ខេត្តរតនគិរី៖ កាលពីល្ងាចថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ គ្រោះមហន្តរាយធម្មជាតិខ្យល់កន្ត្រាក់លាយឡំនឹងផ្គរន្ទះដ៍កាចសាហាវបានកួចយកដំបូលផ្ទះជាសម្បត្តិប្រជាពលរដ្ឋនឹងសម្បត្តិរដ្ឋព្រមទាំងរលំដំណាំដាំដុះជាច្រើនផងដែរ។
ហេតុការណ៍ដ៍អាក្រក់នេះបានកើតឡើងកាលពីវេលាម៉ោង៥នឹង៣០នាទីថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ ខ្យល់ព្យុះកន្ត្រាក់បានបក់បោកយ៉ាងខ្លាំងធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើសម្បត្តិប្រជាពលរដ្ឋ ស្តិតក្នុងស្រុកកូនមុំ រួមមានផ្ទះចំនួន៣៥ខ្នងត្រូវរលាត់ដំបូលនឹងមួយចំនួនរលំរាបដល់ដីហើយប៉ះពាល់ដល់សម្បត្តិរដ្ឋ រួមមានដំបូលសាលារៀន វត្តអារាមផងដែរ។ ក្នុងនោះភូមិតាអងពុក បើុងដំបូលផ្ទះប្រជាពលរដ្ឋចំនួន៧ខ្នង នឹងភូមិតាអងកាតែបើុងដំបូលផ្ទះចំនួន២៧ខ្នងនឹងសាលារៀនមួយខ្នង។រីឯស៉ីយ៉ាបវត្តអារាម(ហៅវត្តអូចេង)បានបាក់ស្រុតធ្លាក់រាបដល់ដី។ក្នុងគ្រោះដ៍អាក្រក់នេះសំណាងល្អពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។
នៅព្រឹកថ្ងៃទី២៩ខែឆ្នាំដដែលគេសង្គេតឃើញអាជ្ញាធរស្រុកដែលមានលោកអភិបាលស្រុកកូនមុំដឹកនាំកម្លាំងអធិការនឹងកម្លាំងកងរាជអាវុធហត្ថស្រុកនាំយកថវិការមួយចំនួនចុះទៅចែកជូនផ្ទាល់ដល់ប្រជាពលរដ្ឋដែលរងនូវផលប៉ះពាល់តាមស្ថានភាពជាក់ស្តែង។ក្នុងនោះផ្ទះប្រជាពលរដ្ឋដែលរងប៉ះពាល់ធ្ងន់ធ្ងរត្រូវទទួលបានថវិការក្នុងមួយគ្រួសារចំនួន៣០ម៉ីនរៀលដែលជាថវិការតាមរយ:កាកបាតក្រហមកម្ពុជាចុះជួយដល់ប្រជាពលរដ្ឋទាន់ពេលវេលាដែលជួបគ្រោះមហន្តរាយ ៕ដោយ យក្ស ឡោម