​អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ការប៉ះពាល់​ដោយ​ខ្យល់ក​ន្ទ្រា​ក់​ ​នៅ​ឃុំ ស្រែ​ណូយ ស្រុក​វ៉ារិន​

0

ខេត្តសៀមរាប ក្រោយពេលដែលទទួលនូវដំណឹងពីការរងគ្រោះដោយខ្យល់កន្ទ្រាក់ ធ្វើឲ្យប៉ះពាល់ភូមិ ចំនួន៣ក្នុង ឃុំ ស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប កាលវេលាម៉ោង១៧ និង ០០នាទីនារសៀលថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០១៦ដែលបានធ្វើឲ្យលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋចំនួន១៦៣ខ្នង រលំ និង របើកដំបូល ព្រមទាំងធ្វើ ឲ្យមានរងរបួសមនុស្សទៀតផង ។លុះនៅព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ២០១៦នេះ លោកបណ្ឌិតឃឹម ប៊ុនសុងអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត បានដឹកនាំប្រតិភូខេត្តចុះពិនិត្យពីស្ថានការណ៍នៃការប៉ះពាល់និង ខូចខាតលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងឃុំស្រែណូយ។
តាមការបញ្ជាក់របស់លោកមេឃុំ និង លោកអភិបាលស្រុកវ៉ារិន បានឲ្យដឹងថានៅវេលាម៉ោង១៧ និង ០០នាទី មានភ្លៀងធ្លាក់មួយមេធំ ដោយលាយឡំនឹងខ្យល់កន្ទ្រាក់មកពីទឹសបូព៌ បានឆ្លងកាត់លើភូមិសាស្ត្រឃុំ ស្រែណូយ បានធ្វើឲ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៣ភូមិ ដួលរលំ និង ប៉ើងដំបូល ក្នុងនោះក៏មានមណ្ឌល សុខភាព , សាលារៀន សាលាឃុំព្រមទាំងធ្វើឲ្យមនុស្សរងរបួសចំនួន ៣នាក់ និង ខូចខាតទ្រព្យសម្បត្តិផងដែរ ។
តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្នុងការសម្រងធ្វើស្ថិតិពីផលប៉ះពាល់ដោយខ្យល់ កន្ទ្រាក់នេះ លោកស៊ុំ សំអននាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឲ្យដឹងថា លំនៅដ្ឋានដែលទទួលរងគ្រោះដោយខ្យល់កន្ទ្រាក់នេះ សរុបចំនួន ១៦៣ខ្នង ក្នុងនោះភូមិស្រែពោធិ៍ផ្ទះបើងដំបូល ចំនួន ១០ខ្នង , ភូមិស្រែណូយ ផ្ទះដួលរលំ ចំនួន ០២ខ្នង របើកដំបូល២៧ខ្នង របួសមនុស្ស ០១នាក់ , ភូមិគោកវត្ត ផ្ទះដួលរលំ ចំនួន ០៤ខ្នង របើកដំបូល១២០ខ្នង មានរបួសមនុស្ស ០២នាក់ ។
ក្នុងដំណើរចុះពិនិត្យស្ថានការណ៍ខូចខាតនោះ លោកបណ្ឌិតឃឹម ប៊ុនសុងក៏បានសម្តែងនូវការសោក ស្តាយអាណិតអាសូ ចំពោះបងប្អូនក្រុមគ្រួសាររងគ្រោះទាំងអស់ដែលបានខិតខំកសាងនូវជីវភាពរបស់ខ្លួនដើម្បីឲ្យមានទីជម្រងរស់នៅសមរម្យ ប្រកបដោយសុភមង្គល។ តែនេះជាអកុសលនៃបាតុភូធម្មជាតិ ដែលជា ប្រធានស័ក្តមួយដែលយើងមិនអាចគេចជៀសបានឡើយ។ ឯកឧត្តមបណ្ឌិតក៏បានបន្តទៀតថា ការបម្រែ បម្រួលអាកាសធាតុ បានកំពុងធ្វើឲ្យភពផែនដីយើងទទួលរងដោយគ្រោះធម្មជាតិ មិនថានៅប្រទេសកម្ពុជាឡើយ នៅតាមបណ្តាប្រទេសមួយចំនួនក៏ជួបនូវគ្រោះធម្មជាតិនេះផងដែរ។លោកបណ្ឌិតឃឹម ប៊ុនសុងក៏បានបញ្ជាក់ ផងដែរថាក្នុងគ្រាដែលប្រជាពលរដ្ឋនៅតាមបណ្តាស្រុក តំបន់មួយចំនួនខ្វះខាតទឹកប្រើប្រាស់ ក៏ត្រូវបានប្រមុខ រាជរដ្ឋាភិបាលក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបើកនូវយុទ្ធនាការក្នុងការចុះ ចែកទឹកដល់ប្រជាពលរដ្ឋ រហូតដល់មានធ្លាក់មកគ្រប់គ្រាន់ដោយមិនទុកឲ្យបងប្អូនណាម្នាក់ស្លាប់ដោយឥតទឹក បរិភោគនោះឡើយ ។ក្នុងការចុះពិនិត្យនៃផលខូចខាតដោយខ្យល់កន្ទ្រាក់នេះឯកឧត្តមបណ្ឌិត ក៏បានធ្វើការ ណែនាំដល់អាជ្ញាធរស្រុកសំខាន់កងកម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និង កម្លាំងប្រដាប់អាវុធ ត្រូវបញ្ចុះនូវកម្លាំងក្នុងការជួយរុះរើលំនៅដ្ឋានដែលបានដួលរលំ ដើម្បីរៀបចំទុកដាក់ឈើដែលនៅសល់ក្នុងការបន្តធ្វើជម្រកថ្មីស្នាក់នៅ ព្រមទាំងចុះជួយធ្វើការជួសជុលលំនៅដ្ឋានដែលដំបូលរបើកដើម្បីឲ្យបានពួកគាត់ស្នាក់នៅ ប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ពួកគាត់ផងដែរ។ម្យ៉ាងទៀតនៅថ្ងៃស្អែកនេះ គណៈកម្មាធិការសាខាកាកបាទក្រហមខេត្តនឹង នាំយកនូវអំណោយសង្គ្រោះបន្ទាន់យកមកចែកជូនបងប្អូនរងគ្រោះផងដែរដោយមិនប្រកាន់គណបក្សនយោបាយណាមួយឡើយ ព្រមទាំងបានចុះសួសុខទុក្ខអ្នករងរបួស និង អ្នកជម្ងឺនៅក្នុងមណ្ឌល សុខភាពស្រែណូយផងដែរ ៕DSC_0546 IMG_2516 IMG_2514 IMG_2513
ដោយគឿនវេត