( រូបភាពវីដេអូ ) វិបត្ដិនយោបាយថៃដែលអូសបន្លាយរយៈពេលជាច្រើនខែកន្លងមក និងញាំញី បំផ្លាញដល់សេដ្ឋកិច្ចប្រទេសនេះយ៉ាងដំណំ ពេលនេះនឹងឈានដល់ទីបញ្ចប់ហើយខ ណៈដែលកម្លាំងយោធាថៃសម្រេច ចេញមុខបញ្ចប់វិបត្ដិនយោបាយ ។ នៅពេល ដែលប្រកាសច្បាប់អាជ្ញាសឹក មេបញ្ជាការកងទ័ពថៃ លោក ប្រាយុទ្ធ ចាន់អ៊ូចា បានបញ្ជាក់ថា សកម្មភាព នោះមិនមែនជាការធ្វើរដ្ឋប្រហារនោះ ឡើយ គឺជាការរក្សាសន្ដិសុខ សណ្ដាប់ ធ្នាប់ប្រទេសជាតិឱ្យមានរបៀបរៀបរយ តែប៉ុណ្ណោះ ។
ក្រុម អ្នកវិភាគយល់ឃើញថា ការដែលបញ្ចេញកម្លាំងយោធានៅពេលនេះ គឺពិតជាសមស្រប និងទាន់ពេលវេលា ហើយបើទុកឱ្យស្ថានភាពនៅតែអូស បន្លាយ ក្រុមអាវក្រហមដែលគាំទ្រអតីត នាយករដ្ឋមន្ដ្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងអាវលឿងដែលគាំទ្រលោក ស៊ូថេប នឹងប៉ះទង្គិចគ្នាដោយហិង្សាជាក់ជាមិន ខាន ។ ពេលនោះកម្លាំងទាហានលូកដៃក៏ វាយឺតពេលទៅហើយ ។
ដូចអ្វី ដែលមេទ័ពថៃបានប្រកាសការបញ្ចេញកម្លាំងយោធានាពេលនេះ គឺដើម្បីទប់ស្កាត់ស្ថានភាពដើម្បីកុំឱ្យរាល ដាលតទៅមុខទៀត ដើម្បីឈានទៅរក ការបង្រួបបង្រួមបោះឆ្នោតជ្រើសរើស មេដឹកនាំជាថ្មីឡើងវិញ ។ ក្រោយការ ប្រកាសអាជ្ញាសឹក នាយករដ្ឋមន្ដ្រីស្ដីទីថៃដែលទើបតែតែងតាំងឡើងក្រោយពេលតុលាការ ធម្មនុញ្ញ សម្រេចដកហូតតំណែងលោកស្រី យីងឡាក់ បានស្នើអោយរៀបចំការបោះឆ្នោតសភា នៅថ្ងៃ៣កក្កដាខាងមុខ ។
លោក នីវ៉ាត ទំរុង ប៊ុនសុងផៃសាន បានប្រាប់អ្នកសារ ព័ត៌មានថា រដ្ឋាភិបាលបានសរសេរលិខិត ទៅគណៈកម្មាធិការបោះឆ្នោតស្នើឱ្យកំណត់ ថ្ងៃបោះឆ្នោតថ្មី ហើយលោកសង្ឃឹមថា នឹងមានក្រឹត្យកំណត់ថ្ងៃបោះឆ្នោតពីព្រះ មហាក្សត្រនៅសបា្ដហ៍ក្រោយនេះ ។ ការស្នើ ថ្ងៃបោះឆ្នោតសភាថ្មីនេះ ធ្វើ ឡើងក្រោយពេលកងទ័ពថៃបានប្រកាស ដាក់ប្រទេសថៃ ក្រោមច្បាប់អាជ្ញាសឹក ។
កងទ័ពលើកឡើងថា ការប្រកាសច្បាប់ សឹកនេះគ្មានទិសដៅធ្វើរដ្ឋប្រហារយោធា ទេ តែជាការជួយរៀបចំសណ្ដាប់ធ្នាប់ សាធារណៈក្នុងស្រុកឡើងវិញ បន្ទាប់ពីថៃ រងបាតុកម្មហិង្សារាប់ខែកន្លងមកនេះ ។ ការប៉ះទង្គិចហិង្សាដោយបាតុកម្មនេះបាន សម្លាប់មនុស្ស២៨នាក់ ។ ទោះជាកង ទ័ពមិនបានប្រាប់ជាមុននូវការប្រកាស ដាក់ច្បាប់សឹកក្នុងប្រទេសក្ដី នាយករដ្ឋ មន្ដ្រីស្ដីទីថៃបានប្រាប់ថា លោកគាំទ្រកង ទ័ពក្នុងការសម្រេចប្រើច្បាប់សឹកនេះ ។
