ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋចំនួន៣៨គ្រួសារនៅក្នុងភូមិគោកសំព័រ នៃឃុំលំទងនិងភូមិទំនប់ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលរងគ្រោះខូចខាតផ្ទះនិងសម្ភារ:មួយចំនួនដោយសារខ្យល់កន្ត្រាក់កាលពីវេលាល្ងាច ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ ត្រូវបានបាននាយឧត្តមសេនីយ៍ គន់ គីម និងលោក ស ថាវី អភិបាលខេត្ត ដឹកនាំកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ចុះជួយជួសជុលផ្ទះដែលខូចខាតនិងចែកអំណោយកាកបាទក្រហមកម្ពុជា កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកនាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។ក្នុងនោះប្រជាពលរដ្ឋរងគ្រោះទាំង៣៧គ្រួសារ ទទួលបានក្នុង១គ្រួសារ អង្ករ២ការ៉ុង.តង់១.ត្រីខ១យូរ.ទឹកត្រី១យូរ.ទឹកសុីអីវ១យូរ.មី១កេះ.ធីប១កញ្ចប់និងស័ង្កសី៥សន្លឹក៕