ពលរដ្ឋ​ចំនួន​ប្រាំ​គ្រួសារ​ស្នើសុំ​ឲ្យ​ជ្ញា​ធរ​ក្រុង​សៀមរាប​ជួយ​ដក​បង្គោល​ដែល​ភាគី​ជម្លោះ​បិតផ្លូវ​របស់ពយកគាត់

0

សៀមរាប៖ពលរដ្ឋចំនួនប្រាំគ្រួសារ ដែលមានសមាជិកក្មេងចាស់ប្រុសស្រី សរុបជិត៣០នាក់ បានដង្ហោយសុំឲ្យអាជ្ញាធរខេត្ត.ក្រុង ជួយអន្តរាគមន៏ដកបង្គោលក្រាក់ ដែលភាគីជម្លោះបោះបិតផ្លូវ បន្ទាប់ពីពួកគាត់ដើរចេញចូល ត្រូវត្បុលតាមក្រោមផ្ទះគេ អស់រយៈពេលជាងប្រាំឆ្នាំមក0429161004aហើយ។ស្ត្រីឈ្មោះកុយ សុថានី អាយុ៤២ឆ្នាំជាពលរដ្ឋក្នុងចំណោមប្រាំគ្រួសារ បានរៀបរាប់ថា អ្នកដែលបិតផ្លូវហើយអាជ្ញាធរមិនអាចដោះស្រាយបាននោះមានឈ្មោះអ៊ាម ពុន អតីតអនុប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ គាត់ត្រូវជាពូ. អ៊ុំ និងតា របស់អ្នករងគ្រោះទាំង៣០នាក់នេះឯង។ ដីនេះក្រោយថ្ងៃរំដោះ១៩៧៩ ក្រុមសាច់ញាតិបានមករស់នៅជុំគ្នា លុះដល់ឆ្នាំ២០០៨ក្រោយអាជ្ញាធររៀបចំផ្លូវប្រពន្ធ័លូទឹក លោកអ៊ាម ពុន បានសង់ផ្ទះពីមុខផ្ទះពួកគាត់ហើយបន្សល់ផ្លូវប្រហែល២ម៉ែត្រ។ បន្ទាប់មកលោកអ៊ាម ពុន បានអនុញ្ញាតិឲ្យម្ចាស់ផ្ទះសំណាក់ ដែលមានព្រំដីជាប់គ្នាផ្នែកខាងកើតធ្វើរបងថ្ម ដោយអះអាងថារូបកាត់(អ៊ាមពុន)ជាអ្នកចាត់ចែងរឿងផ្លូវ ថែមទាំងទុកផ្លូវឲ្យចេញចូល៣,៥ម៉ែត្រ។ ប៉ុន្តែក្រោយពីម្ចាស់ផ្ទះសំណាក់ធ្វើរបងថ្មរួច អ៊ាមពុន បែជាមកធ្វើតូបលក់ដូរបិតផ្លូវផ្នែកខាងមុខ ដោយបន្សល់ផ្លូវតែ១ម៉ែត្រប៉ុណ្ណោះ។ ប្រភពបន្តថា នៅពេលពួកគាត់តវ៉ាកុំឲ្យសាងសងតូបលក់បិតផ្លូវ លោកអ៊ាម ពុន ក៏បានយកបង្គោលក្រាក់ទៅបោះបិតផ្លូវ ដែលនៅសល់១ម៉ែត្រនោះទៀត ដែលជាហេតុធ្វើឲ្យពួកគាត់បង្ខំចិត្តទៅដកបង្គោលក្រាក់នោះចេញពីផ្លូវ ដើម្បីបានដើរចេញចូលផ្ទះ។ នៅក្នុងខណៈនោះលោកអ៊ាមពុនបានប្តឹងទៅតុលាការ ហើយតុលាការក៏បានកាត់ក្តីឲ្យស្មើគ្នា តែរឿងបិតផ្លូវគឺនៅដដែល។ ស្ត្រីដដែលឲ្យដឹងទៀតថា ក្រោយពីលោកអ៊ាម ពុន