អង្គភាព​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ យក​ទឹក​ចែកជូន​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​នៅ​សង្កាត់​អូរ​ស្មាច់​.

0

ឧត្តរមានជ័យ៖ ទឹក១មឺុនលីត្រត្រូវបានកម្លាំងនៃអង្គភាពនគរបាលខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម ឧត្តសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ យកមកចែកជូនព្រះសង្ឃគង់នៅ វត្តរួតចំបុី សង្កាត់អូរស្មាច់និងប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ នៅIMG_2543សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ក្នុងការដឹកជញ្ជូនទឹកខាងលើគឺដឹកដោយរថយន្តចំនួន៣គ្រឿង គឺរថយន្តស្នងការនគរបាលខេត្ត១គ្រឿង.រថយន្តអធិការនគរបាលក្រុង១គ្រឿងនិងរថយន្តសាលាខេត្ត១គ្រឿង។ក្នុងនោះព្រះសង្ឃក៏ដូចជាប្រជាពលរដ្ឋនៅសង្កាត់អូរស្មាច់ទាំងអស់ត្រេកអរយ៉ាងខ្លាំង ចំពោះការយកចិត្តទុកដាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ គ្រប់ពេលវេលាផងដែរ៕IMG_2539 IMG_2541 IMG_2542