ខេត្តពោធិ៍សាត់៖ដោយសាតែកាប្រើប្រាស់ល្បឿនលឿនមិនមើលស្ថានភាពផ្លូវកោងបត់ដូចអក្សV ទៀតទើបយុវជនម្នាក់បានបាត់បងជីវិតនៅនឹងកន្លែងភ្លាមៗដោយសាតែទៅបុកនឹងម៉ូតូសណ្ដោងកន្ទុយកំពុងមកច្រាស់ទិសគ្នា។ហេតុការដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាមោ៉ង១២នឹង១០នាទីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦លើផ្លូវទើបក្រាលកៅស៊ូមួយខ្សែប្របមាត់ស្ទឹងពោធិសាត់ត្រើយខាងកើតស្ថិតក្នុងភួមិផ្លូវក្របី ឃុំអន្លង់វឹលស្រុកណ្ដៀង ខេត្តពោធិ៍សាត់។លោក ស្រី ជំនិតនាយប៉ុស្ត៍នគរបាលឃុំអន្លង់វឹលបានឲ្យដឹងពីអត្តសញ្ញាណជនរងគ្រោះនឹងហេតុការណ៍នេះថា៖យុវជនស្លាប់នេះឈ្មោះ សុខ សារុំអាយុ១៨ឆ្នាំ រស់នៅភួមិកំពុងក្របីឃុំកើតហេតុខាងលើ។ដោយមុនពេលកើតហេតុនោះជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងព័ណ៍ក្រហម ប្រភេទឃ្លីកគ្មានស្លាកលេខដោយចរាចរណ៍ក្នុងទិសដៅពីត្បូងទៅជើងបានន័យថា៖ពីលើទៅក្រោមលើផ្លូវលំក្រាលកៅស៊ូប្របមាតស្ទឹងពោធិ៍សាត់ដោយគេប្រើប្រាស់ល្បឿនលឿន។ លោក ស្រី ជំនិត បន្តថាស្រាប់តែមកដល់ចំនុចកើតហេតុខាងលើនោះក៍មានម៉ូតូសណ្ដោងកន្ទុយរឺម៉កពីក្រោយដែលគេស្គាល់ឈ្មោះ ប៊នសំអ៊នភេទប្រុសអាយុ២៩ឆ្នាំរស់នៅភួមិព្រៃឨមា៉ល់ សង្កាត់រលាបក្រុងពោធិ៍សាត់កំពុងតែចរាចរណ៍ដែរក្នុងទិសដៅពីជើងទៅត្បូង(ពីក្រោមឡើងលើ) ពេលដែលមកដល់ផ្លូវកោងបត់ជាអក្សរV ខាលើនោះដូចគ្នាភាគីខាងម៉ូតូឃ្លីជាជនរងគ្រោះដោយសាតែប្រើប្រាស់ល្បឿនលឿនក៍បានវាក់អឺហើយទៅបុកនឹងម៉ូតូសណ្ដោងរឺម៉កនោះមកច្រាស់ទិសពេញមួយទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមមួយរំពេចនៅកន្លែងតែម្ដង។
លោកនាយប៉ុស្ដ៍បានឲ្យដឹងទៀតថា៖កម្លាំងប៉ុស្ត៍រដ្ឋបាលអន្លងវឹលយើងបានមកជួយអន្តរាគមន៍ភ្លាមដោយសពយុវជនខាងលើបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យហើយវត្ថុតាងក្រោយពេលវាស់វែងត្រឹមត្រូវនឹងពិនិត្យជាស្ដែងកន្លែងកើតហេតុនឹងធ្វើកំណត់ហេតុហើយក៍បានយកវត្ថតាងទាំងសងខាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដៀងរងចាំដោះស្រាយផ្លូវច្បាប់ចរាចរណ៍ជាក្រោយ៕