ស្ទឹងត្រែង៖នៅក្នុងពិធីចុះពិនិត្យស្រះទឹក និងចែកទឹកជូនប្រជាពលរដ្ឋ ក្នុងឃុំចំនួនបួនក្នុងស្រុកថា ឡាបរិវ៉ាត់ព្រឹកថ្ងៃទី២៩មេសាឆ្នាំ២០១៦ ដឹកនាំដោយអ្នកតំណាងរាស្ត្រមណ្ឌុលស្ទឹងត្រែង អភិបាលរងខេត្ត រួមទាំងមន្ត្រីរាជការគ្រប់មន្ទីរ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយការខ្វះទឹក។ អ្នកតំណាងរាស្ត្រមណ្ឌុលស្ទឹងត្រែងលោកឡូយ សុផាតបានមានប្រសាសន៍ថាដោយសារតែបញ្ហាគ្រោះរាំងស្ងួតនោះ នៅថ្ងៃ២៨មេសាម្សិលមិញ ក្រុមការងារថ្នាក់ខេត្តបានចុះចែកទឹកជូនប្រជាពលរដ្ឋក្នុងស្រុកសៀមប៉ាងបានធានាទាំងស្រុង ហើយថ្ងៃនេះក្រុមការងារបានបន្តចុះមកស្រុកថាឡាបរិវ៉ាត់ ពិនិត្យមើលដើម្បីជីកស្រះទឹកសង្គ្រោះប្រជាពលរដ្ឋ នៅក្នុងឃុំចំនួន៤ដែលជួបគ្រោះរាំងស្ងួត ធ្វើអោយប្រជាពលរដ្ឋ ខ្វះទឹកប្រើប្រាស់។
អ្នកតំណាងរាស្ត្របានប្រសាសន៍ទៀតថានៅក្នុងការដោះស្រាយទឹកជូនប្រជាពលរដ្ឋយើងមាន២ជំហ៊ានមួយយើងផ្គតផ្គង់ទឹកមកចែកជូនប្រជាពលរដ្ឋឱ្យបានប្រើសិន ជំហ៊ានទី២យើងនិងបន្តមើលកន្លែងដែលអាចជីកស្រះបានទឹក ព្រោះកន្លែងនេះនៅឆ្ងាយពីមាត់ទន្លេ ពិបាកដឹកទន្លេឆ្ងាយ ចឹងយើងបន្តចាប់ពីម្សិលមិញ ដូចថ្ងៃនេះទៅថ្ងៃមុខយើងនិងបន្តជីកស្រះនៅកន្លែងដែលមានទឹក ដើម្បីឱ្យមានទឹកគ្រប់កន្លែងនៅជិតភូមិប្រជាជន បើសិនយើងផ្គត់ផ្គង់មិនទាន់ទេ គឺទឹកមាននៅជិតភូមិនោះ ប្រជាពលរដ្ឋអាចរួមគ្នា យើងចែកកាន ចែកមធ្យោបាយ ចែកប្រេង គាត់អាចប្រើប្រាស់គ្រប់គ្រួសារ មិនឱ្យគ្រួសារណាខ្វះទឹកទេ។
លោកបានបន្តថាដោយសារឆ្នាំកន្លងមក មិនមានការជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរដូចឆ្នាំនេះទេ ដែលតម្រូវឱ្យខេត្តទាំងមូល ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថទាំងអស់រួមគ្នាប្រើប្រាស់កម្លាំងសារុប ដើម្បីចុះដោះស្រាយទាំងអស់គ្នា ព្រោះគ្រោះរាំងស្ងួតនេះវាមានច្រើនកន្លែងហើយកន្លែងទាំងនោះ កន្លែងខ្លះមានផ្លូវកន្លែងខ្លះមិនមានផ្លូវ ការពិបាកឆ្នាំនេះយើងចាត់ទុកថាជាឆ្នាំពិកបាកជាងគេ តែទោះជាមានការជួបគ្រោះរាំងស្ងួត ក៏មិនទាន់មានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយខ្វះទឹកនោះទេ។
លោកតន់លាង មេភូមិស្រះឬស្សីបានឱ្យដឹងថាលោកក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែលជួបគ្រោះរាំងស្ងួតសូមថ្លែងអំណរអរគុណ ចំពោះអ្នកតំណាងរាស្ត្រ អាជ្ញាធរពាក់ព័ន្ធ ក៏ដូចជាប្រមុខរដ្ឋាភិបាលដែលតែងតែគិតគូរដល់ប្រជាពលរដ្ឋ ពេលជួបការលំបាកមិនថាខ្វះទឹក ខ្វះផ្លូវ ជួបគ្រោះធម្មជាតិ គ្រោះមហន្តរាយផ្សេងៗ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ជួយដល់ពួកគាត់គ្រប់វិនាទីដោយមិនបានទុកឱ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់អត់ទឹក អត់បាយនោះឡើយ។
សូមបញ្ជាក់ថា៖គ្រោះរាំងស្ងួតខ្វះទឹកបានកើតចំនួន២ស្រុកមានស្រុកសៀមប៉ាងមានចំនួនពីឃុំ ឃុំស្រែសំបូ និងឃុំព្រែកមាស។ចំណែកស្រុកថាឡាបរិវ៉ាត់មានចំនួន៤ឃុំ ឃុំអន្លុងជ្រៃ ឃុំស្រែឬស្សី ឃុំអ ន្លុ ងភេ និងឃុំកាំងចាម ហើយអាជ្ញាធរស្រុកកំពុងជីកស្រះចំនួន៥កន្លែង ដើម្បីយកទឹកជូនប្រជាពលរដ្ឋប្រើ ប្រាស់ ក្នុងនោះអ្នកតំណាងរាស្ត្រមណ្ឌុលស្ទឹងត្រែង បានជួយជាថវិការមួយចំនួន សំរាប់ជីកស្រះ យកទឹក ជួយប្រជាពលរដ្ឋផងដែរ៕
ងិន លីម