​វាយប្រហារ​គ្រាប់បែក​នៅ​នី​ហ្សេ​រី​យ៉ា​ស្លាប់​និង​របួស​រាប់រយ​នាក់​

0

( រូបភាពវីដេអូ ) សាកសព​ជនរងគ្រោះ​១១៨​នាក់ ត្រូវ បាន​គេ​រកឃើញ​នៅ​ទីកន្លែង​ដែល​រង​ការ វាយប្រហារ​គ្រាប់បែក​អន្ដរជាតិ​ឋិត​នៅ ទីក្រុង​Jos​ភាគ​កណ្ដាល​ប្រទេស​នី​ហ្សេ​រី​យ៉ា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៤​។ ​គ្រាប់បែក ទី​១​បាន​ផ្ទុះឡើង​នៅ​កណ្ដាល ទីផ្សារ​ដែលមាន​មនុស្ស​កកកុញ ចំណែក គ្រាប់បែក​ទី​២​បាន​ផ្ទុះ​នៅមុខ​មន្ទីរពេទ្យ ក្បែរ​នេះ ក្រោយពេល​អ្នករងរបួស​ក្នុងការ វាយប្រហារ​ទី​១​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ ហើយ​នៅមុខ​មន្ទីរពេទ្យ​មាន​មនុ​ស្សកក កុញ​រង់ចាំ​ដំណឹង​ពី​សាច់ញាតិ​របស់ខ្លួន​។​

​ពេលនេះ មិនទាន់មាន​ក្រុម​ណាមួយ ចេញមុខ​ទទួលស្គាល់ថា​ជា​សកម្មភាព វាយប្រហារ​របស់ខ្លួន​នៅឡើយ ប៉ុន្ដែ​ម​ជ្ឈ ដ្ឋា​ន​ទូទៅ​បាន​សន្និដ្ឋានថា សកម្មភាព វាយប្រហារ​ទាំងនោះ​ធ្វើឡើង​ដោយ​ក្រុម Boko Haram ដោយសារតែ​ក្រុម​នោះ ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​សម្លាប់ មនុស្ស​ជាច្រើន​ក្នុងប្រទេស​នី​ហ្សេ​រី​យ៉ា រយៈកាល​កន្លងមក ។​ ​លោក Muhammed Abdulsalam មន្ដ្រី​គ្រប់គ្រង​គ្រោះអាសន្ន​នី​ហ្សេ​រី​យ៉ា បានឱ្យដឹងថា មកទល់ពេលនេះ​មាន សាកសព​១១៨​នាក់​ត្រូវបាន​គេ​រកឃើញ ពី​គំនរ​បាក់បែក ហើយ​សក​សព​ជាច្រើន មិនអាច​កំណត់​អត្ដ​សញ្ញាណ​បានឡើយ​។​ ​

លោក Addulsalam បន្ដទៀតថា ក្រោយ​ហេតុការណ៍​បំផ្ទុះ​គ្រាប់បែក​ទាំង ២​លើក បង្កឱ្យមាន​ភាព​ចលនា​ច​ល​កើត ឡើង ហើយ​ពលរដ្ឋ​មិន​ហ៊ាន​ប្រមូលផ្ដុំ គ្នា​ទៀតឡើយ ខ្លាច​មានការ​វាយប្រហា​រ ជា​លើក​ទី​៣​កើតឡើង ។​ ប្រធានាធិបតី​នី​ហ្សេ​រី​យ៉ា លោក Goodluck Jonathan បាន​ថ្កោលទោស យ៉ាងខ្លាំង​ដល់​សកម្មភាព​វាយប្រហារ យ៉ាង​សាហាវព្រៃផ្សៃ​ខាងលើ ។ លោក​ក៏ បាន​ប្ដេជ្ញា​ជាមួយ​ប្រជាពលរដ្ឋ​នី​ហ្សេ​រី​យ៉ា ថា​នឹង​យកជ័យ​ជម្នះ​ក្នុង​សង្គ្រាម​ប្រយុទ្ធ ប្រឆាំង​ភេរវកម្ម​ក្នុងប្រទេស​នេះ ។​

​ក្នុងពេល ជាមួយគ្នា​នោះដែរ សហ គម​ន៍​អន្ដរជាតិ​ដែលមាន​អាមេរិក និង អង់គ្លេស​បាន​សន្យា​ជួយ​ដល់​រដ្ឋាភិបាល ប្រទេស​នេះ​ក្នុងការ​ប្រយុទ្ធប្រឆាំង​ក្រុម ភេរវកម្ម ពិសេស​ការវាយប្រហារ​ទៅ លើ​ក្រុម​ឧទ្ទាម​បូ​កូ​ហា​រ៉ា​ម​ដែល​ចាប់ សិស្ស និស្សិត​ស្រី​នី​ហ្សេ​រី​យ៉ា​រាប់រយ​នាក់ នាពេល​កន្លងមក ។ ប្រសិនបើ​មិន​ទប់ ស្កាត់​ទេនោះ ក្រុម​បូ​កូ​ហា​រ៉ា​ម​នៅតែ ជាការ​គំរាមកំហែង​ដដែល​ដល់​សន្ដិសុខ ស្ថិរភាព​របស់​ប្រទេស​នេះ ៕