ឧត្តរមានជ័យ៖ផ្ទះ៥១ខ្នងនិងទ្រព្យសម្បត្តិមួយចំនួនរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងស្រុកចំនួន៣និងវរ:ការពារព្រំដែនគោក ២អង្គភាពនៃខេត្តឧត្តរមានជ័យ ដែលខូចខាតដោយសាខ្យល់កន្ត្រាក់ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេ កាលពីវេលាម៉ោង៤និង៣០នាទីល្ងាច់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦នេះ។ផ្ទះនិងទ្រព្យសម្បត្តិដែលខូចខាតចំនួន៣ស្រុកនិងវរ:ការពារព្រំដែនគោក២ទៀតនោះ រួមមានទី១ស្រុកអន្លងវែងប៉ះទៅលើភូមិទំនប់ក្នុងឃុំត្រពាំងតាវ ភូមិគោកសំព័រ ភូមិត្រពាំងធំ ឃុំលំទង។ទី២ស្រុកចុងកាល់ប៉ះទៅលើភូមិខ្នារក្នុង ឃុំក្រសាំង។ទី៣ស្រុកបន្ទាយអំពិលប៉ះទៅលើភូមិម៉ាលីស្រោង ស្ថិតក្នុងឃុំបេង ព្រមទាំងវរ:ការពារព្រំដែនលេខ៧០២និង៩០៥។ផ្ទះនិងទ្រព្យសម្បត្តិដែលខូចខាត ខាងលើរួមមាន:រលំទាំងស្រុង២៤ខ្នង.របើកដំបូល២៧ខ្នង-របួសប្រជាពលរដ្ឋ៦នាក់(របួសធ្ងន់ម្នាក់).ខូចរថយន្ត១គ្រឿង-ខូចត្រាកទ័រ១គ្រឿង-ខូចគោយន្តកន្ត្រៃ១គ្រឿង-ខូចម៉ូតូ២គ្រឿង-បន្ទាប់ពីកើតហេតុការណ៍ខាងលើភ្លាម លោក ស ថាវី អភិបាលខេត្តនិងលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ចុះមកពិនិត្យនិងធ្វើអន្តរាគមន៍ភ្លាមៗផងដែរ៕