ក្រោយពេលប្រកាសច្បាប់អាជ្ញាសឹកនៅព្រឹកថ្ងៃអង្គារកន្លងមកថ្មីៗ នេះ កងទ័ព ថៃបានសុំឱ្យ ភាគីរដ្ឋាភិបាលនិងក្រុម ប្រឆាំងចរចាគ្នា ។ សម្រាប់នាយករដ្ឋ មន្ដ្រីស្ដីទីការប្រកាសច្បាប់សឹកនេះ ក៏ជា ឱកាសឱ្យភាគីទាំង២ចរចារកពេល វេលាបោះឆ្នោត និងឱ្យរដ្ឋាភិបាលធ្វើ កំណែទម្រង់មុននឹងរៀបចំការបោះឆ្នោត សាជាថ្មីផងដែរ ។ ដោយឡែក ទោះជា ថៃកំពុងស្ថិតក្រោមច្បាប់អាជ្ញាសឹកពេល នេះក្ដី ក៏បាតុករប្រឆាំងរដ្ឋាភិបាលបាន ប្រកាសបន្ដធ្វើបាតុកម្មទាមទារឱ្យរដ្ឋា ភិបាលបច្ចុប្បន្នចុះពីអំណាច ។
មេដឹកនាំ ក្រុមប្រឆាំងនឹងរដ្ឋាភិបាល លោក ស៊ូថេប បានប្រាប់ថា នៅតែបន្ដ បាតុកម្ម ព្រោះក្រុមប្រឆាំងនៅមិនទាន់ ទទួលជោគជ័យនៅឡើយទេ ។ ក្រុមអាវ ក្រហមគាំទ្ររដ្ឋាភិបាលវិញក៏បានព្រមាន តបទៅក្រុមប្រឆាំងវិញដែរថា បើនៅ ធ្វើបន្ដធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាល បច្ចុប្បន្នទៀត ក្រុមអាវក្រហមនឹងធ្វើ សង្គ្រាមស៊ីវិលជាមួយក្រុមប្រឆាំង ។
ដោយឡែក ពាក់ព័ន្ធនឹងវិបត្ដិនយោ បាយថៃដ៏រ៉ាំរ៉ៃនេះ ក៏បានធ្វើឱ្យសេដ្ឋកិច្ច ថៃទាំងមូលរងការខាតបង់យ៉ាងដំណំ បន្ទាប់ពីថៃជួបគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរ កាលពីឆ្នាំ២០១១មក ដែលសេដ្ឋកិច្ចថៃ បានស្គាល់ការរួមថយចុះយ៉ាងដូច្នេះ ។ ការធ្លាក់ចុះមិនធ្លាប់មាននេះ គឺបណ្ដាល វិបត្ដិនយោបាយបានធ្វើឱ្យអ្នកចាយ វាយបាត់បង់ទំនុកចិត្ដ និងភ្ញៀវទេសចរ ភ័យខ្លាច ។ ក្រុមវិនិយោគបរទេសបាន ថយចុះដល់ទៅ៨,៩ភាគរយ ដោយពួក គេមិនហ៊ានដាក់វិនិយោគទុននៅក្នុង ប្រទេសដែលកំពុងមានវិបត្ដិនោះឡើយ។ ថៃជា ខ្លាសេដ្ឋកិច្ចប្រចាំតំបន់ជាប្រទេស ជាប់ចំណាត់ថ្នាក់លេខ២នៅអាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី ។ ថៃនេះ មានកម្លាំងសេដ្ឋកិច្ចរឹងមាំខ្លាំង និងមាន សមត្ថភាពល្បីគួរឱ្យកត់សម្គាល់អាចធន់ ទប់ទល់នឹងវិបត្ដិនយោបាយបានរហូត មក ។
