សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​ផ្សព្វផ្សាយ​គម្រោង​ផែនការ​ស្តីពី​ការ​ប្រារព្ធ​ទិវា​៨​ឧសភា​

0

បន្ទាយមានជ័យ៖ដើម្បីអោយការប្រារព្ធពិធីទិវា៨ ឧសភា ២០១៦ខាងមុខទទួលបានភាពជោគជ័យទទួលបានការចូលរួមក្នុងកិច្ចការមនុស្សធម៍បានច្រើននាព្រឹកថ្ងៃទី២៩មេសា២០១៦នេះលោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការFullSizeRender (4)សាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានធ្វើការប្រជុំផ្សព្វផ្សាយគម្រោងផែនការស្តីពីការប្រារព្ធ ទិវា៨ ឧសាភា ២០១៦របស់សាខាកាកបាទក្រហមកម្ពុជាដល់ក្រុមការងារកាកបាទក្រហមទូទាំងខេត្ត។លោក សាន ឃិត នាយកសាខាកាកបាទក្រហមសាខាខេត្តបន្ទាយមានជ័យបានលើកឡើងថាសាខាកាកបាទក្រហមកាលពីឆ្នាំកន្លងទៅដែលបានប្រារព្ធទិវា ៨ ឧសភា គឺសាខាបានការចូលរួមឧបត្ថមជាថវិការក្នុងកិច្ចការមនុស្សធម៍របស់កាកបាទក្រហមបានជាង១២មឺុនដុល្លា ដែលចំនួននេះជាចំនួនតិចជាងចំនួនរបស់ខេត្តដទៃ។លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថាទោះបីជាថវិការនៃការចូលរួមក្នុងកិច្ចការមនុស្សធម៍របស់សាខាកាកបាទក្រហមកាលពីឆ្នាំ២០១៥ជាចំនួនជា១២មឺុនដុល្លានៅមានកំរិតតែបើប្រៀបទៅឆ្នាំ២០១៤ចំនួននេះមានការកើនឡើង។ដូចនេះដើម្បីអោយការប្រារព្ធឆ្នាំកាន់តែទទួលបានការគាំទ្រអោយបានច្រើនជាងឆ្នាំមុនសូមអោយអស់លោកជាក្រុមការងារគ្រប់មូលដ្ឋានចូលរួមជាមតិថាត្រូវធ្វើយ៉ាងណា។ក្នុងនោះបើក្រុមការងារឯកភាពអញ្ចើញឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែវ គឹម យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថា្នក់ជាកិចុះជួយខេត្តបន្ទាយមានជ័យចូលរួមជាគណៈអធិបតី ក្នុងពិធី៨ ឧសភា ។
ជាមួយនិងកិច្ចពិភាក្សានេះកហរុមការងារបានឯកភាពអោយមានការចូលរួមជាអធិបតីភាពក្នុងកម្មវិធី ពីសំណាក់ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែវ គឹម យ៉ាន ។
និយាយជារួមកិច្ចបហរជុំនេះគឺធ្វើឡើងដើម្បីធ្វើយ៉ាងណាអោយមានការចូលរួមពីមហាជនចូលចំណាយថវិការអោយបានច្រើនដើម្បីសាខាកាកបាទក្រហមខេត្តយកទៅជួយបន្តក្នុងកិច្ចកសរមនុស្សធម៍ដល់ជនរងគ្រោះដោយធម្មជាតិនានាដែលបច្ចចុប្បន្ននិងបន្តបន្ទាប់កំពុងរងគ្រោះកាន់តែច្រើន៕FullSizeRender (3) FullSizeRender (1) FullSizeRender (2) FullSizeRender