ខេត្តកំពង់ឆ្នាំង ៖ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចំនួន១៥នាក់បានពុលនំបញ្ចុក ហើយត្រូវក្រុមគ្រួសារបានដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅភូមិព្រែកសាលាឃុំទឹកហូត ស្រុករលាប្អៀរ ។
លោក សំ សៀ នាយនគរបាលប៉ុស្តិរដ្ឋបាលទឹកហូត បានអោយដឹងថា៖ នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះផាក់ សុជា អាយុ៣៩ឆ្នាំ រស់នៅភូមិឃុំខាងលើ បានទិញនំបញ្ចុក ចំនួន៥គីឡូ ពីផ្សារកំពង់ភូមិប្រាសាទ យកមកផ្ទះ និងស្លទឹកនំបញ្ចុក និងផ្សំល្បោយនំ ដោយខ្លួនឯងដើម្បីទុកអោយកូបចៅហូប ។បន្ទាប់មក នៅវេលាម៉ោងល្ងាចរសៀល ក៏នាំកូនចៅក្នុងគ្រួសាហូបជុំគ្នា និងក៏មានចែកចាយអ្នកជិតខាងខ្លះៗដែរ ។ ស្រាប់តែមកដល់ម៉ោងជាង៦លា្ងចថ្ងៃដដែល ម្នាក់ៗមានអាការៈ ក្អួតចង្អោរ ថប់ដង្ហើម និងរាគរូសទៀតផង ទើបពួកគាត់ដឹងថា ពុលនំបញ្ជុកហើយក៏នាំគ្នាដឹកមកសង្គ្រោះនៅមន្ទីរពេទ្យខេត្ត ។
ប្រភពដដែលបានបន្តថាៈ ការពុលនំបញ្ចុកនេះគេមិនដឹងថា បណ្តាលមកពីអ្វីមិនច្បាស់នោះទេ គ្រាន់តែដឹងថា ពុលមកពីនំបញ្ចុកតែប៉ុណ្ណោះ ដែលក្នុងករណីនេះមានអ្នកពុល សរុបចំនួន១៥នាក់ ក្នុងនោះក្មេង៥នាក់ ។
លោក សូរិន្ទ ទីរ៉ាវឌ្ឍី ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ជនរងគ្រោះពុលនំបញ្ចុកបានមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត តែ១២នាក់ទេ គិតទាំងយុវជនម្នាក់ ចូលមកក្រោយគេនៅម៉ោង១០យប់ ថ្ងៃទី២៩ ខែមេសានេះ។ ប៉ុន្តែពួកគាត់ទាំងអស់គ្នាបានធូរស្រាលហើយ គ្មានគ្រោះថ្នាក់ដល់ជិវិតនោះទេ ហើយគ្រូពេទ្យនឹងអោយពួកគាត់វិលត្រឡប់ ទៅលំនៅដ្ឋានវិញនៅព្រឹក ថ្ងៃទី៣០ ខែមេសានេះហើយ ។ លោកក៏បានបញ្ជាក់ផងដែរថា៖ ចំពោះមូលហេតុនៃការពុលនេះវិញ លោកមិនច្បាស់នោះទេ មិនដឹងថា មកពីនំបញ្ចុក ឬទឹកសម្លរ ឬបន្លែជាល្បោយនោះទេ តែបានដឹងថា មានក្មេង២នាក់ ដែលមិនចេះហូបល្បោយ ដែលគេបានហូបតែសាច់នំបញ្ចុកលាយជាមួយទឹកត្រីក៏ពុលដែរ។
ដោយឡែកប្រភពផ្សេងទៀតនិយាយថា សង្ស័យសាច់នំបញ្ចុកដែលពុលនេះអាចបណ្តាលមកពីការវិចខ្ចប់ ព្រោះថាបើអ្នកធ្វើសាច់នំបញ្ចុកនេះពុលវិញនោះ គឺប្រាកដជាពុលអ្នកស្រុកក្នុភូមិកំពង់ប្រាសា
ទ ជាច្រើននាក់ទៀតដែលជាអ្នកហូបនំបញ្ចុកនោះមិនខានឡើយ៕ ទ្ធ )