យកបង្គោលក្រាក់បោះបិតផ្លូវ ពួកគាត់ទាំងប្រាំគ្រួសារ បានដើរត្បុលក្រោមផ្ទះលោកអ៊ាម ពុន ពីឆ្នាំ២០០៨ រហូតមកទល់បច្ចុប្បន្ន។ ទោះបីពួកគាត់ខំប្រឹងស្វែងរកអន្តរាគមន៏ពីគ្រប់ថ្នាក់ ហើយលោកឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាបចេញលិខិតឲ្យមន្ទីររៀបចំដែនដីនគរូបណីកម្ម និងអាជ្ញាធរក្រុង ជួយដោះស្រាយយ៉ាងណាក៏នៅតែគ្មានដំណោះស្រាយអ្វីទាំងអស់។ ផ្ទុយទៅវិញអាជ្ញាធរក្រុងពេលចុះមកដល់ បានត្រឹមតែនិយាយពាក្យមួយម៉ាត់ថា ឲ្យរងចាំ។ ពេលនេះពួកគាត់ ក្នុងជំហ៊ានដំបូង សុំត្រឹមតែឲ្យដកបង្គោលក្រាក់ចេញពីផ្លូវដើម្បីបានដើរបណ្តោះអាសន្នសិន ចំពោះរឿងបើកផ្លូវ៣,៥ម៉ែត្រ តាមគោលការអាជ្ញាធរ គឺអាចរងចាំ។
ស្ត្រីឈ្មោះសុ ថានី បញ្ជាក់ថា ពេលនេះពួកគាត់ទាំង៣០នាក់ដែលដើរត្បុលក្រោមផ្ទះ លោក អ៊ាម ពុន កំពុងបារម្មណ៏អំពីហានីភ័យ ប្រសិនបើមានគ្រោះអគ្គិសភ័យ មិនត្រឹមតែឡានទឹកចូលមិនបាននោះទេ គឺពួកគាត់អាចស្លាប់ក្នុងអណ្តាតភ្លើង ដោយសាតែគ្មានផ្លូវរត់ចេញ។
ជុំវិញហេតុការណ៏នេះ លោកសូ ប្លាតុង អភិបាលក្រុងសៀមរាប បានបញ្ជាក់ថា លោកធ្លាប់បានចុះទៅដោះស្រាយរឿងហ្នឹងដែរ តែនៅមិនទាន់ចេញលទ្ធផលទេ។ ពេលនេះខាងលោកបានស្នើសុំទៅថ្នាក់លើហើយ ដើម្បីដោះស្រាយបន្ត។ ប៉ុន្តែចំពោះរឿងយកបង្គោលក្រាក់ ទៅបោះបិតផ្លូវនោះលោកមិនបានដឹងទេ។ តែក៏មិនអាចអនុញ្ញាតិ ឲ្យធ្វើរបៀបនោះបានដែរ។
លោកអភិបាលក្រុងបន្ថែមថា បន្តិចទៀតនេះ លោកនឹងឲ្យកម្លាំងចុះទៅដកបង្គោលក្រាក់នោះចេញ។ ចំណែកដំណោះស្រាយទុកផ្លូវ៣,៥ម៉ែត្រ គឺត្រូវរងចាំអិលមេប(ប្លង់គោល)របស់អាជ្ញាធរចេញជាផ្លូវការ ទើបចុះអនុវត្ត។
ចំពោះការអះអាងនេះ ពលរដ្ឋដែលរស់នៅក្បែរខាង ក៏ដូចពលរដ្ឋច្រើននាក់ដែលរងគ្រោះ រងចាំចំណាត់ការ និងសាទរដល់លោកអភិបាលក្រុង ដោយពួកគាត់រំពឹងថា នឹងឈប់ដើរត្បុលក្រោមផ្ទះលោកអ៊ាម ពុន ជាបន្តទៀត៕0429161009 0429161029 0429161004a