ឧត្តរមានជ័យ៖ ស័ង្កសីចំនួន៦២០សន្លឹកត្រូវបានស្ថាប័នជុំវិញខេត្តស្រុកត្រពាំងប្រាសាទ ក្រោមអធិបតីភាព ឯកឧត្តម មាស ប៉ូនិងឯកឧត្តម លឹន ជីតូ ចុះចែកជូនប្រជាពលរដ្ឋចំនួន៣១គ្រួសារក្នុងភូមិទំនប់ថ្មី ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងនោះក៏មានការចូលរួមពីលោកអភិបាលស្រុកនិងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទផងដែរ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៦ នៅសាលាបឋសិក្សាទំនប់ថ្មី ស្ថិតនៅក្នុងឃុំត្រពាំងប្រាសាទ ស្រកត្រពាំងប្រាសាទ ក្នុងមួយគ្រួសារស័ង្កសី២០សន្លឹកនិងចុះចែកទឹកជូនប្រជាពលរដ្ឋ៥ពាន់លីត្រផងដែរ ហើយកម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃ ខែ ឆ្នាំដដែល៕