីមុននឹងចេញបណ្ណ័ត្រូវពិនិត្យផង។(ប្រសាសន៍លោក ឌី សុខុម)
លោកនួន ប៉ុក ប្រធានមន្ទីរ ដនស ខេត្តព្រះសីហនុទើបទទួលតំណែងថ្មីបញ្ជាក់ដូច្នេះថា៖
(ស្តាប់ការបញ្ជាក់របស់លោកប្រធានមន្ទីរ ដនស ខេត្តព្រះសីហនុ)អភិបាលខេត្តព្រះសីហនុ,លោក យន្ត មីន មិនអាចសុំការបញ្ជាក់ណាមួយជុំវិញករណីទន្ទ្រានព្រៃយកដីកាន់កាប់ពីសំណាក់បុគ្គលមួយចំនួននៅចំណុចចុងឆ្នេរអូរត្រេះនេះបានទេ។តែទោះជាយ៉ាងណាពលរដ្ឋក៍ដូចជាសង្គមស៊ីវិលសំណូមពរអាជ្ញាធរខេត្តនិងរាជរដ្ឋាភិបាលគួរតែពិនិត្យមើលរឿងនេះឡើងវិញបើពុំដូច្នោះទីតាំងនេះនឹងក្លាយទៅជាតំបន់ព្រៃរិចរិលអស់ជាមិនខាននាពេលខាងមុខដ៍ខ្លីនេះ៕



































