មែរ​ឥស្លាម​ផ្ទុកមេរោគ​អេ​ដ៍ ពិការភាព និង​ចាស់ជរា​ងាយ​រង គ្រោះ​ទទួល​អំណោយ​កាកបាទក្រហម​ពី​លោក ជា ពិសី អភិបាលខណ្ឌ​ឫស្សីកែវ​

0

(ភ្នំពេញ)៖អំណោយដ៍ថ្លៃថ្លាមានគ្រឿងឧបភោគបរិភោគរួមនិងសម្ភារប្រើប្រាស់ព្រមទាំងថវិការមួយចំនួនរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម កម្ពុជា ត្រូវបាន លោក ជា ពិសី អភិបាលនៃគណៈអភិបាល ខណ្ឌឫស្សីកែវនិងជាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដោយមានការរួមដំណើរពីមន្ត្រីក្រោមឱវាតសាលាខណ្ឌជាច្រើននាក់នាល្ងាចថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១៦នេះបាន ពាំនាំយកទៅចែកជូនពលរដ្ឋខ្មែរឥស្លាមដែលក្រីក្រងាយរងគ្រោះមានអ្នកផ្ទុកមេរោគអេដ៍ ពិការភាព និងចាស់ជរា ចំនួន ២០គ្រួសារដែលមកពី៤ភូមិរួមមានភូមិ១ ភូមិ២ ភូមិ៣ និង ភូមិ៤ ស្ថិតក្នុងបរិវេណព្រះវិហ៊ាឥស្លាមគីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ និងជាអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានប្រសាសន៍ថាចំពោះអំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយដ៍ថ្លៃថ្លារបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ថ្វីត្បិតមិនមានចំនួនច្រើនក៍ពិតមែនប៉ុន្តែអំណោយទាំងនេះក៍អាចជួយដោះនូវជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានលោក តែងតែគិតគូររាល់ទុក្ខលំបាករបស់ប្រជាជនងាយរងគ្រោះជានិច្ចជាកាលពីព្រោះកាកបាទក្រហមកម្ពុជាបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះនូវទូទាំងព្រះរាជាណាចក្រកម្ពុជា។ដោយឡែកអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងថែទាំសុខភាពរបស់ខ្លួនឲ្យបានល្អ ត្រូវមានអនាម័យដោយរស់នៅស្អាត ហូបស្អា ផឹកស្អាត ពីព្រោះដើម្បីជាសវាងការឆ្លងជំងឺដង្កាត់ផ្សេងៗជាដើមនោះ។

លោក ជា ពិសី មានប្រសាសន៍ទៀតថា អំណោយដែលចែកជូនបងប្អូនក្រុមគ្រួសារផ្ទុកមេរោគអេដ៍ ពិការភាព និងចាស់ជរា ងាយរងគ្រោះនាល្ងាចនេះរួមមានមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម ម៊ីចំនួន១កេស ត្រីខ ១យួរ(ស្មើ១០កំប៉ុង) ឃីត១រួមមាន (ក្រមា១ សារុង១ ម៊ុង១ ភួយ១) ចានស្រាក់ចំនួន១ ព្រមទាំងថវិការចំនួន៣០០០០រៀល(បីម៉ឺនរៀលផងដែរ)។ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសម្ដែងនូវការដឹងគុណនិងអគុណចំពោះថ្នាក់ដឹកនាំអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌរួមទាំងមន្ត្រីក្រោមឱវាតសាលាខណ្ឌដែលបានយកចិតទុកខ្ពស់មើលឃើញពីទុកលំបាករបស់ពួកគាត់ទាំងអស់គ្នាដែលកំពុងជួបពីបញ្ហាជីវភាពរស់នៅប្រចាំជាពិសេសជាងនេះទៅទៀតនោះបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងក្រុមគ្រួសារសម្ដេច ឲ្យជួបប្រទះតែសេចក្ដីសុខ មានពុទ្ធពោទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបី ឃ្លាងឃ្លាតឡើយ ៕ហាស់ កំសាន្ដ

photo_2016-04-29_19-16-58 photo_2016-04-29_19-16-56 photo_2016-04-29_19-16-54 photo_2016-04-29_19-16-51 photo_2016-04-29_19-16-48 photo_2016-04-29_19-16-46 photo_2016-04-29_19-16-43 photo_2016-04-29_19-16-40 photo_2016-04-29_19-16-38