សូម្បីតែនៅឆ្នាំ២០១១ ឆ្នាំដែល មានគ្រោះមហន្ដរាយទឹកជំនន់ប្រវត្ដិ សាស្ដ្រធ្ងន់ធ្ងរខ្លាំង សេដ្ឋកិច្ចថៃរួញធ្លាក់ ចុះខ្លាំងរហូតដល់៩ភាគរយ ហើយថៃ ត្រូវការតែមួយត្រីមាសប៉ុណ្ណោះក៏បាន រើបឡើងវិញភ្លាម ។ ប៉ុន្ដែសម្រាប់លើក នេះ អ្នកវិភាគមានការសង្ស័យច្រើន ព្រោះ៦ខែក្រោយការផ្ទុះចលនាបាតុកម្ម មានស្លាប់ មានការទាមទារទម្លាក់ប្រមុខ រដ្ឋាភិបាល បាតុកម្មនៅតែបន្ដទៀតមក ទល់នឹងពេលនេះដើម្បីទម្លាក់រដ្ឋាភិបាល ស្ដីទី ទេសចរណ៍សរសរទ្រូងដ៏សំខាន់នៃ សេដ្ឋកិច្ចថៃបានធ្លាក់ចុះខ្លាំងផលវិបាក មានធ្ងន់ធ្ងរ ជាពិសេសនៅបាងកកដល់ ទៅ៨-៩ភាគរយ។ចំនួនទេសចរបរទេស ឆ្នាំ២០១៤ បានធ្លាក់ចុះមកត្រឹមតែ២៧ លាននាក់ទល់នឹង២៧លាននាក់កន្លះ កាលពីឆ្នាំមុនៗ ។
ពាក់ព័ន្ធ នឹងការប្រកាសប្រើច្បាប់ អាជ្ញាសឹក សារព័ត៌មានស៊ីអិនអិន បាន ដកស្រង់សម្ដីមេបញ្ជាការកងទ័ពថៃឱ្យ ដឹងថា ការដាក់ពង្រាយកម្លាំងទាហាន នៅក្នុងក្រុងបាងកក គឺដើម្បីការពារច្បាប់ និងសណ្ដាប់ធ្នាប់នៅក្នុងប្រទេសដែល កំពុងតែបែកបាក់ផ្ទៃក្នុង ។ រយៈពេល២ សប្ដាហ៍ដែលតុលាការធម្មនុញ្ញថៃបាន ដកហូតតំណែងនាយករដ្ឋមន្ដ្រី យីងឡាក់ ស៊ីណាវ៉ាត្រា និងគណៈរដ្ឋមន្ដ្រីមួយចំនួន ទៀត ។ ប្រវត្ដិសាស្ដ្រនៃការធ្វើរដ្ឋប្រហារក្នុង ប្រទេសថៃ ពលរដ្ឋថៃ បានទម្លាប់ទៅនឹងការធ្វើ រដ្ឋប្រហារនៅក្នុងប្រទេសនេះ ដោយសារ រយៈពេលកន្លងមកថៃបានឆ្លងកាត់ការ ១៨លើកចាប់តាំងពីឆ្នាំ១៩៣២ ។
ការធ្វើ រដ្ឋប្រហារថ្មីបំផុតកើតឡើងនៅឆ្នាំ២០០៦ ពេលនោះកម្លាំងទាហានបានចូលទៅទី ក្រុងបាងកកផ្ដួលរំលំរដ្ឋាភិបាលរបស់ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ។ ក្រោយ រដ្ឋប្រហារ បាតុករអាវក្រហមបាននាំគ្នា ដង្ហែក្បួនបាតុកម្មពាសពេញក្រុងបាងកក ហើយលទ្ធផលទទួលរងការធ្វើបង្ក្រាប យ៉ាងព្រៃផ្សៃពីកម្លាំងទាហាន បណ្ដាលឱ្យ មានអ្នកស្លាប់ជាច្រើននាក់ ។ ក្រោយការ ប្រកាសច្បាប់ឱសានវាទ មេទ័ពថៃបានបញ្ជាឱ្យកម្លាំងទាហានទៅ គ្រប់គ្រងទីតាំងសំខាន់ៗក្នុងនោះមាន ស្ថានីយទូរទស្សន៍ វិទ្យុ រួមទាំងស្ថានីយ ផ្កាយរណបទាំង១០នៅក្នុងក្រុងបាងកក ទៀតផង ជៀសវាងការរាលដាលនៃអំពើហិង្សា ៕