សៀមរាប៖អំណោយដ៍ថ្លៃថ្លាមានគ្រឿងឧបភោគបរិភោគ១២មុខសម្ភារប្រើប្រាស់ព្រមទាំងថវិការមួយចំនួនរបស់ សាខាបាទកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ត្រូវបានឯកឧត្តម ប៊ុនថា រិទ្ធ អភិបាលរងខេត្តតំណាងដ៍ខ្ពងខ្ពស់ឯកឧត្តមបណ្ឌិតឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាល ខេត្តសៀមរាបនិងលោកជំទាវ សាខាកាកបាទក្រហមកម្ពុជា ដោយមានការរួមដំណើរពីមន្ត្រីក្រោមឱវាតជាច្រើននាក់នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៦នេះបាន ពាំនាំយកទៅចែកជូនពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន១៨០គ្រួសារដែលមកពី២ឃុំស្មើ៥ភូមិស្ថិតក្នុងបរិវនវត្តស្រែណូយ ។លោកអភិបាលរងនិងជាអនុសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបមានប្រសាសន៍ថាចំពោះអំណោយដែលបានចែកជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺជាអំណោយដ៍ថ្លៃថ្លារបស់សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប ថ្វីត្បិតមិនមានចំនួនច្រើនក៍ពិតមែនប៉ុន្តែអំណោយទាំងនេះក៍អាចជួយដោះនូវជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានមួយចំនួនផងដែរជាពិសេសកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានលោក តែងតែគិតគូររាល់ទុក្ខលំបាករបស់ប្រជាជនងាយរងគ្រោះជានិច្ចជាកាលពីព្រោះកាកបាទក្រហមកម្ពុជាបានដើរតួរនាទីយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋក្រីក្រងាយរងគ្រោះនូវទូទាំងព្រះរាជាណាចក្រកម្ពុជា។ដោយឡែក សាខាកាកបាទក្រហមកម្ពុជាខេត្តសសៀមរាប បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរការងារបងប្អូនតទៅទៀត។ឯកឧត្តមមានប្រសាសន៍ទៀតថា អំណោយដែលចែកជូនបងប្អូនរងគ្រោះនាព្រឹកនេះរួមមានមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម ម៊ីចំ១កេស ពង់ទា៣០គ្រាប់ ឆ្នាំងដាំបាយ១ ចាន៥ ស្លាបព្រា៥(ក្រមា១ សារុង១ កន្ទេល១ ភួយ១ មុង១ ព្រមទាំងថវិការចំនួន៥០០០០រៀល(ប្រាំម៉ឺនរៀលផងដែរ)។ជាមួយគ្នានោះ ប្រជាពលរដ្ឋបានសម្ដែងនូវការដឹងគុណនិងអគុណចំពោះថ្នាក់ដឹកនាំ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រួមទាំងមន្ត្រីក្រោមឱវាត ដែលបានយកចិតទុកខ្ពស់មើលឃើញពីទុកលំបាករបស់ពួកគាត់ទាំងអស់គ្នាដែលកំពុងជួបពីបញ្ហាជីវភាពរស់នៅប្រចាំជាពិសេសជាងនេះទៅទៀតនោះបងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងក្រុមគ្រួសារសម្ដេច ឲ្យជួបប្រទះតែសេចក្ដីសុខ មានពុទ្ធពោទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈកុំបី ឃ្លាងឃ្លាតឡើយ ៕ ខេង ឧត្តម