ការធ្វើដំណើរ​តាម​រថភ្លើង​ទោះបី​ល្បឿន​មិនសូវ​លឿន​បន្តិច​មែន តែ​ធានាបាន​នូវ​សុវត្ថិភាព

0

សីហនុ៖ ហើយគ្មាន ការកកស្ទះចរាចរណ៌ដូចធ្វើដំណើរតាមរថយន្ត ខ្ញុំបានដើរឆ្លងពីទូរថភ្លើងមួយទៅមួយដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋរួមទាំងព្រះសង្ឃ លោកយាយលោកតា យុវជន និងក្មួយៗ ចៅៗជាច្រើននាក់ដែលធ្វើដំណើរតាមរថភ្លើងជាមួយខ្ញុំដែរបងប្អូនមានphoto_2016-04-30_19-22-34ទឹកមុខសប្បាយរីករាយក្នុងការធ្វើដំណើរជាមួយខ្ញុំ។ ខ្ញុំក៏សប្បាយចិត្តដែលបានជួបសំណេះសំណាលជាមួយបងប្អូនដែលមកពីតំបន់ឆ្ងាយៗហើយកំពុងធ្វើដំណើរទៅកាន់តំបន់ទីទៃ ព្រមទាំងបានថតរូប (Selfie)ជាមួយគ្នាទៀតផង។ពេលរថភ្លើងឈប់ចតនៅតាមស្ថានីយ៍ ខ្ញុំមានឱកាសបានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងបានស្វែងយល់អំពីការរស់នៅ និងជីវភាពរបស់បងប្អូន។ ទោះបីពេលខ្លះបងប្អូនមិនដែលបានជួបខ្ញុំដោយផ្ទាល់ តែក្នុងចិត្តនិងបេះដូងខ្ញុំគឺស្ថិតនៅជាមួយបងប្អូនជនរួមជាតិជានិច្ចខ្ញុំសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលកំពុងធ្វើដំណើរតាមរថភ្លើងជាមួយខ្ញុំមានសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងសំណាងល្អគ្រប់គ្នាជានិច្ច៕