សៀមរាប៖ កាលពីថ្ងៃទី២០ នឹង ២១ ខែ ឧសភា ឆ្នាំ ២០១៤ មានភ្ញៀវទេសចរណ៍មួយក្រុមមានចិត្តមនុស្សធម៍បាននាំគ្នាទិញអង្ករជូនអង្គការមួយមានអាស័យដ្ផាននៅទល់មុខប្រាសាទព្រះគោដែលស្ថិតនៅក្នុងស្រុកប្រាសាទបាគង ក្រុងសៀមរាម។ អង្គការទី១មានឈ្មោះលឺតថឺលអេនជ្យឺល ទទួលបានអង្ករចំនួន១២បាវស្មើរ នឹង៦០០គឺឡូក្រាម ហើយសម្ភារៈមួយដូចជាសៀវភៅ ខ្មៅដៃ អាវ នឹងរបស់មួយចំនួនផ្សេងៗទៀត ។
លោកប្រធានអង្គការ បានថ្លែងអំណរគុណដល់ភ្ញៀវទេសចរណ៍ហើយក៍បានប្រាប់ភ្ញៀវផងដែរគាត់បើកអង្គការនេះអស់រយះពេល១២ឆ្នាំមកហើយដោយមានក្មេងក្នុងបន្ទុកសរុប៨៤នាក់ ។ ថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០១៤ ក៍បាននាំអំណោយទៅចែកបន្តទី២មានទីតាំងនៅផ្លូវកែងជល្លង់ខាងក្រោយផ្សារលើដែលឈ្មោះកាត់ជាភាសាអង់គ្លេស់ហៅថា CIO អង្ករចំនួន១២បាវស្មើរនឹង៦០០គឺឡូក្រាម ហើយនឹងសម្ភារៈសិស្សផ្សេងជាច្រើនទៀតលោកប្រធានអង្គការ CIO មានកុមារកំព្រានៅក្នុងបន្ទុកចំនួនសរុម៤៦នាក់។
នឹងទី៣ អង្គការសហគមន៍ព្រះអាទិត្យអភិវឌ្ឍន៍កម្ពុជាមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ៦Aស្ថិតនៅក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាបក៏ទទួលបានអង្ករ១២បាវស្មើនឹង៦០០គឺឡូក្រាមហើយរួមមានសម្ភារៈសិស្សផងដែរព្រមទាំងអោយម៉ាស៊ីនកាមេរ៉ាមួយគ្រឿងទុកប្រើប្រាស់ក្នុងអង្គការហើយក៏បាននាំក្មេងៗកំព្រាចំនួន២០នាក់ទៅញុំាបាយនៅក្នុងខេត្តសៀមរាប ។
តាមការឲ្យដឹងពី លោកលីន ដែលជាអ្នកដឹកបានប្រាប់សារពត័មានខេមរាយើងថាកាលពីឆ្នាំមុនភ្ញៀវរបស់គាត់សួររកកុមារកំព្រាហើយឆ្នាំនេះគាត់មកក៏បានទិញអង្ករនឹងសម្ភារៈសំរាប់ក្មេងៗ ថវិកាដែលភ្ញៀវបានចំណាយទៅលើអង្ករនឹងសម្ភារៈ នោះអស់ចំនួនជាង១៥០០ដុល្លាអាមេរិក។
ភ្ញៀវដែលចិត្តមនុស្សធម៌មានឈ្មោះទី១ kimmy ទី២ Tony នឹងទី៣ Jacy ពួកគាត់ជាជនជាតិចិនតៃវ៉ានហើយបន្ទាប់ពីចុះជួយកុមារកំព្រារួចគាត់នឹងទៅទស្សនាប្រាសាទអង្គររយៈពេល២ថ្ងៃរួចនឹងវិលត្រលប់ទៅប្រទេសចិនវិញហើយបើសិនជាឆ្នាំក្រោយគាត់បានមកទៀតនឹងជួយបន្តព្រោះគាត់ស្រលាញ់ក្មងៗនៅកម្ពុជាណាស់។ ដោយ ខេង ឧត្តម